ចេញផ្សាយនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គមីទ្ទិញថ្នាក់ខេត្ត អបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដូចជាស្ថាប័ននានានោះឡើយពោលគឺ ធនធានជាថវិកាសម្រាប់ចំណាយប្រតិបត្តិការការងារតាមសាខាកាកបាទក្រហមកម្ពុជានីមួយៗ គឺពឹងផ្អែកទាំងស្រុងពីការចូលរួមបង់ប្រាក់សមាជិកភាព ប្រចាំឆ្នាំនិងការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានព្រះសង្ឃ មន្ត្រីរាជការស៊ីវិល តាមបណ្ដាមន្ទីរអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិត ពាណិជ្ជករ អាជីវករវិស័យឯកជន ទាំងប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្តដែលមានសមានចិត្តនិងឧត្តមគតិខ្ពស់បានបរិច្ចាគថវិកា សម្ភារៈជូនសាខាកាកបាទក្រហមខេត្តតាមរយៈការអំពាវនាវការដាក់ប្រអប់វិភាគទានដើម្បីកៀងគរថវិកាសម្រាប់ធ្វើជាទុនក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយជនរងគ្រោះនិងងាយរងគ្រោះប្រកបដោយ បរិយាប័ន្ន ។
ឯកឧត្ដម ឌិត ទីណា បានមានប្រសាសន៍សម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដមលោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាគណកិត្តិយស សមាជិក សមាជិកា ក្នុងអង្គមីទ្ទិញទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ពិសេសវិសាលនេះ និងបានចូលរួម សាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ដោយបេះដូងមនុស្សធម៌ ក្នុងការចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនជាប្រធានក្នុងការចូលរួមចំណែកជួយដល់ជនងាយរងគ្រោះនិងរងគ្រោះទីទ័លក្រគ្មានទីពឹង ។
ឯកឧត្ដម ឌិត ទីណាបានបន្តថា សមិទ្ធផលនិងស្នាដៃដែលសាខាកាកបាទក្រហម សម្រេចបាននាពេលកន្លងមកពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពស្ថិរភាពនយោបាយស្ថិរភាពសង្គមឈានឆ្ពោះទៅការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន សំដៅកសាងសង្គមកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយចិរភាព ដោយសង្ឃឹមជឿជាក់ថារាល់សម្ភារៈថវិកាដែលទទួលបានដីការចូលរួមបរិច្ចាគ ដោយចិត្តសប្បុរសធម៌របស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដមលោកជំទាវ លោកឧកញ៉ាអស់ លោក លោកស្រីសប្រជាជនគ្រប់មជ្ឈដ្ឋាននេះសាខាកាកបាទក្រហមខេត្ត និងលះបង់កម្លាំងកាយចិត្តក្នុងការឆ្លើយតបការងារមនុស្សធម៌ប្រកបដោយបរិយាប័ន្ននិងប្រើប្រាស់ថវិកាប្រកបដោយតម្លាភាពគណនេយ្យភាព និង ចំគោលដៅ។ គួរបញ្ជាក់ថា ថវិកា ដែលទទួលបានក្នុង អង្គមេទ្ទិញ នាថ្ងៃនេះ លទ្ធផលបមគិតជាដុល្លាអាមេរិកចំនួន 21 6659$ និងអង្ករ10 តោន៕