ព័ត៌មានជាតិ
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ អាគារ នាយទាហាន ចំណុះទីបញ្ជាការកងពល
ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ចាការកងពលតូចថ្មើរជេីងលេខ៥១ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារ នាយទាហាន ចំនួន ១ខ្នងដែលមាន ទំហំ ៨មx៣២ម កម្ពស់១ជាន់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥១ តាមរយៈ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកផ្ទាល់ ។
សូមបញ្ជាក់ថា អាគារខាងលើត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមករហូតមកដល់ពេលនេះអគារកសាងបាន ៩០%៕