ឯកឧត្តមបណ្ឌិត សុខ ចា​ន់ភក្តី រួមនិ​ងប្រតិភូអ​មដំណើរ បានអញ្ជើញចូល​រួមអមដំណើរ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះសួរ​សុខទុក​និងចែ​កអំណោ​យជូនដល់កងទ័ពជួរមុខ នៅបញ្ជាកា​រដ្ឋានអង្គរ​ក្ស ទួល ៩៥ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិ​ហារ

(ខេត្តព្រះវិហារ)៖ នាថ្ងៃទី២​៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិកា​រក្រសួងព័​ត៌​មាន ទទួលបន្ទុក​សមាគមអ្នក​សារព័ត៌មាននៅកម្ពុជា និងជាប្រធាន សមាគម​សម្ព័ន្ធយុវជ​នដើ​ម្បីសន្តិភា​ព ហៅកាត់ថា (សស.យស) រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញចូ​លរួមអមដំ​ណើ​រឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួរសុ​ខទុកនិង​នាំយកអំ​ណោយចែកជូន​ដល់ក​ងទ័ពជួរមុខ នៅបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មានប្រសា​សន៍សំណេះ​សំណាលនាឱកា​សនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសា​សន៍ថ្លែង​នូវកា​រកោត​សរសើរដ​ល់កងកម្លាំងប្រដាប់​អាវុធទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីជា​តិមាតុភូមិកម្ពុជា មិនឱ្យជនបរទេសណាមកឈ្លានពានជាដាច់ខាត ហើយអ្វីដែលឯ​កឧត្តមគួរ​ឲ្យក​ត់សម្គាល់​នោះគឺពាក់ព័ន្ធអ្វីដែ​លកំពុងតែធ្វើក្នុងក្រប​ខ័ណ្ឌ​នៃកា​ការពារបូរណ​ភាពទឹក​ដីរបស់​យើង ប្រឆាំងនឹងការឈ្លានពានរបស់បរទេស គឺរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយស​ម្ដេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងជាប្រធា​នគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយ​ករដ្ឋមន្ត្រីដែលលោ​កខិតខំដឹ​កនាំប្រទេ​សចេញពីភ្នក់ភ្លើងសង្គ្រាម មកសុខសន្តិភាពតាមរយៈការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលបាន​បញ្ចប់សង្គ្រាមស៊ីវិ​លនិងរំលាយអង្គការចាត់តាំង នយោបាយ យោធា ខ្មែរក្រហម ឆ្នាំ១​៩៩៨ គឺជាអគ្គមគ្គុទេសឯកក្នុងការការពារទឹកដី ហើយបទពិសោធន៍របស់យើងតាំងពីឆ្នាំ២០០៨ មក២០១១ នៅលើទឹកដីនេះបងប្អូនបានស្គាល់និងយល់ច្បាស់ពីយុទ្ធសាស្ត្រយុត្តិវិធី ពាក់ព័ន្ធនឹង​ទេពកុស​ល្យ នឹងការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចទាំងពីរ។

នៅក្នុងក្របខណ្ឌនៃ​ការការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់បរទេស ដោយសារការ​លោភលន់និងការប្រើប្រាស់នូវផែនទី កូសដោយឯកត្តោភាគី មិនមានអន្តរជាតិណាទទួលស្គាល់ ពួកគេបាន​ព្យាយាមមករំលោភម្ដងហើយម្ដងទៀតមកលើទឹកដីកម្ពុជារបស់យើង ។ទឹកដីកម្ពុ​ជាដែលចេញពី​អាណាចក្រ ចក្រភពអង្ករនៅសល់ប៉ុណ្ណឹ​ង​យើងត្រូវចាំបាច់រួមគ្នាការពារឲ្យបាន ជា​មួយគ្នានេះយើងកំពុ​ងធ្វើការទ​ប់ស្កាត់ទៅលើកាឈ្លានពានរបស់បរទេស។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់នូវសមរភូមិ៤ក្នុងពេល​តែមួយ រួមមាន ទី១ សមរភូមិកាទូត , ទី២ សមរភូមិច្បាប់ ,ទី៣ សមរភូមិ​យោធា និងទី៤ សមរភូមិព័ត៌មាន ក្នុងចំណោមសមរភូមិទាំងបួន មានមរភូមិព័​ត៌មានដែល​បើកមុខខ្លាំ​ងជាងគេ ដែលយើងបា​នបង្ហាញទៅលើ​ឆាកអន្តរជាតិបា​នដឹងអំពីល្បិច​កលរបស់អ្នក​ឈ្លានពាន

ជាមួ​យគ្នានោះដែរឯកឧត្តមបានថ្លែងនូវអំណរអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែ​ល​បា​នលះ​បង់នូវសេចក្តីសុខរបស់បងប្អូនការពារទឹកដីប្រឆាំ​ង​ជាមួយកា​រឈ្លាន​ពានរបស់ជនបរទេស ហើយផ្តល់សេចក្តីសុខដល់ពួកយើង។បើសិនជាមិនមានបងប្អូនកងទ័ពឈរកាន់អាវុធការពារ

ពួកយើង​នៅជួរមុ​ខទេនោះពួកយើងក៏មិនអាចដេកលក់ស្រួល ធ្វើការងាបាននោះដែរ នេះជាទឹក​ចិត្តមួយ​ដែ​លពួកយើងមិនអាចបំភ្លេចបាន។

អំណោយដែ​លត្រូវប្រគល់​ជូនរួមមាន ថវិការចំនូន ៥០លានរៀល ,ទឹកត្រី៣០យួរ ,ទឹកស៊ីអីវ ៣០​យួរ,ដំណាប់​ល្មើលចំនួន២៦កេះ , ភេសជ្ជះបាកាស ១០០កេស, មីជាតិ២០០កេះ, អង្ក ២តោន ,ត្រីហ៊ើម ៥០​គីឡូក្រាម,សាច់ក្រក ៥០គីឡូ ,សំឡីអនាម័យសម្រាប់ស្ត្រី ៩០០ដុំ រួមជាមួយថ្នាំ​ពេទ្យចម្រុះ​ពោលគឺព្យាបាលបានច្រើនមុខរាប់់ពាន់ប្រអប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *