ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តប៉ៃលិ​ន ​បិទសន្និបា​តបូកសរុប​លទ្ធផល​ការងារប្រ​ចាំឆ្នាំ២០២២ និងលើកទិ​សដៅ​ការ​ងា​រសម្រាប់​អនុវត្តឆ្នាំ២០២៣

(ប៉ៃលិន)៖ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធា​ន​ក្រុម​ការ​ងាររាជរដ្ឋាភិ​បាល ចុះមូលដ្ឋា​នខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២​៣ បាន​អញ្ជើ​ញជាអធិប​តីក្នុងពិធី​បិទសន្និបា​តបូក​សរុបលទ្ធ​ផលការ​ងារ ប្រចាំឆ្នាំ​២០២២ និងលើក ទិសដៅ​ការងា​រ សម្រា​ប់អនុវត្តឆ្នាំ​២០២៣ ។ពិធីនេះបានធ្វើឡើងនៅសាល​ប្រជុំ​ធំសាលា​ខេត្តខេត្ត ដោយ​មាន​ការអញ្ជើញ​ចូ​លរួមពីសំណា​ក់ឯកឧ​ត្តម រាជ សុភទ្ទ អនុរដ្ឋ​លេខាធិការក្រ​សួងម​ហាផ្ទៃ ឯ​កឧត្តម សៅ សារ៉ាត់​ អ្នកតំណាង​រាស្ត្រមណ្ឌល​ប៉ៃលិន ឯក​ឧត្តម ជា​ ចាន់ឌិន ប្រ​ធានក្រុ​មប្រឹក្សាខេត្ត និង​លោ​កជំទាវ បាន ស្រីមុំ អភិបាលខេ​ត្ត ព្រម​ទាំងសមា​ជិកក្រុមប្រឹក្សាខេត្ត អ​ភិបាលរងខេត្ត ថ្នាក់ដឹក​នាំមន្ទីរ អង្គ​ភាពជុំវិញខេត្ត កងកំលាំ​ងប្រដា​ប់អាវុធទាំងបី​ ក្រុមប្រឹក្សាក្រុង ​ស្រុក អភិ​បាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ៨ និងតំណាងអង្គកា​រសង្គមស៊ីវិលផ​ងដែរ ។

លោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បានមាន​ប្រសាសន៍ថា៖ ផ្អែក​ទៅតា​មលទ្ធផល​ដែលរ​ដ្ឋ​បាលខេត្ត សម្រេចបាន ​និងបណ្ដាបញ្ហាប្រឈ​មលើវិស័យ​នានា ក្នុងឆ្នាំ២០​២២ កន្លងទៅ​នេះ ជារួម​អង្គសន្និបាត ​បានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាព​របស់ខេត្ត ​និងទទួ​លស្គាល់បញ្ហា ប្រឈម​នានា ដែ​លកើតមានឡើង ហើយជាមួ​យនោះ អង្គសន្និបាតបា​នប្ដេជ្ញាចិត្តរួមគ្នា ​ដាក់ចេញទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០​២៣នេះ ឲ្យបានសកម្មខ្លាំងក្លា​ថែមទៀត ដើម្បីឆ្លើយត​បគោលនយោបាយ របស់​រាជរដ្ឋា​ភិបាល និងការដោះស្រាយ​តម្រូវការ ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ប្រកប​ដោយ​ប្រសិទ្ធភាព និងគុណភាព ។

មានប្រសា​សន៍នៅក្នុងឱ​កាស​នោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូល​ដ្ឋានខេត្ត​ប៉ៃលិន បានមានប្រសា​សន៍សម្ដែងនូ​វការកោត​ស​រសើរ និងការវា​យតម្លៃខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំ​ដាប់ថ្នាក់ ដែលបា​នខិតខំប្រឹង ប្រែងរួមគ្នា យ៉ាងសកម្មក្នុងកា​របំពេញ​តួនាទី និងភារកិច្ច ប្រកប​ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូ​វសមិទ្ធផល ក្នុង​ការ​ធា​នាថែរក្សាសុខសន្តិភាព ស្ថិរភាព យោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការលើ​កកម្ពស់លទ្ធិប្រជាធិប តេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតា​មគោល​នយោបា​យរប​ស់​រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់​ពីវិបត្តិ នៃជំ​ងឺកូវីដ១៩ និងការដោះស្រាយក្តីកង្វល់ សំណើ សំ​ណូមពរ និង បញ្ហា​ប្រឈមនានា នៅ​មូលដ្ឋាន បានជា​បន្តបន្ទាប់ ជា​ពិសេសកា​រចូលរួម ទ​ប់ស្កាត់ និងការប្រយុទ្ធ​ប្រឆាំងការឆ្លងរីករា​លដាល នៃជំងឺកូវីដ១៩​ ព្រម​ទាំងចូលរួ​មជំរុញ និ​ងគាំទ្រដ​ល់ដំណើរ​ការ ចាក់វ៉ាក់សាំង ជូនមន្ត្រីរា​ជការ កងកម្លាំងមា​នសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តមប្រធានក្រុមកា​រងារ ក៏បានមាន​ប្រសាសន៍ផ្តាំផ្ញើ​ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងស​មត្ថកិច្ច​ទាំង៣ប្រភេទ ​ត្រូវបង្កើនការ​រក្សាសន្តិ​សុខ សណ្តា​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបាន​ល្អប្រសើរ គ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការ ក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុស​ឲ្យមានការចូលរួមពីប្រជាពលរដ្ឋ​ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប​សកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុស​ច្បាប់ ក្រុមក្មេងទំនើងគ្រប់មូល​ដ្ឋានទូទាំងខេត្ត ។ជាកិច្ចបញ្ចប់នៃ​កម្មវិធីគណៈ​អធិបតី ក៏​បានប្រគល់​បណ្ណ​សរសើរ និងរង្វាន់លើក​ទឹកចិត្ត ​ដល់មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលដែ​លមា​នស្នាដៃល្អ ផងដែរ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button