ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រតិភូ​តំបន់សេដ្ឋកិច្ចពិសេស​ឈីលូជាន​ពុចាយ ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង​ ចូលជួបសម្តែងការគួសម​ និងពិភាក្សាការងារ

ខេត្តស្វាយរៀង៖ឯក​ឧត្ដម ម៉ែន វិបុល អភិបា​លខេត្តស្វាយរៀង ​នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​នេះ បាន​អនុញ្ញាតឲ្យលោក XING BAO​GUO Qilu SEZ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ លោក XIE XIA​OHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយ​កក្រុម​ហ៊ុន​សាយលន់គ្រុបប្រ​ចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភា​ក្សា ក្រោយ​ក្រុមហ៊ុន​សាយ​ល​ន់គ្រុបបានសាងសង់ និងដាក់ឱ្យដំ​ណើរការរោងចក្រផលិតសំបកកង់។

នាឱកាសនោះលោកអគ្គនា​យកក្រុមហ៊ុន​សាយលន់​គ្រប់ បានថ្លែង​អំណរគុណ​ចំពោះឯ​កឧត្តម​អភិបាល​ខេត្ត​ ដែលកន្លងមកឯកឧត្តម តែងតែផ្តល់នូវការគៀគរគ្រប់ម​ធ្យោបាយ ដើម្បីអោ​យក្រុម​ហ៊ុន​របស់លោ​ក ក៏ដូចជាក្រុម​ហ៊ុននានា មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំ​ណើរ​ការ​ដោយជោគជ័​យនាពេលថ្មីៗនេះ។

ក្នុងនោះឯកឧត្ដមអភិបាលខេត្ត​ ក៏បានសម្ដែងនូវកា​រស្វាគមន៍ និង​គាំទ្រយ៉ាងពេញទំហឹងចំពោះ លោក​ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូជានពុចាយ លោកអគ្គនា​យកក្រុមហ៊ុន​សាយលន់​គ្រ​ប់រួម​ទាំង​ក្រុមហ៊ុនផ្សេងៗ​ទៀត ដែលមក​បណ្ដាក់​ទុនវិនិយោគជាបន្តបន្ទាប់​នៅក្នុងទំ​បន់សេដកិច្ច​ពិសេស​ឈីលូនាពេលកន្លងមក។

ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះអ្នកវិយោគ​ទាំងអស់ ដែល​មក​បណ្ដា​ក់ទុនវិ​យោគនៅខេត្តស្វាយរៀង ជាពិសេសបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខា​ន់​ ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ ទាំងការរក្សា​សន្តិ​សុខ សុវត្ថិភាព​ជូនដល់ក្រុមហ៊ុនទាំងអស់​នោះផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button