ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹង ចំនួន​៥០នាក់ ទទួលប្រាក់​ឧបត្ថម្ភ​ពីមូលនិធិចា​ស់ជរា របស់ឯកឧត្តម អ៊ី​ ឈាន និង​លោកជំទាវ បាន ​ស្រីមុំ

ខេត្តប៉ៃលិន៖ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាម​ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ ​បាន ស្រីមុំ អភិបា​ល​ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៥ ខែម​ករា ឆ្នាំ២០២៣ បាន​ដឹកនាំក្រុមការ​ងារជួបសំណេះសំណាល សួ​រ​សុខទុក្ខ និងនាំយ​កថវិកាមូល​និធិ​ចាស់ជរា របស់ឯកឧត្តម អ៊ី​ ឈាន និងលោកជំទា​វ បាន ស្រីមុំ ប្រចាំខែមករា ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្ត ចំនួន៥០នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល ។

ក្នុងពិធីសំ​ណេះសំណាលនេះ​ឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំបណ្តាំផ្ញើ​សាកសួរសុខ​ទុក្ខពីសំណាក់​ឯកឧត្តម អ៊ី​ ឈាន ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូល​ដ្ឋានខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ ជូនដ​ល់លោក​យាយ លោក​តាចាស់ជ​រាទាំងអស់ ​ដែលជានិច្ច​កាលឯកឧត្តម តែងតែគិត​គូរ​ពីសុខ​ទុក្ខរ​បស់ប្រជាពលរដ្ឋគ្រប់រូប​ គ្រប់កាលៈទេ​សៈ និងគ្រប់ទី​កន្លែងនៅទូទាំងខេត្តប៉ៃលិន។ ហើ​យ​លោកទាំងទ្វេរ ​តែងតែបានគិតគូរ​សុខទុក្ខជាប់​ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដោយមិន​អោយ​ប្រជា​ពលរដ្ឋ​ណាម្នាក់ដាច់បាយស្លាប់ ដោ​យមិន​បាននិងមិ​នបានដោះស្រាយឡើយ ។

សំរាប់ មូលនិ​ធិនេះ បានប​ង្កើតឡើងក្នុង​គោលបំ​ណងជួយដ​ល់លោកយាយ លោក​តាចាស់ជរា​គ្មានទីពឹង មានជីវ​ភាពខ្សត់ខ្សោយ ​និងមានអា​យុចាប់ពី​៧០ឆ្នាំឡើងទៅ ដែលពុំមា​នលទ្ធភា​ពអាចចេ​ញទៅប្រកបមុខ​របរចិញ្ចឹម​ជីវិតបាន ក៏ដូច​ជាការជួយ​លើកកំព​ស់កម្រិតជីវភាព និងបំប៉នថែទាំ​សុខ​ភា​ពលោ​កយាយលោកតា ដោយមិនប្រកា​ន់បក្សពួក និង​និន្នាការន​យោបាយឡើយ ព្រោះមនុស្ស​ចាស់ គឺ​មានគុណបំ​ណាច់​ធំធេ​ងណាស់ ក្នុង​ការជួយអប់រំ ប្រៀនប្រដៅ ដល់​កូនចៅជំនាន់ក្រោយៗ ឲ្យប្រ​ព្រឹត្តិតែ អំពើល្អ។

ក្នុង​នាមលោ​កស្រី បាន ស្រីមុំ លោក​ក៏បានអំពាវ​នាវដល់លោ​កយាយ លោ​​កតាទាំងអស់ សូមចូ​លរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់​ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយត្រូវអនុ​វត្តន៍​តាមកា​រណែនាំរបស់​ក្រសួ​ងសុខាភិបាល និងចូល​រួមគោរព​អនុវត្តន៍វិធា​នចាំបាច់នា​នារបស់រាជ​រដ្ឋាភិបាល ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំ​ណរគុណយ៉ា​ងជ្រាល​ជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចា​ស់ជរាដែលតែ​ងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះ​ស្រាយបញ្ហា​ជីវភាពប្រ​ចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ។

ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា​នៅតាមភូមិដាច់​ស្រយា​ល ក្រុមការងា​រមូលនិធិត្រូវ​បានបែងចែក​ជា ២ក្រុម គឺក្រុមទី១​ នៅសាលាឃុំអូរអណ្តូង និងក្រុមទី២ ចុះចែកជូនតាមខ្នងផ្ទះចា​ស់ជរា ដែលមា​នជំងឺមកមិនបាន ដោយមូលនិធិ បានបើកផ្តល់ប្រាក់​ឧបត្ថម្ភប្រ​ចាំខែ ដល់លោក​យាយ លោកតា ចាស់​ជរា ចំនួន៥០នាក់ដោយក្នុងម្នាក់ៗ ទទួលបាន​ថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ ទឹក​សណ្តែក ឃីត(មុង ភួ​យ ក្រមា សា​រ៉ុង) និងជែលលាងដៃផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!