ព័ត៌មានជាតិ

តុលាកា ​ឃុំខ្លួនមន្ត្រីអង្កការប​រិស្ថាន២នាក់ ពីបទ​កំហែងយក និង​សមគំនិត្យក្នុង​អំពើកំហែងយក

ខេត្តពោធិ៍សាត់៖យោងដីកាបង្គាប់ឲ្យឃុំខ្លួ​នបណ្ដោះអាសន្ន លេខ៣៣០ និង៣២៨ ឃ./២២ ចុះថ្ងៃ​ចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២២ របស់​ចៅក្រមសើ​បសួរនៃសា​លាដំបូងខេត្តពោធិ៍សាត់ សម្រេច​ឃុំខ្លួនជ​នត្រូវចោ​ទ២នាក់ ពីបទៈ កំហែង​យក និ​ងសមគំនិត្យក្នុងអំពើ​កំហែងយក ប្រព្រិត្ត​នៅចំណុចខ្នងចែង ស្ថិត​នៅភូមិ​ក្រេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍​​សាត់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។

យោងរបាយការ​ណ៍នគរបាលស្រុកភ្នំក្រវាញ នាថ្ងៃទី២​០ ខែឧសភា ឆ្នាំ២០២២ ជនត្រូវ​បាន​តុលា​កា​ឃុំខ្លួនទី ឈ្មោះ ផែន សុផន ភេទប្រុស ​​អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិយាយឡ ឃុំ.​ស្រុក​ត្រាំកក់ ខេត្តតា​កែវ មុខរបរ ជា​មន្រ្តីអង្ក​ការអង្កភាព(អង្កការអភិ​រក្សបរិស្ថាន និងអ​ភិវឌ្ឍន៍​ជនប​ទ)​មានតួនា​ទី​ជា(អគ្គ​នាយករង​ទី ទទួ​លបន្ទុករដ្ឋបាល)បច្ចុប្បន្ន​ មកបំពេញ​បេសកម្ម​នៅស្រុក​ភ្នំក្រវា​ញ ខេត្តពោធិ៍សាត់ និង​ទី ឈ្មោះ ភិ​ន ម៉េន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំ​នៅ ភូមិវាលវង់ ឃុំររ​កាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ​ជាមន្រ្តីអង្កការអង្កភាព​ជាមួយគ្នា ហើយ​មន្ត្រី​អង្កកា​រ ត្រូវបាន​ឃុំខ្លួន​​ទាំង​២នា​ក់។ស​មត្ថកិច្ចឃា​ត់ខ្លួ​នបន្ទាប់ទទួល​ពាក្យបណ្ដឹងរបស់ឈ្មោះ ខៀវ សារិទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជ​នជាតិខ្មែរ បច្ចុប្បន្ន មា​នទីលំនៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទៈ បង្កើតកុងត្រូលជជុះ ដើម្បីទារលុយពីជ​នប្រព្រឹ​ត្តបទល្មើស​ដឹកជញ្ជូន​ឈើ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ។

ខ្លឹម​សារបណ្ដឹងរបស់​ឈ្មោះ ខៀវ សារិទ្ធ ដែល​បានប្ដឹងក្រុមកា​រងារខ្លួនឯង​នេះ កាលពីថ្ងៃទី១៣ ខែឧស​ភា ឆ្នាំ២០២២ ជន​ជាប់ចោ​ទ(ផែន សុផ​ន និងភិន ម៉េន)បានជ្រើស​រើស​បុគ្គលិក​បំរើ​ការងា​រឲ្យអ​ង្កភា​ព(អង្កការអភិរក្សបរិស្ថាន និងអភិវ​ឌ្ឍន៍ជនបទ)ដោ​យតំរ៉ូវឲ្យបង់​លុយក្នុង​ម្នាក់ៗចំនួន​១០០​ដុល្លារអា​មេរិច បុគ្គលិ​កជ្រើ​សតាំង ទី១ ឈ្មោះ ខៀវ សា​រិទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំ​នៅ ភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សា​ត់ ជា(ម្ចា​ស់បណ្ដឹង)មានតួនាទី ប្រធា​នស្នាក់ការប្រចាំខេត្តពោ​ធិ៍សាត់ ទី២ ឈ្មោះ ញ៉ែម ទ្រី ភេទប្រុស អាយុ ៦៥ឆ្នាំ ប្រចាំការ​ស្រុកវា​លវែង ខេត្តពោធិ៍សាត់ ទីឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រចាំការស្រុកវា​លវែង ខេ​ត្តពោធិ៍សាត់ ទីឈ្មោះ វ៉ា ពិសី ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោ​ធិ៍សាត់ ទី៥ ឈ្មោះ គុយ វឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រចាំ​ការស្រុកវាលវែង ខេត្តពោ​ធិ៍សាត់ និង​ទី ឈ្មោះ ដាំ ពន់ថន ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រចាំ​ការស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ពាក្យបណ្ដឹងរបស់ឈ្មោះ ខៀវ សារិទ្ធ ប្ដឹងក្រុមការងា​រខ្លួនឯង​នេះបន្តទៀត​ថា កាលពីល្ងាចថ្ងៃទី១៥ ខែឧ​សភា ឆ្នាំ២០២២ កន្លងទៅថ្មីៗ ឈ្មោះ ផែន សុផន និងឈ្មោះ ភិន ម៉េន បានហៅឈ្មោះ ឈឹម សុផាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ​មានទីលំ​នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ(អង្កភាពជា​គ្នា)ឲ្យទៅជួបពួកខ្លួននៅ​ចំណុចខ្នងចែងចម្ការ(ភិន​ ម៉េន)ខណៈបានបញ្ឈប់ការងារ(ឈឹម សុផាត)​ដោយ​ដក​ឯកសណ្ឋាន​ការងា​រអស់ និង​បានប្រាប់ថា បើចង់បន្ត​ការងារប​ង់លុយ​១០០ដុល្លា​រអាមេរិចទៀត(ផែន សុផន និង ភិន ម៉េន)បានចេញ​ទៅចងអ​ង្រឹងដេកនៅចំណុចខ្នងចែង ដើម្បីចាំ​ជម្រិត​ទារ​លុយពីអ្នកប​ររទេះដឹកឈើ ដោយក្នុង១រ​ទេះតំរ៉ូវ​ឲ្យបង់​លុយ​ចាប់ពី​១.០០០០​រៀលទៅ​២.០០០រៀល

របាយការណ៍នគរបាល​ដដែល បើយោង​តាមបណ្ដឹងឈ្មោះ ខៀវ សារិទ្ធ នៅថ្ងៃទី១៧ ខែឆ្នាំដ​ដែល(ផែន សុផន និង ភូមិ ម៉េន)បា​នបន្តជ្រើសរើ​សបុគ្គលិកបាន​ចំនួន៤រូប​ទៀត ទី១ ឈ្មោះ ឃាន ជី​វ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ទី ឈ្មោះ អ៊ុល សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ឈឿន ឈឿម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និង​ទី ឈ្មោះ អ៊ុល ខាន់ឈិត ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកត្រូវបា​នជ្រើសតាំង មា​នទីលំ​នៅភូមិវាលវង់ ឃុំររកាត ស្រុក​ភ្នំក្រវាញ ខេត្តពោ​ធិ៍សាត់ ដោយម្នាក់​តំរ៉ូវឲ្យបង់លុយចំនួន១០០​ដុល្លារអាមេរិចបុគ្គលិកថ្មីទាំង​ចំនួន៤នា​ក់ តំរ៉ូវឲ្យទៅ​ឈរជើងនៅតំបន់ខ្នងចែង ស្ថិតនៅភូមិក្រេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីធ្វើសកម្មភាពជម្រិតទារលុយពីអ្នកបររទេះដឹកឈើ ។

ករណីតុលាកាឃុំខ្លួនម​ន្រ្តីអង្ការ​បរិស្ថាន២នាក់ ពីបទៈ កំហែងយក និងសមគំនិ​ត្យក្នុងអំពើកំ​ហែង​យក បើយោង​របាយ​ការណ៍នគរបាល​ និងខ្លឹមសារបណ្ដឹ​ងរបស់ ឈ្មោះ ខៀវ សារិទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជា​តិខ្មែរ មានទីលំនៅ ភូមិពេជ្របា​ន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធក​រណីមន្ត្រី​អង្កភា​ព(អង្កការអភិរក្សបរិស្ថាន និង​អភិវឌ្ឍន៍ជនបទ)ប្រព្រឹ​ត្តអំពើពុករលួយ ឈានដ​ល់តុលា​កាឃុំខ្លួន មន្ត្រីអង្កភាពមួយ​នេះ មតិមហាជ​នសំណូមពរដ​ល់សមត្ថកិច្ចខេត្តពោធិ៍សាត់ ជាពិសេ​សអង្កភាពប្រឆាំងអំពើ​ពុករលួយ គួរស្រាវជ្រាវឲ្យខាងតែបាន ៕ដោយ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button