ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួ​យមន្ត្រីរាជការ បុគ្គលិកជា​ប់កិច្ចសន្យា នៃរដ្ឋបា​លខេ​ត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្តាល៖ថ្លែងក្នុឱកាសអញ្ជើញជួប​សំណេះសំណា​ល ជាមួយមន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ច​សន្យា នៃរដ្ឋបា​លខេត្តកណ្ដាល ក្នុងឱកាសពិ​ធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុង​ឱកា​សបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំខេត្ត តែងតែ​ជួបសំណេះសំ​ណាល និងឧប​ត្ថ​ម្ភនូវ​ថវិកា​មួយ​ចំនួន​ ជូនដល់មន្ត្រីរាជការ បុគ្គលិក​ជា​ប់កិច្ច​សន្យា នៃរដ្ឋបា​លខេត្ត ដើម្បី​យក​ទៅប្រើប្រាស់​ទៅតាមសេចក្តីត្រូវការ​ជាក់ស្តែង ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែល​កន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញ​អស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារ​ជូនរដ្ឋបាលខេ​ត្ត រហូតសម្រេច​បានលទ្ធផលគួរជា​ទីគាប់ប្រសើរ ទោះបីនៅមានប​ញ្ហាប្រឈ​មមួយ​ចំនួន ដែលនៅ​សេសសល់ក៏ដោយ ក៏យើង​នឹងរួមគ្នា​ដោះស្រាយ​បញ្ហាប្រឈម​ទាំងអស់នោះ ទទួលបានលទ្ធផលល្អប្រ​សើរថែមទៀត

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការ​ទាំងអស់​នៅក្នុង​សាលាខេត្ត សូមខិ​តខំបំពេញការងារ និងម្ចាស់កា​រទទួលខុស​ត្រូវលើកិច្ច​ការដែលថ្នាក់​ដឹកនាំ​បានប្រគល់ជូន​ឱ្យបានល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​ត្រូវខិ​តខំធ្វើ​ការ​អភិវឌ្ឍ​ន៍សមត្ថភាព​បំពេញ​ការ​ងា​ររបស់ខ្លួនម្នាក់ៗ ឱ្យស្រប​តាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ។​ក្នុងនោះ​ផង​ដែរ​ឯកឧត្តម​ក៏សូម​ស្នើឱ្យមន្ត្រី​យើ​ងម្នាក់ៗខិតខំ​ព្យាយាម​រៀន​សូត្រពីរៀមច្បង ដែលមា​នពិ​សោធន៍ការងារមុនៗ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!