ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា អញ្ជើញ​បន្តចុះ​ជួបសំ​ណេះសំ​ណាលជា​មួយ មន្រ្តីមូ​លដ្ឋាន​ អាជ្ញាធរភូមិឃុំ មណ្ឌ​ល​សុខភាព នាយកសា​លា ចាស់ព្រឹទ្ធាចារ្យ និងស្ដាប់​បញ្ហាប្រឈ​មនានា ក្នុងមូ​លដ្ឋាន​ឃុំត្រពាំង​ក្រញូង ស្រុកត្រាំ​កក់ ចំនួន ៦​១នាក់

ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា ប្រធាន​គណកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា ខេត្តតាកែវ នាព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអ​ញ្ជើញឆ្លៀតប​ន្តចុះជួប​សំណេះសំណាល និងស្ដាប់​បញ្ហា​ប្រ​ឈមនា​នា នៅក្នុងមូល​ដ្ឋានជា​មួយ ​ប្រធានក្រុម​ការងារចុះជួយ​ឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ​ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌល​សុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ និងស្ដាប់បញ្ហាប្រឈមនានា ក្នុងមូលដ្ឋា​នឃុំត្រពាំ​ងក្រញូង ស្រុកត្រាំកក់ ចំនួន ៦១នាក់។

បន្ទាប់ពីបា​នស្ដាប់របាយ​ការណ៍ស្វាគ​មន៍ និងបញ្ហាប្រឈ​មនានាដែលលើកឡើងដោយ លោក​មេឃុំត្រ​ពាំងក្រញូង ស្រុកត្រាំកក់ រួចមក ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត បានសម្ដែង​ការចូ​លរួមអ​បអរសាទរ និងថ្លែងការកោ​តសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំ​យក​អស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាច​ហត់នឿយ។

មានប្រសា​សន៍សំណេះសំ​ណាលនាឱកា​​សនោះដែរ ​ឯកឧត្តម អ៊ូច ភា ​បានធ្វើការណែនាំ ក៏ដូច​ជាក្រើនរំ​លឹក​ទៅដល់មន្រ្តីមូល​ដ្ឋានភូមិ​ឃុំ ដូចជា៖

ត្រូវប​ន្តយកចិត្តទុក​ដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូន​បងប្អូនប្រជាពល​រដ្ឋឱ្យកាន់តែប្រ​សើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។

ពង្រឹង​ការងារសន្តិសុខសណ្តា​ប់ធ្នាប់នៅក្នុង​មូលដ្ឋានភូមិឃុំរ​បស់ខ្លួនឱ្យបា​នល្អក្លាយជាភូមិ​ ឃុំមាន​សុវត្ថិ​ភាពជាពិសេ​សពង្រឹង បង្កា​រ បង្រ្កាប​ក្រុមក្មេងទំ​នើង នឹងរា​ល់បទល្មើសនានានៅតាមមូលដ្ឋាន ពោលធានា​សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

យកចិត្តទុកដាក់ឱ្យបានខ្ព​ស់ចំពោះការយកចិត្តទុ​កដាក់កា​រព្យាបាលសុខភាពរ​បស់បងប្អូ​នប្រជាពល​រដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។

យុវជ​នឃុំនឹងភូមិ​ ត្រូវបង្កើនសកម្មភា​ពឱ្យសកម្ម​លើការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន ពិសេសត្រូ​វធ្វើកិច្ចការងារជាមួ​យចាស់ព្រឹទ្ធា​ចារ្យក្នុងមូ​លដ្ឋានដោ​យសហការគ្នាឱ្យបានល្អបនរសើរឡើង។

ឪពុកម្តាយ​ឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើ​យ៉ាង​ណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយ​ជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button