ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនមន្ត្រីនគរបាលចំនួន២​២២រូប ទៅសិក្សា​នៅ​សា​លា​នគ​របាលជាតិភូ​មិភា​គ១​-៤​និង​៦

(បន្ទាយមានជ័យ)៖នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ បាន​ចា​ត់បញ្ជូន​នាយនគរបាល និងនាយនគរបា​លរង ដែលបានប្រឡង​ជាប់ឲ្យចូលបំរើ​ការងា​រក្នុងក្របខ័ណ្ឌន​គរបាលជាតិ សរុបចំនួន២​២២នាក់ ស្រី២​៤នាក់ ដើម្បីចូលរៀន វគ្គបណ្តុះ​បណ្តាល​កម្រិតប​ឋមវិជ្ជាជីវៈ​ នគរបាលជំនា​ន់ទី១៥ លើកទី២ រយៈពេល០៤ ខែ នៅសាលា​នគរបាលជា​តិភូមិ​១ ខេត្តស្ទឹ​ងត្រែង ,សាលា​នគរបាលជា​តិភូមិ៤ ខេត្តសៀម​រាប​និងសាលានគរបាលជាតិភូមិភាគ៦ ខេត្ត​កំព​ង់ឆ្នាំង

នាឱកាសនោះ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ នា​យការិយាល័យ បណ្តុះបណ្តាលនិងវិក្រិតការ តំ​ណាង​លោក ឧត្តមសេនីយ៍ទោ សិ​ទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំ​និងផ្តាំ​ផ្ញើដល់នាយនគរ​បាលនិងនាយនគ​របាលរងដែល ត្រូវទៅបំ​ពេញកម្មសិក្សាទាំងអស់ ត្រូវខិត​ខំយ​កចិត្តទុកដាក់សិ​ក្សារៀនសូត្រ ស្តាប់ការពន្យ់របស់គ្រូឧទ្ទេសនាម ត្រង់កន្លែងណា​មិនយ​ល់ហ៊ានសួរនាំ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់សាលា វិន័យរបស់ក​ងកម្លាំ​ងនគរបាលជាតិលេខ០០៦ និងមានសាមគ្គីភា​ពជាមួយមិត្តរួមជំនាន់ជាមួយ​នោះមិនត្រូវគេច​វះឬខ្ជិល​ច្រអូស មិនសិក្សា ដែលនាំឲ្យប៉ះពាល់កិ​ត្យានុភាពរបស់ស្នងការដ្ឋាននោះឡើយ

លោកនាយការិយាល័យ បានបញ្ជាក់ថា៖ក្នុងនាមជំនួសមុខឲ្យថ្នាក់ដឹកនាំ ស្នងការដ្ឋាន សង្ឈឹម​យ៉ាងមុត​មាំថា នៅពេលបញ្ចប់វគ្គសិក្សា ប្អូនៗទាំង០២ភេទ នឹងនាំ​មកនូវនិទ្ទេសល្អ ក៏ដូចជាប័​ណ្ណសរសើ​រនិងលិខិត​សរសើរដើម្បីខ្លួនឯងក៏​ដូចជាស្នងការដ្ឋាននគរបាលខេត្តយើងនោះផងដែរ

បញ្ជាក់៖ នាយនគរបាលនិងនាយនគរបា​លរងដែលត្រូវចូលរៀន វគ្គបណ្តុះបណ្តាលកម្រិតប​ឋមវិជ្ជាជីវៈ នគ​របាលជំនាន់ទី១៥ លើកទី២ រយៈពេល០៤ ខែ ក្នុងនោះនាយនគរ​បាលនិងនាយន​គរបាលរងត្រូវទៅ​ចូលរៀន នៅសាលានគរបាលជាតិភូមិ១ខេត្តស្ទឹងត្រែងចំនួន១៦នាក់ ស្រី០១នាក់ ,សាលានគរបា​លជាតិភូមិ៤ ខេត្តសៀមរាប ចំនួន១៣៥នាក់ ស្រីចំនួន១៥នាក់​និងសាលានគរបាល​ជាតិភូមិភាគ៦ ខេត្តកំ​ពង់ឆ្នាំងចំណួន៧១នាក់ ស្រី ០៨នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button