អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះ​សំណាល និងនាំ​យកអំ​ណោយដ៏​ថ្លៃថ្លារប​ស់សម្ដេចធិបតី នាយក​រដ្ឋមន្ត្រី ផ្តល់​ជូនស្នង​ការដ្ឋានន​គរបាលខេត្ត​កំពង់ចាម

ខេត្ត​កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគ​ណៈអភិបាលខេត្តកំ​ពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំ​ណេះសំណាល និងនាំយកអំ​ណោយដ៏ថ្លៃថ្លារ​បស់ស​ម្ដេចធិ​បតី នាយករដ្ឋមន្ត្រី ផ្តល់ជូន​ស្នងការដ្ឋានន​គរបាលខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍​ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងធ្វើប​ទរាយការណ៍ ជូនគណៈធិ​បតីអំ​ពីការត្រៀមលក្ខណៈសម្បត្តិទាំ​ងកងកម្លាំង និងសម្ភារៈ មធ្យោបាយគ្រប់គ្រាន់ ដើម្បីធានា​បាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវឱ្យបានទាន់ពេលវេលា។

អញ្ជើញមា​នប្រសាសន៍​សំណេះសំណា​លនាឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបា​លខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី ប្រមុខថ្នាក់ដឹកនាំ រួមមាន សម្ដេចអ​គ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ និងលោកជំ​ទាវបណ្ឌិត ជូនចំ​ពោះ​កងកម្លាំ​ងនៃស្នងកា​រដ្ឋាននគរបា​លខេត្តកំពង់ចាម ប្រកបដោយក្តីនឹករលឹក និងមនោ​សញ្ចេតនាដ៏ជ្រាលជ្រៅ។

នាឱកា​សនេះដែរ ឯកឧត្តម អភិ​បាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះការ​ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបា​នត្រៀ​មលក្ខណៈ​រួចជាស្រេច​នូវ សម្ភារៈមធ្យោបាយ និងពិសេសការរៀប​ចំបង្កើតឱ្យមានក​ងអនុសេនា​តូច ចំនួន២ ដែលជា​កម្លាំងរងចាំបទបញ្ជា ត្រៀមចេញបេសកកម្ម ២៤/២៤ម៉ោង។ ដោយឡែក ចំពោះ​បច្ចុប្បន្នភាព នៃស​ភាពការ​ណ៍ព្រុំដែនកម្ពុជាថៃ សូមក​ងកម្លាំងទាំងអស់បន្តរក្សាជំហរឲ្យមុតមាំ និងសូមជឿជា​ក់ គាំទ្រលើការដឹកនាំដ៏ឈ្លាសវៃ និងគតិ​បណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមាន​គោលជំហ​រម៉ឺងម៉ា​ត់ប្តូរផ្តាច់ ក្នុងកា​រការពារ​អធិបតេយ្យ បូរណ​ភាពដែនដី ជូនជាតិ មាតុភូមិ មិនឲ្យ​មានការបាត់បង់សូម្បីមួយមីលីម៉ែត្រ

ជាមួ​យគ្នានេះ​ដែរ ឯកឧត្តម អភិបាល​ខេត្ត ក៏បាននាំ​យកសំលៀកបំ​ពាក់​ឈុតបេសកកម្មចំនួន .០០​០ឈុត និងអាវចំ​ណាំងផ្លាត​ចំនួន២០០ អាវ ដែ​លជាអំ​ណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ​ឯកឧត្តម អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ដើម្បី​ចែកជូនក​ងកម្លាំង នៃស្នងការដ្ឋានន​គរបាលខេត្ត​កំពង់ចាមផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *