ឣាវុធហត្ថ ឃាត់ខ្លួនជនជាតិ​ឥណ្ឌូនេស៊ីម្នាក់ បញ្ជូនទៅតុលាការ ​ពាក់ព័ន្ធករណី​ជួញដូរ និងប្រើ​ប្រាស់ដោ​យខុស​ច្បាប់នូ​វសារធាតុញៀន

ចេញផ្សាយនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ក្រោ​យពីទទួល​បានព័ត៌មានពី​សន្តិសុខថា មានករ​ណីជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន នៅចំណុចអ​គារមួយ​កន្លែង ស្ថិតក្នុងភូ​មិបាលិលេយ្យ២ សង្កាត់​/ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមា​នជ័យ​បានចុះ​ទៅដល់ចំ​ណុច​កើតហេតុ ហើយធ្វើកា​រឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហ្សារ៉ាន រ៉ាហ្សាលី (SYAHRAN RAZALI) ភេទប្រុស ​អាយុ ៥០ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ព្រមទាំង​បានធ្វើកា​រឆែកឆេររក​ឃើញវត្ថុតាងគ្រឿង​ញៀន ប្រភេ​ទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ​ចំនួន ០៣កូ​នថង់កិប ទម្ងន់ ៣,១២​ក្រាម និងថង់ស​ម្រាប់ច្រកគ្រឿង​ញៀន និងឧបករ​ណ៍ប្រើប្រាស់មួយចំនួន  ព្រមទាំងម៉ូតូ០១គ្រឿង ហើយនាំម​កកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងទៀតថា ក្រោយ​ឃាត់ខ្លួន និងសួរនាំ​រួច ជនសង្ស័យបា​នឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមាន​វត្ថុតាងជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុ​ងកសាងសំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *