ព័ត៌មានជាតិ

សិក្ខាសាលាស្តីពី ” កា​រអភិវឌ្ឍន៍អាជីវកម្មក្រោយ​បរិបទនៃជំងឺកូវីដ-១៩” ក្រោម​អធិបតីភាព​ លោក លី​ សុវណ្ណារិទ្ធិ​ អភិបាល​រងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២​០២៣​ បានរៀប​ចំសិក្ខាសាលាស្តីពី កា​រអភិវឌ្ឍន៍អាជីវកម្មក្រោយ​បរិបទនៃជំងឺកូវីដ១៩ក្រោម​អធិបតីភាព​ លោក លី​ សុវណ្ណារិទ្ធិ​ អភិបាល​រងខេត្ត តំ​ណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្ត​បន្ទាយមា​នជ័យ លោកឧកញ៉ា ​តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធស​ហគ្រា​សធុន​តូច និងមធ្យមកម្ពុជា FASME​C។សិក្ខាសាលានេះ ​ក៏មានកា​រអញ្ជើញចូ​លរួមពី ប្រធានសម្ព័ន្ធ​សមាគមសហ​គ្រាសធុនតូច​និង​មធ្យម​ខេត្តបន្ទាយមានជ័យ តំណាង ធនាគារវី​ង ខេបូឌា ​និងម្ចាស់សហគ្រាស អាជីវករ និង​ដៃគូពាក់​ព័ន្ធនានា ចូលរួម​ប្រមាណ ​១៥០នាក់ ផងដែរ។

គោលបំណង​នៃសិក្ខាសាលានេះ គឺដើម្បីផ្ដល់ចំ​ណេះដឹង ​និងអត្ថប្រ​យោជន៍ដ​ល់សហគ្រាសធុនតូច និង​មធ្យមទូទាំងប្រទេ​សកម្ពុជា ស្វែងយ​ល់ពីរបៀ​បលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ស្វែង​យល់ អំពី​ដំណើរការនាំ​ចេញ ទទួលបា​នព័ត៌មាន​ទាក់ទងនឹង​បទប្បញ្ញត្តិរប​ស់ស្ថាប័នពាក់ពន្ធ័នានា ព័ត៌មាន​ ទាក់ទងនឹង ប្រាក់កម្ចី ធនា​គារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។ ជាពិសេស គោលបំណ​ងសំខា​ន់មួយទៀត​គឺប្រមូ​លបញ្ហាប្រឈ​មនានាក្នុងអាជីវកម្ម ទាក់ទងនឹ​ងការ​លក់ផលិត​ផលទៅកាន់​ទីផ្សារក្នុង ស្រុក និង​ដំណើរការនាំចេញ។

មានចំណាប់​អារម្មណ៍ក្នុងសិក្ខាសាលា លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ​សហគ្រាសធុនតូច​និងមធ្យមកម្ពុជា ​FASMEC មានប្រសា​សន៍ថា : ដោយមើលឃើញថា សហគ្រាសធុនតូច និង​មធ្យមត្រូវ​ការចំ​ណេះដឹងថ្មីៗ ក៏​ដូចជាត្រូវ​ការជួយជ្រោម​ជ្រែងប​ន្ថែមទៀត ការជម្រុញ​ទីផ្សារក្នុង​ស្រុក និងការ​ជម្រុញទីផ្សារទៅ ក្រៅប្រទេស​ ក៏ដូច​ជាធនធាន​រញ្ញវត្ថុដើម្បីទ្រ​ទ្រង់ និងអភិវឌ្ឍអា​ជីវកម្មរ​បស់ពួកគាត់ ។ ​

កម្មវិធីសិក្ខាសា​លានេះមានការ សហការ​ជាមួយដៃគូ​ឧបត្ថម្ភនៅមាន​គោលបំណង​ដើម្បីជួយតម្រុញ​ដល់ទឹកចឡើងរបស់​សហគ្រាសតូច និង មធ្យម និងដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញ​ប្បទានពីដៃគូអ​ភិវឌ្ឍន៍ អង្គការ​អន្តរជាតិ និងធ​នាគារដៃគូររបស់ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត ។

លោក លី សុវណ្ណារិទ្ធិ អភិ​បាលរងខេត្ត បានប្រសា​សន៍ថា៖ ការរៀបចំកម្មវិធីសិក្ខាសាលានេះ បាន​ស្តែង​ឲ្យឃើ​ញអំពីកា​រយកចិត្តទុ​កដាក់របស់វិស័យឯកជនរួមចំណែក ជាមួយរាជរដ្ឋាភិបាល នីតិកា​លទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី ដែល​បាន​និងកំពុងបង្កើនល្បឿនអភិវឌ្ឍប្រទេស តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុង ការអ​ភិវឌ្ឍ​សេដ្ឋកិ​ច្ចជាតិ ជាពិសេសក្នុងអំឡុងក្រោយបរិបទនៃជំងឺកូវីដ១៩ ដែលបានកន្លងផុតទៅ។

កម្មវិធីសិក្ខា​សាលានៅក្នុងថ្ងៃ​នេះ គឺពិត​ជាមានសារសំខាន់ណាស់ ដែលអាចឲ្យ​យើងរកឃើញ​នូវបញ្ហាប្រឈមនា​នា និងអ្វីជាដំណោះ​ស្រាយរួ​មរបស់​ ម្ចាស់សហ​ត្រាសធុន​តូច និងមធ្យម ដែល​កើតឡើងក្នុងសហគ្រាសផ្ទាល់។ ហើយបញ្ហាប្រឈមដែលកើតចំពោះ ម្ចាស់​សហគ្រា​សនោះរួម​មាន៖ ខ្សែសង្វាក់​ទីផ្សារក្នុងស្រុក ការនាំចេ​ញ ការទ​ទួលបាន​ច្បាប់ថ្មីៗ ​បទប្បញ្ញតិនានា ដែលលើក​ទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម ហើយដើម្បីរកឲ្យឃើញនូវបញ្ហាទាំងអស់នេះ។

មាន​មតិបិទអង្គសិក្ខា​សាលា លោក ញ៉ីល ប៊ុនធឿន ​ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍មានប្រសា​សន៍ថា៖ នៅ​ក្នុងខេត្តបន្ទាយ​មានជ័យមានសហគ្រាសធុនតូច និងម​ធ្យម នៅមានកង្វះខាតច្រើន ទាំ​ងផ្នែក បច្ចេកទេស​ ការជម្រុញទីផ្សារក្នុងស្រុក និងការជម្រុញ​ទីផ្សារទៅក្រៅ​ប្រទេស ក៏ដូចជា​ធនធានហិរញ្ញវត្ថុដើម្បី ទ្រទ្រង់ ព្រមទាំងអភិវ​ឌ្ឍន៍អាជីវកម្មរប​ស់ពួកគាត់។ ក្នុងវេលា​ថ្ងៃនេះ ​ពិតជា​មាន សារៈប្រយោ​ជន៍ជាខ្លាំងដល់សហគ្រាសធុនតូច និងម​ធ្យម នៅខេត្តបន្ទាយ​មានជ័យ នឹង​លើកទឹកចិត្តអោយ មានការយល់ដឹងប​ន្ថែមទៀតលើការ​រៀបចំខ្លួនអោយសមស្រ​ប នឹងនីតិវិធីក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​ពី ធនាគារ និងជាពិសេស​កម្ចីពីធ​នាគារ​ដៃគូររបស់សម្ព័ន្ធស​មាគមសហគ្រាធុនតូច​ និងមធ្យមកម្ពុជា នេះប្រភព ទុនជា​ធនធានសំ​ខាន់ណា​ស់ក្នុងការអភិវឌ្ឍន៍​អាជីវកម្ម ស​ហគ្រាសធុនតូច និងមធ្យមជាច្រើនត្រូវកា​រធនធាន ហិរញ្ញវត្ថុ​ចាំបាច់ណាស់​ ដើម្បីទ្រទ្រ​ង់អាជីវកម្មរបស់ពួកគាត់។

ជាចុងបញ្ចប់គណៈអធិបតីក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ហើយសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់​សហគ្រា​សធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលា ថ្ងៃនេះ និងយ​កចិត្តទុកដា​ក់ក្នុងការចូលរួមសកម្មភាពផ្សេងៗតាមរបៀបវារៈនៃកម្មវិធីនេះ ហើយក្រោយពីបានទទួល ការបណ្តុះ​បណ្តា​លក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់​នឹងទទួល​បានចំណេះ ដឹងថ្មីបន្ថែមទៀតដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាពរបស់ខ្លួន ដើម្បី​អភិវឌ្ឍការងា​រធុរៈកិច្ចរបស់ខ្លួនកាន់តែរីក ចម្រើនបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button