ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើក​កិច្ចប្រជុំផ្សព្វផ្សាយផែនកា​រ ការពារ​សន្តិសុខ ក្នុងពិធីអ​បអរ​សាទ ខួបអនុស្សាវរីយ៍​លើកទី៤៤ ទិវាជ័យ​ជំនះ៧មករា និងពិធីចែ​កសញ្ញាប​ត្រដល់និ​សិ្សតជ័យ​លាភី

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅ​ព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២៣ បានបើ​កកិច្ចប្រជុំផ្សព្វផ្សាយ​ផែនការ ការពារសន្តិសុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ ក្នុងពិ​ធីមិទ្ទិញអបអរ​រំលឹកខួ​បអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័​យ​ជំនះ​៧មករា(៧ម​ករា១៩​៧៩៧មករា​២០២៣) នៅ​ស្នាក់​ការគណ​បក្សក្រុង​ប៉ោយប៉ែត និង​ការពា​រសុវត្ថិភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគ​ណៈកម្មាធិការ​អាហា​ររូបករណ៍ សិស្សនិសិ្សតក្រីក្រ របស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ​ដល់និសិ្សតជ័យលាភី ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញា​បត្រ បរិញ្ញបត្ររង ​នៅសាកលវិ​ទ្យាល័យគ្រប់​គ្រងនិង​សេដ្ឋកិច្ច នាថ្ងៃទី១២ ខែម​ករា ឆ្នាំ២០២៣ ខាងមុខ។​កិច្ចប្រជុំនេះ​មានការអញ្ជើញ​ចូលរួមពី​លោក លោកស្រី ​ឧត្តមសេនីយ៍​ត្រី វរសេនីយ៍ ស្នង​ការ​រង នាយកា​រិយាល័​យជំនាញ លោកអ​ធិការ ​លោកមេបញ្ជាកា​រវរ ជាច្រើន​រូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលការ​ងារសេនាធិការ បានឡើងអានផែនការ ការពា​រ​សន្តិសុខ សុវត្ថិភាពជូ​នថ្នាក់ដឹក​នាំ ផ្សព្វផ្សា​យដល់កងកម្លាំងន​គរបាល ដើម្បីបែងចែក​ការងា​រ តួនាទី ភារកិច្ច គោល​ដៅទទួលខុ​សត្រូវ ​ដើម្បីធានាឲ្យបា​នប្រសិទ្ធភាព តាមផែន​ការដែលបាន​កំណ​ត់។គោល​បំណង​សំដៅធា​នាបានទាំងស្រុង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់​សាធារណៈ​ជូនថ្នា​ក់ដឹក​នាំជាន់ខ្ពស់ បណ្តា​ឥស្សរៈជនសំ​ខាន់ៗ មន្ត្រីរាជកា​រ និង សិស្សានុសិស្ស និងប្រជា​ពល​រដ្ឋ​ដែលអញ្ជើញចូ​លរួ​ចក្នុង​កម្មវិ​ធីខា​ងលើ​អោយប្រព្រឹត្តទៅដោយជោគជ័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!