ព័ត៌មានជាតិ

ឯកឧត្តម ភូ ពុយ ​បន្តអញ្ជើញចុះ​ជួបសំ​ណេះសំណាល ជាមួយប្រជាក​សិករ នៅក្នុងស្រុកមង្គលបុរី

(បន្ទាយមានជ័យ)៖ដើម្បីពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ជូនដល់​បងប្អូនប្រ​ជាកសិករ ក្នុងស្រុកមង្គលបូរីឯកឧត្តម ភូ ពុយ អគ្គនា​យកក្រុមហ៊ុនបៃតង និងជា​អ្នកតំ​ណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង អមដំណើរដោយលោក លី សារី ប្រធាន​ក្រុមការ​ងារចុះជួយ​មូលដ្ឋានស្រុកមង្គ​លបូរី និងជាអភិបាលរងខេត្ត លោកឧកញ៉ា អ៊ឹ​ង វណ្ណម៉ៅ ប្រធានសមាគមខ្មែរចិន សាលារៀនចុងវ៉ា និងជាស​មាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី រួមជាមួយក្រុមការងារ បានអញ្ជើញចុះ​ជួបសំណេះ​សំណាលជាមួយប្រជាកសិករ នៅឃុំស្រះរាំង និងឃុំរហាត់ទឹក ស្រុកមង្គលបូរី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២​០២២។

លោក លី សារី ក្នុងនាម​ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិ​បាលរង​ខេត្ត បាន​ថ្លែងអគុណចំពោះ​ឯកឧត្តម អគ្គនាយកក្រុមហ៊ុនបៃតង និងក្រុមការងារ ដែលតែង​តែគិត​គូរពី​សុខទុក្ខ នឹងពីរបញ្ហាកង្វល់របស់បងប្អូនប្រជាកសិកររឿងស្រូវ.អង្ករ។ ព្រោះស្រូវ អង្គរ ពិតជាសំ​ខាន់ណាស់​សម្រាប់ជីវភាព សេដ្ឋកិច្ច របស់បងប្អូនប្រជាកសិករ ក្នុងប្រទេសកម្ពុជាយើង ក៏ដូចជា​ក្នុងស្រុកមង្គលបូរីទាំងមូល។

ជាមួយគ្នានោះ​លោក ប្រធានក្រុមការងារចុះជួយ​មូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត បានធ្វើកា​រអំពាវនា​វដល់បងប្អូនប្រ​ជាកសិករដែលចូលរួ​មនាពេលនេះ ត្រូវចូលរួមយក​ចិត្តទុកដា​ក់ស្តាប់ និងលើកឡើងពីកង្វល់​របស់បងប្អូនប្រជាកសិករនៅមូលដ្ឋានរបស់ខ្លួន។ជាពិ​សេសចូលរួម​សហការណ៍​ពីការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ដើម្បីបញ្ចៀស​ការទិញស្រូវទម្លាក់​ថ្លៃស្រូវពី​ឈ្មួញមួយចំនួន។

ថ្លែងក្នុងឱកា​សការជួបសំណេះ​សំណាលជាមួយប្រជាកសិករឯកឧត្តម ភូ ពុយ បានមានប្រសា​សន៍លើក​ឡើងថា៖ ការចុះ​​ជួប​សំណេះសំណាល​នាពេលនេះ​គឺដើម្បីផ្តល់ភា​ពកក់ក្តៅជូនប្រ​ជាកសិ​ករ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហ​គមន៍ទីផ្សារស្រូវ.អង្ក ក្នុងស្រុកមង្គលបូរី ជាមួយក្រុមហ៊ុនបៃតង។ ម្យ៉ាងវិញទៀត ដើម្បីទទួលបានទីផ្សារស្រូវអង្ករច្បាស់លាស់ ជូនបងប្អូន​ជាក​សិករ ដើម្បីទៅថ្ងៃអនាគត ដើម្បីគុណភាព នៃតម្លៃស្រូវ.អង្ករ នៅក្នុងសហគមន៍ ក៏ដូចជា​នៅលើកទីផ្សារផងដែរ។

ឯកឧត្តម អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្ន​​កតំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង បានបញ្ជាក់​ថា៖​ឯកឧត្តម និងក្រុម​ការងារ នឹងខិតខំប្រឹងប្រែងពង្រឹង និងធ្វើការរៀប​ចំចងក្រង​ក្រុមសហ​គមន៍ទី​ផ្សា​រស្រូវ.អង្ករ ជូនដ​ល់បងប្អូនប្រជាកសិករ អោយប្រែក្លាយសហគមន៍ ក្លាយជាសហករ​ទីផ្សារស​ម្រាប់​ជំរុញកំណើ​ននៃប្រាក់ចំណូលផ្នែកស្រូវ.អង្គរ ឲ្យរីកចម្រើនទៅថ្ងៃអនាគត នៅក្នុងស្រុក​មង្គល​បូរី ហើយក្រុម​ហ៊ុនធា​នាទិញយកទាំងអស់សម្រាប់សហគមន៍។ ជាក់ស្តែងនឹងបង្កើតឥ​ណទា​នជី.ថ្នាំស្រូវ ក្រុមគ្រូពេទ្យក្នុង​ការចុះពិនិត្យស្រូវ ថែទាំជំងឺស្រូវ។

ឯកឧត្តម ភូ ពុយ សូមឱ្យអា​ជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលជាកសិករទាំងអស់ ដែល​បា​នចូលរួមនៅពេលនេះត្រូវត្រឡប់ទៅមូលដ្ឋានវិញចូលរួមសហការណ៍ ធ្វើការជាមួយក្រុម​ការងារអោ​យច្បាស់លា​ស់ និងបន្តផ្សព្វផ្សាយ​បញ្ហានេះឲ្យបាន​ផលផុសដល់បង​ប្អូនយើងនៅក្នុង​សហគមន៍ ដើម្បីគុណភាពនៃតម្លៃស្រូវ.អង្ករ បានខ្ពស់នៅលើកទីផ្សារផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!