ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ​ទីតាំង​ជាក់ស្តែងក្នុងឧប្បទ្ទវ​ហេតុលិច​ទូក​ចម្លង​ដឹកសិ​ស្សានុ​សិស្សចេញពី​សា​លាទៅ​ផ្ទះ បណ្តាល​ឲ្យមានអ្នកស្លាប់​ នៅស្រុ​កលើកដែក

ខេត្តកណ្តាល៖នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋ​មន្រ្តី ទទួលបន្ទុកបេ​សកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្តរា​យ និងលោកជំទាវកិត្តិសង្គហ​បណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធាន​ក្រុម​ការងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋានស្រុកលើកដែក អមដំណើរដោយឯកឧត្ត​ម គង់ សោ​ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុម​ការ​ងារ​នៃរដ្ឋបា​លខេត្តកណ្តាល បានចុះទៅ​ពិនិត្យដ​ល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវ​ហេតុលិច​ទូកច​ម្លង​ដឹកសិស្សានុសិស្សចេ​ញពីសាលាទៅផ្ទះ ស្ថិតនៅភូមិ​កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តក​ណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្តាល​ឲ្យស្លាប់ និងមួយ​ចំនួន​ត្រូវបា​នជួយសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ ហើយមួយ​ចំនួនទៀ​តនៅកំពុងបាត់ខ្លួននៅឡើយ។

រដ្ឋបាលខេត្តបញ្ជាក់ថា ករណីលិចទូកដរ បណ្តាល​គ្រោះថ្នាក់ដល់ជ​នរងគ្រោះ ភាគច្រើន​ជាសិស្ស​សាលា ចំនួន ១៣នាក់។តុល្យការគិ​តត្រឹមម៉ោង ១៣:០០ នាទីរសៀលនេះ កម្លាំងជំនាញ​បានជួយ​សង្គ្រោះ និងរុករកឃើញអ្នកនៅមា​នជីវិតចំនួន ០២ នាក់, អ្នកស្លាប់ចំនួន ១០ នាក់ និងបន្ត​ស្វែងរ​កអ្នក​បាត់ខ្លួន ចំនួន ០១ នាក់ទៀត។បន្ទាប់ពីចុះពិនិត្យ និងចាត់ចែង​ក្រុមការងារ​ដើម្បីបន្តរុករកអ្ន​កកំពុងបាត់​ខ្លួនរួចមក ក្រុមការងា​របានចុះសួរសុខទុក្ខ ចូលរួមរំលែ​កមរណៈទុក្ខចំ​ពោះគ្រួសារ​សពតាមខ្នងផ្ទះ​នីមួយៗ។ ជាមួយគ្នា​នេះដែរ រដ្ឋបាលខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារបាន ចូលរួមឧបត្ថម្ភថវិកា មួយចំនួនដើម្បីចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារ​សពនីមួយៗ ដោយក្នុង១ សព ទទួលបានថវិកា សរុប ៧៥០០ដុល្លារ រួមមាន៖រដ្ឋបាលខេត្តកណ្តាល ក្នុង​នាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហ​ន្តរាយខេត្ត បានឧបត្ថម្ភដល់សព នូវថវិកាចំនួន ៥០០០ ដុល្លារ ក្នុង ១សព។

អនុសាខាកាកបាទក្រហមកម្ពុ​ជាខេត្តកណ្តាល ថវិកា ចំនួន ៥០០ដុល្លារ ក្នុង ១សព និងសម្ភារ មានដូចជា អង្ករ ៥០ គីឡូ ត្រីខ ០១កេសធំ មី ០២កេស ទឹកសុទ្ធ ០២យួរ និងម៉ាស់ ១ប្រអប់។

លោកជំទាវកិត្តិសង្គហ​បណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ និងជាតំណាងរាស្រ្ត​ខេត្តកណ្តាល ថវិកា ចំនួន ១០០០ ដុល្លារ ក្នុ១សព។

ឯកឧត្តម ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធា​នក្រុមការ​ងាររា​ជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក ថវិកាចំនួន ១០០០ ដុល្លារ ក្នុង ១ សព ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!