ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (សស.យស) អមដំណើរដោយលោក សយ ចាន់ធី អគ្គលេខាធិការរង ទទួលផែនទំនាក់ទំនងជាតិ–អន្តរជាតិ លោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្តបន្ទាយមានជ័យ លោក លី ម៉េងហ៊ុយ អនុប្រធានសាខាខេត្តបន្ទាយមានជ័យ លោក ទន់ ដា រ៉ា ទីប្រឹក្សាសមាគម រួមនឹងសហការី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មានដួចជា អង្ក,ទឹកបរិសុទ្ធ និងថវិការមួយចំនួន ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងនៅព្រំដែនកម្ពុជា–ថៃ ក្នុងអង្គភាពក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ ច្រកបឹងត្រកួន ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម បានមានប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងការឈ្លានពានពីសំណាក់ប្រទេសជិតខាង ។ទោះបីជាអំណោយដែលប្រគល់ជូននាពេលនេះតិចតួចមិនគ្រប់តាមតម្រូវការក៏ពិតមែន តែជាទឹកចិត្តចូលរួមដើម្បីផ្ដល់នូវកម្លាំងចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើង ដើម្បីផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ៕