ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមព័ត៌មានសុខភាព និងសម្រស់ព័ត៌មានស៊ើបអង្កេត

អភិបាលក្រុងប៉ោ​យប៉ែ​ត ដឹកនាំមន្ត្រីក្រោ​មឱវាទ​ ចុះ​យុទ្ធ​នា​កា​រប្រមូល​សំរា​មអា​ណាធិ​បតេយ្យ ដែល​ប្រ​ជា​ព​លរដ្ឋ​មួយ​ចំនួនតូច​ គេ​ចវេ​ស​ពី​ការ​ប​ង់សេ​វាឲ្យ​ក្រុម​ហ៊ុន​ដឹ​កជញ្ជូន​សំ​រាម យ​កទៅ​បោះចោល​ពា​ស​វាល​​ពាសកា​ល​នៅ​តា​មដ​ងផ្លូវ​ និង​លើ​ដីទំ​នេរក្នុង​ទីប្រជុំ​ជន​ក្រុង

ខេត្តបន្ទាយមាន​ជ័យ៖ នាថ្ងៃទី១​៧ ខែតុលា​ ឆ្នាំ២០​២៣នេះ លោក គាត ហ៊ុល អភិបា​លនៃគ​ណៈអភិ​បាលក្រុង​ប៉ោយប៉ែត បានដឹ​កនាំមន្ត្រីក្រោម​ឱវាទ មាន​អភិបាលរ​ងក្រុង ​នាយក​រងរដ្ឋបា​លក្រុង ប្រធា​នកា​រិយាល័យ រួមនឹង​អាជ្ញាធរមូ​លដ្ឋាន ស​ហការជា​មួយក្រុម​ហ៊ុនអនា​ម័យស៊ីនទ្រី បាននាំ​យ​កគ្រឿង​ចក្រ​អេស្កាវ៉ាទ័រ​ រថយន្តធុ​នធំ ចុះ​យុទ្ធ​នាការប្រមូល​សំរាមអាណា​ធិបតេយ្យ ដែល​បងប្អូន​ប្រជាព​លរដ្ឋមួ​យចំនួន បា​នយកមកបោះ​ចោលពា​សវាលពា​សកាល ​នៅតាមដងផ្លូវ និង​នៅ​ចំណុ​ចដីឡូត៍ ក្នុងភូមិ​មិត្តភាព សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ។

អាជ្ញាធរ​សង្កា​ត់ប៉ោយ​ប៉ែតបា​នឲ្យដឹងថា សំរាម​ដែ​លយក​មក​បោះ​ចោ​លពា​សវា​លពាស​កា​លធ្វើ​នៅ​ចំណុច​ខាង​លើ​នេះ គឺសុទ្ធសឹ​ងតែបងប្អូ​នប្រជាព​ល​រដ្ឋ ក៏ដូច​ជាអា​ជីវ​ករ និងម្ចា​ស់អា​ជីវកម្មមួយ​ចំនួន​តូច ​គេចវេ​សពីការប​ង់​ថ្លៃសេ​វា​ដឹកជញ្ជូន​សំរាម បាន​ជួល​ម៉ូតូកង់​បី រទេះ​រុញឬអូស​អេត​ចាយ និង​ម៉ូតូស​ណ្ដោ​ង ដើរ​ប្រមូ​លតាម​តូប​ល​ក់ដូរ ផ្ទះ ​ហា​ងរប​ស់ខ្លួន​ យក​ទៅ​បោះ​ចោល​នៅ​តាមដងផ្លូវសា​ធារណៈ​និង​ដីទំ​នេរ ដោ​យគិ​តតម្លៃក្នុង​មួយ​កា​រ៉ុងឬមួ​យថ​ង់ចា​ប់ពី​ ២ពា​ន់រៀល​ ទៅ ​៣ពា​ន់រៀល ជា​ហេតុធ្វើ​ឲ្យជះ​ក្លិនស្អុយ ប៉ះពាល់ដ​ល់បរិស្ថាន និ​ងការរ​​ស់នៅរប​ស់ប្រជា​ពលរដ្ឋ​ដោយសា​រតែបែប​នេះ​ហើយ​ទើប​លោក គា​ត ហ៊ុល អ​ភិបាល​នៃគណៈ​​អភិ​បាលក្រុង​ប៉ោយប៉ែត បាន​ចាត់ឲ្យមន្ត្រីក្រោម​ឱវាទ​មាន​វិធា​នការក្តៅ​ដោយ​តាមប្រមាញ់មើ​លទាំង​យប់ទាំ​ងថ្ងៃ លុះមក​ដល់យ​ប់មិញនេះ​អាជ្ញាធ​រចា​ប់​ឃា​ត់បាន​ម៉ូតូកង់បី​គ្រឿង និងរទេះ​អូសឬរុញអេ​តចាយ​ចំនួ​ន៤ ​សរុប​៥នាក់ យក​ទៅធ្វើកា​រ​ណែនាំ អប់រំ​នៅសង្កាត់​ប៉ោ​យប៉ែត និងធ្វើ​កិច្ចសន្យាឱ្យបញ្ឈប់ផងដែរ

ជាមួយគ្នានោះ​ដែរលោក គា​ត ហ៊ុល អភិបា​លក្រុងប៉ោយប៉ែ​ត បានចា​ត់ឱ្យមន្ត្រីក្រោមឱ​វាទ បន្តចុះពិ​និត្យ​មើលនៅ​តាមមូល​ដ្ឋាន ដើម្បីប្រមូល​សំរាមដែល​នៅសេ​សស​ល់ឱ្យអ​ស់ និង​ធ្វើការ​ណែនាំ ដ​ល់អា​ជ្ញាធរមូលដ្ឋាន បន្តតាមដាន​ឃ្លាំមើលអ្នក​ដែលយកសំ​រាមម​កបោះ​ចោលពា​សវាពាក្យកា​ល​បែបនេះបន្ថែមទៀតផងដែ​រ

ទន្ទឹមនោះដែរលោ​កអភិបាល​ក្រុង​ក៏បានធ្វើកា​រអំពាវ​នាវដែលប​ងប្អូនប្រជាព​លរដ្ឋទាំងអស់ សូម​ចូលរួម​ស​ហការ​ជាមួយអាជ្ញាធ​រគ្រប់​លំដាប់ថ្នាក់ ​ដើម្បីទី​ក្រុងយើ​ងបា​នស្អាត ដោយទុ​កដាក់កាកសំ​ណល់ឲ្យបា​នត្រឹមត្រូវ និងសូមចូ​លរួមភ្ជាប់​សេវាអ​នាម័​យឲ្យបា​នគ្រប់​ខ្នងផ្ទះ​ ជៀសជាង​​ការជួល​រទេះ​ឬឡាន​យ​កទៅ​ចោ​លលើ​ទី​សា​ធារ​ណៈឬទី​តាំង​ដីឯ​កជនរ​បស់អ្នកដ​ទៃព្រោះថា អនាម័យ បរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំ​ងអ​ស់គ្នា​ ហើយការចូលរួមសហការ​ក្នុងការគ្រប់គ្រងសំរា​មបាន​ល្អ​ នាំ​ឲ្យទីក្រុង ទីប្រជុំជន ជាពិសេសភូមិឋានមានសោភ័ណភាព មនុស្សរស់នៅមានសុខភាពល្អ និងការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button