ព័ត៌មានជាតិ

អភិ​បាលខេត្តកណ្ដាល ស្នើរដល់​អាជ្ញាធរគ្រប់​លំ​ដាប់ថ្នាក់ ត្រូវប​ន្តយ​កចិ​ត្តទុក​ដា​ក់ បង្ក្រាបឱ្យ​បា​ននូវប​ទ​ល្មើស​នា​នា នៅក្នុងមូ​លដ្ឋាន

ខេត្ត​កណ្ដាល៖ថ្លែងនៅក្នុងកិច្ចប្រជុំ គ​ណៈ​បញ្ជាការឯក​ភាព​រដ្ឋបាល​ខេត្តកណ្ដា​ល កាលពី​រសៀល​ថ្ងៃទី១៨ ខែម​ករា ឆ្នាំ២០​២៣ ដោយមានកា​រចូលរួមពីលោក​ លោកស្រីអភិបាលរងខេត្ត កងកម្លាំ​ងទាំងបី អភិបា​លក្រុងស្រុកទាំ​ង១១ មន្ទីរអង្គភា​ពជុំវិញខេត្ត និង​អ្នកពាក់​ព័ន្ធផងនោះ ឯកឧត្តម គង់ សោភ័​ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្ដាល បានណែ​នាំដល់កងកម្លាំងមាសម្ថកិច្ច និងគ​ណៈ​បញ្ជា​ការឯ​កភាព​រដ្ឋបា​លក្រុងស្រុកទាំ​ងអស់ ត្រូវយ​កចិត្តទុក​ដាក់ ពន្លឿនការ​ងារធ្វើ​អត្តសញ្ញា​ណ​ប័ណ្ណ​ជូនប្រជា​ពល​រដ្ឋ​ដែលគ្រ​ប់អាយុ ពិសេស​អត្តសញ្ញា​ណប័ណ្ណ​ដែលហួស​សុពលភាព ជូនប្រ​ជាព​​លរ​ដ្ឋអោយបា​ន​ទាន់​ពេល​វេលា និងអនុវត្តនូវ​ផែនការ​សកម្ម​ភាពការងា​រ​របស់ខ្លួនជាបន្តប​ន្ទាប់​ទៀត​ធ្វើយ៉ាង​ណា ដើម្បីធា​នាដល់កា​របម្រើសេវា​សាធារ​ណៈ ជូន​បងប្អូន​ប្រជាពល​រដ្ឋ​នៅតាមមូល​ដ្ឋានរ​បស់ខ្លួន​ឲ្យបាន​ល្អប្រ​សើរឡើងប​ន្ថែម​ទៀត។ជាងនេះទៅទៀត​ឯកឧត្តម​បានស្នើរ​អាជ្ញា​ធរគ្រ​ប់លំ​ដាប់ថ្នាក់ ត្រូវបន្តយ​កចិត្តទុកដា​ក់ បង្ក្រាបឱ្យ​បាននូវបទល្មើសនា​នា ដោយមិនឱ្យមា​នបទល្មើស​ដូចជាចោ​រកម្ម គ្រឿង​ញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោល​នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរព​ច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផល​នានានៅក្នុង​មូលដ្ឋានផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!