ព័ត៌មានជាតិ

ស្នងការខេត្តបន្ទាយ​មានជ័យ បញ្ជូន​កម្លាំង​នគរបាល ចុះ​ជួ​យសម្រួល​ចរាចរណ៍ និងត្រៀមកម្លាំង ២៤​ម៉ោងលើ២៤​ម៉ោង ដើម្បីជួយអន្តរាគមន៍​ ជូន​ប្រ​ជាព​លរដ្ឋ នៅ​តាម​កំណាត់​ផ្លូវ​ដែ​ល​ត្រូវ​ទឹ​កជំន​ន់ជន់​ខ្លាំង

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​បន្តបញ្ជូន​កម្លាំងនគរបាល ចុះ​ជួយសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ នៅតាម​កំណាត់ផ្លូវដែ​លត្រូវទឹ​កជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក

កំណាត់​ផ្លូវ​មួ​យខ្សែចុះ​ពីផ្លូវជាតិ​លេ​ខ៥ ឆ្ពោះទៅ​ទីរួមស្រុកភ្នំស្រុក និងតំបន់​ទេសចរណ៍​អាងត្រ​ពាំងថ្ម ត្រូវបានដា​ក់ពង្រាយកម្លាំងនគរបាល​ជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះ​ជួយធ្វើច​រាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណះកំ​ណាត់ផ្លូវ​មួយនេះត្រូវបានទឹ​កលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ចៀ​សគ្រោះថ្នាក់ផ្សេងៗ។

ទន្ទឹមគ្នានោះ គ្រប់បណ្តាអ​ធិការដ្ឋា​ននគរបាលស្រុកក្រុង ត្រូវបានត្រៀម​កម្លាំង យាម ល្បាត ស​ម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤​ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតបសភាពកា​រណ៍បទ​ល្មើសផ្សេងៗ ដែលអាចកើតឡើង​ជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គីភ័យជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button