ព័ត៌មានជាតិ

ចាប់ឃាត់ខ្លួនជន​សង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធករណីឆ​ក់កាបូបពីស្ត្រីម្នាក់ នៅខេត្តកណ្តាល

ខេត្តកណ្ដាល៖ជនសង្ស័យ ២នាក់ ក្នុងចំណោ​មបក្ខពួក​៤នាក់ ត្រូ​វបានកម្លាំង​នគរបា​លស្រុកពញាឮ ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធករ​ណីលួច​មានស្ថា​នទម្ងន់ទោស​ (ឆក់យក​កាបូបពីស្ត្រីម្នាក់ ឈ្មោះ ខៀវ សាវ​ន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងសង្កាត់ គីឡូម៉ែត្រលេខ​៦ ខណឫស្សីកែវ រាជធានីភ្នំពេញ ដែលកំពុងជិះ​ម៉ូតូលើដ​ងផ្លូវ។​ករណីនេះបាន​កើតឡើងកាលពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវជា​តិ​លេខ​៥ ត្រង់ចន្លោះគីឡូ​ម៉ែត្រលេខ៣៤៣៥ ក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ត​កណ្តាល។

សមត្សកិច្ចបាន​​ឲ្យដឹងថា ក្រុមជនសង្ស័យចំនួន៤នាក់ ឃាត់ខ្លួន០២នាក់ គេចខ្លួន០២នាក់

ទី១ឈ្មោះ មឿន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួ​លក្នុង​ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ធ្វើសកម្មភាពឆក់)

ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ​សែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបើកម៉ូតូ)

ឈ្មោះ កក្កដា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មិនស្គាល់ទីលំនៅ និង

ឈ្មោះ រ៉ា ហ្វុង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជា​តិខ្មែរ មានទីលំនៅម្ដុំវត្តគោកបញ្ជាន់ ផ្លូវវ៉េ​ងស្រេង រា​ជធានីភ្នំពេញ។

ជនសង្ស័​យ២នាក់នេះ​ សមត្ថកិច្ចក​សាងសំណុំរឿងចាត់កា​រតាមនីតិវិធី។ ចំណែកជនសង្ស័យ​២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!