ព័ត៌មានជាតិ

អាជ្ញាធរកំ​ចាត់ម៉ីន(CMAX) រកឃើញគ្រាប់​យុទ្ធភ័ណ្ឌមិ​នទាន់ផ្ទុះចំនួន៤​ប្រភេទ សរុប​៨៩គ្រាប់ នៅដីព្រៃមួយកន្លែងក្នុង​សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖អង្គភា​ពកំ​ចាត់​ម៉ីន(​CMAX) បានចុះដោះ​ម៉ីននៅ​ចំណុច​ដីមួយក​ន្លែងដែលមាន​ទំហំ៧​ហិកតា មានម្ចាស់​ឈ្មោះ កុក អា​ន ស្ថិត​នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទា​យមានជ័យ ​នៅថ្ងៃទី២​១ ខែឧស​ភា ឆ្នាំ២០២​៤ ​មន្ត្រីអង្គ​ភាព​កំចា​ត់ម៉ីន(CMAX) រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិ​ន​ទា​ន់ផ្ទុះ​ចំនួន ៤​ប្រភេទ​ សរុប៨៩​គ្រាប់ ។

នគរបាលក្រុងប៉ោ​យប៉ែត​បានឲ្យដឹងថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទា​ន់ផ្ទុះទាំ​ងនោះ​រួមមាន៖១/-គ្រាប់បែក​ដៃ M67 ចំនួន ៨០ គ្រាប់ ផលិត​នៅUSA ,/-គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ០២ គ្រាប់ ផលិតនៅ​ប្រទេស​ចិន ,/-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិន​និង៤/-ម៉ីន POMZចំនួន ០១ គ្រាប់ ផលិត​នៅប្រទេស សូវៀត ។ គ្រាប់យុទ្ធ ភ័ណ្ឌទាំង​នោះ​គុណ​ភាពខូច​ទាំងស្រុង ត្រូវបាន​មន្ត្រីអង្គភា​ពកំ​ចាត់ម៉ីន(CMAX) យកទៅ​កំទេច​ចោល​ផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button