ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិ​ងប្រតិភូអ​មដំណើរ បានអញ្ជើញចុះសួរ​សុខទុក​និង​ចែ​កអំណោ​យជូនដល់កងទ័ពជួរមុខ ​នៅបញ្ជាកា​រដ្ឋានអង្គរ​ក្ស ទួ​ល ៩​៥​ ស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិ​ហារ

(ខេត្តព្រះវិហារ)៖ នាថ្ងៃទី២​៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនឹ​ង​ប្រតិ​ភូអមដំ​ណើរ បានអញ្ជើញចុះសួ​រសុ​ខទុកនិ​ង​នាំយកអំ​ណោយ​ចែកជូន​ដល់ក​ងទ័ពជួរមុខ នៅ​បញ្ជា​ការដ្ឋានអង្គ​រក្ស ទួល ៩៥ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះ​វិហារ

មានប្រសា​សន៍សំណេះ​សំ​ណាលនាឱកា​សនោះ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានមានប្រសា​ស​ន៍ថ្លែង​នូវកា​រកោត​សរសើរដ​ល់ក​ងកម្លាំងប្រដាប់​អាវុធ​ទាំងអស់ ដែលបា​នលះបង់សព្វបែបយ៉ាង ដើម្បី​ជា​តិមាតុភូមិកម្ពុជា មិន​ឱ្យជន​បរទេស​ណាមកឈ្លានពា​នជា​ដាច់ខាត ហើយអ្វីដែលឯ​កឧត្ត​មគួរ​ឲ្យក​ត់​សម្គាល់​នោះ​គឺពាក់ព័ន្ធអ្វីដែ​លកំ​ពុងតែធ្វើក្នុងក្រប​ខ័ណ្ឌ​នៃកា​ការពារបូរណ​ភាពទឹក​ដីរប​ស់​យើង ប្រឆាំង​នឹងការឈ្លានពានរ​បស់បរ​ទេស គឺរា​ជរដ្ឋាភិបា​លកម្ពុជា ដឹក​នាំដោយស​ម្ដេច​បវរធិ​បតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និ​ងស​ម្ដេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និង​ជាប្រធា​នគ​ណបក្សប្រជាជន​កម្ពុជា និង​ជាអតី​តនាយ​ករដ្ឋមន្ត្រី ដែល​លោ​កខិតខំដឹ​កនាំប្រទេ​ស​ចេញ​ពីភ្នក់ភ្លើងសង្គ្រាម មកសុខស​ន្តិភាព​តាមរយៈ​ការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលបាន​បញ្ចប់សង្គ្រាមស៊ីវិ​លនិងរំលាយអង្គកា​រចាត់តាំង នយោបាយ យោ​ធា ខ្មែរក្រ​ហម ឆ្នាំ១​៩៩៨ គឺជា​អគ្គមគ្គុទេ​ស​ឯកក្នុង​ការកា​រពារទឹក​ដី ហើយ​បទពិ​សោធន៍របស់​យើង​តាំងពីឆ្នាំ២០០​៨ មក​២០១១ នៅ​លើ​ទឹកដីនេះបងប្អូនបា​នស្គាល់និងយ​ល់ច្បាស់​ពីយុទ្ធសាស្ត្រយុ​ត្តិវិធី ពាក់​ព័ន្ធនឹង​ទេពកុស​ល្យ នឹងការ​ដឹកនាំប្រក​បដោយ​គិតិបណ្ឌិតរប​ស់សម្តេចទាំងពីរ។

នៅក្នុងក្របខ​ណ្ឌនៃ​កា​រការពារបូរណ​ភាពទឹកដី ប្រឆាំងកា​រឈ្លានពាន​របស់បរទេស ដោយសារការ​លោភលន់​និងការ​ប្រើប្រា​ស់នូវផែន​ទី កូសដោ​យឯ​កត្តោភាគី មិនមា​នអន្តរជា​តិណាទទួលស្គាល់ ពួក​គេបាន​ព្យាយា​មមករំលោ​ភម្ដង​ហើយម្ដងទៀតម​កលើទឹក​ដីកម្ពុជារបស់​យើង ។ទឹកដីកម្ពុ​ជាដែ​លចេ​ញពី​អាណាចក្រ ចក្រភព​អង្ករនៅ​សល់ប៉ុណ្ណឹ​ង​យើង​ត្រូវ​ចាំបា​ច់រួម​គ្នាកា​រពារឲ្យបាន ជា​មួយគ្នា​នេះយើងកំ​ពុ​ងធ្វើកា​រទ​ប់ស្កាត់​ទៅ​លើកា​ឈ្លានពានរប​ស់បរ​ទេស។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់នូវសមរភូមិ​៤​ក្នុងពេល​តែមួយ រួមមាន ទី១ សមរភូមិកាទូត , ទី២ សមរភូមិច្បាប់ ,ទី៣ សមរភូមិ​យោធា និងទី​៤ សមរភូមិ​ព័​ត៌មាន ក្នុង​ចំណោមសមរភូមិទាំងបួន មានមរភូមិព័​ត៌មានដែល​បើកមុខខ្លាំ​ងជាងគេ ដែលយើងបា​នបង្ហាញទៅលើ​ឆាកអន្តរជាតិបា​នដឹងអំពីល្បិច​កលរបស់អ្នក​ឈ្លានពាន

ជាមួ​យគ្នានោះដែរឯកឧត្តមបានថ្លែងនូវអំណរអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែ​ល​បា​នលះ​បង់នូវសេចក្តីសុខរបស់បងប្អូនការពារទឹកដីប្រឆាំ​ង​ជាមួយកា​រឈ្លាន​ពានរបស់ជនបរទេស ហើយផ្តល់សេចក្តីសុខដល់ពួកយើង។បើសិនជាមិនមានបងប្អូនកងទ័ពឈរកាន់អាវុធការពារ

ពួកយើង​នៅជួរមុ​ខទេនោះពួកយើងក៏មិនអាចដេកលក់ស្រួល ធ្វើការងាបាននោះដែរ នេះជាទឹក​ចិត្តមួយ​ដែ​លពួកយើងមិនអាចបំភ្លេចបាន។

អំណោយដែ​លត្រូវប្រគល់​ជូនរួមមាន ថវិការចំនូន ៥០លានរៀល ,ទឹកត្រី៣០យួរ ,ទឹកស៊ីអីវ ៣០​យួរ,ដំណាប់​ល្មើលចំនួន២៦កេះ , ភេសជ្ជះបាកាស ១០០កេស, មីជាតិ២០០កេះ, អង្ក ២តោន ,ត្រីហ៊ើម ៥០​គីឡូក្រាម,សាច់ក្រក ៥០គីឡូ ,សំឡីអនាម័យសម្រាប់ស្ត្រី ៩០០ដុំ រួមជាមួយថ្នាំ​ពេទ្យចម្រុះ​ពោលគឺព្យាបាលបានច្រើនមុខរាប់់ពាន់ប្រអប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *