ព័ត៌មានជាតិ

លួច​ម៉ូតូ សន្តិ​សុ​ខ​យា​មនៅ​ផ្សារ​ទឹកពុះ​ក្រោយកា​ស៊ីណូផ្កាយ​ប្រាំ ត្រូវ​អាវុធ​ហត្ថ ចា​ប់ឃា​ត់ខ្លួនបញ្ជូ​ន​ទៅ​កាន់តុលា​ការ​​ខេត្តបន្ទា​យ​មានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅ​វេលា​ម៉ោង១៨និ​ង៣០នាទី ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២៣ បានចាប់ឃាត់ខ្លួនជនស​ង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបាន​ប្រព្រឹត្ត​កាល​ពីវេ​លាម៉ោង២៣និ​ង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារទឹកពុះ មុខ​កា​ស៊ីណូផារ៉ា​មិច ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត តាមពាក្យបណ្តឹងឈ្មោះ មាស កុសល់ (ភុប) ភេទប្រុស អាយុ​៣១ឆ្នាំ មានទី​លំនៅបច្ចុប្បន្ន ភូមិទួលពង្រ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ ពិសិដ្ឋ (ដូង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិក្បាល​កោះ សង្កា​ត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា ជនរងគ្រោះ​ជា​សន្តិសុ​ខយាមនៅ​ផ្កាយ​ប្រាំផ្សារ​ទឹកពុះ នៅថ្ងៃកើ​​តហេតុ មានជ​ន​ជាតិឥ​ណ្ឌូ​នេស៊ីពុំ​ស្គាល់អ​ត្តសញ្ញាណ ស្គាល់​តែមុខ​នៅកន្លែង​ធ្វើកា​រចំនួន០២​នាក់ បានម​កសុំខ្ចីម៉ូតូរ​បស់ខ្លួន​ជិះទៅ​ទិញអីហូ​ប នៅម្តុំផ្សារទឹកពុះ ក្រោយ​មក​ពួកគេ​បា​នមក​ប្រា​ប់ខ្លួនថា​ ម៉ូតូត្រូវបា​នចោ​រលួចបាត់​។ ក្រោយ​ពីទទួល​បានបណ្តឹងរួច កម្លាំ​ងមូល​ដ្ឋានកង​រាជអាវុធហត្ថក្រុង ​បានចុះ​ដល់​កន្លែងកើ​តហេតុ ​និងធ្វើ​ការស្រាវជ្រាវ រហូត​ឈាន​ដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ហើ​យនាំយក​មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បី​សួរនាំ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួន​ពិត​ជាបានយកម៉ូតូរបស់​ជនរ​ងគ្រោះ ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមា​នវត្ថុតាង ជាក់ស្តែង ​កម្លាំងមូ​លដ្ឋាន​កងរាជ​អាវុធហត្ថក្រុង បានកសា​ងសំណុំ​រឿងបញ្ជូន​ទៅ​កាន់បញ្ជាកា​រដ្ឋានកង​រាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២​០២៣ នេះ ដើម្បីអនុ​វត្តតាមនីតិវិធី ។ចំណែកម៉ូតូ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បាន​ប្រគល់ជូនជ​នរងគ្រោះ​វិញហើយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button