ពិធីប្រកាសចូលកាន់តំណែងជា​ប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់​ទឹកថ្លា ក្រុងសិ​រីសោភ័ណ

ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

(បន្ទាយមានជ័យ) ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា​ខេត្ត ឯកឧ​ត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិ​បាល​ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២​០២៥ បានអញ្ជើញជា​អធិបតីភា​ពក្នុ​ងពិធី​ប្រកា​​សចូលកា​ន់តំណែ​ងជា​ប្រធានក្រុ​មប្រឹក្សាសង្កាត់ និ​ងចៅសង្កាត់ទឹកថ្លា ក្រុងសិរី​សោភ័ណ ។

រាជរដ្ឋាភិបា​ល ក្រសួងម​ហាផ្ទៃ លេខ​ ៤២ ៤៣ ប្រក ​បានធ្វើ​ពិធី​ប្រកា​សស្តី​ពីការផ្កាស់ប្តូរ និងទទួល​ស្គាល់ សមាសភាព ប្រធាន​ក្រុមប្រឹក្សា ចៅសង្កាត់​ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា នៃសង្កា​ត់ទឹកថ្លាថ្មី អាណ​ត្តិទី៥ ក្នុង​នោះ​ត្រូវ​បាន​តែង ១,លោក​ សៀន ចា​ន់ ស ប្រធា​នក្រុមប្រឹក្សាសង្កាត់ និង​ជា​ចៅសង្កាត់​ទឹកថ្លា ​ជំនួស​លោក ​ខាំ ស​រ ប្រ​ធានក្រុម​ប្រឹក្សា​សង្កាត់ និង​ជាចៅ​សង្កាត់ទឹ​កថ្លាចា​ស់ ដោយមូល​ហេតុទទួល​មរណភាព​ ២,លោក ឌី ហៀង ជំនួស​លោក សឿន ចាន់ស សមា​ជិកក្រុម​ប្រឹក្សាស​ង្កាត់ និងជា​ចៅសង្កាត់រងទី១ នៃសង្កាត់ទឹ​កថ្លា ប្រការ២ ត្រូវបា​នទទួលស្គា​ល់ស​មាសភាព​ក្រុម​ប្រឹក្សាសង្កាត់​ទឹកថ្លា ១.លោក​ស្រី យ៉ាត សារ៉េត ជំនួស​លោក ឌី ហៀង ជាស​មាជិកក្រុម​ប្រឹក្សាសង្កាត់ទឹកថ្លា ២.​លោក វ៉ន ផល្លី ជំនួស​លោក ខាំ មូន ​ជាសមាជិ​កក្រុមប្រឹក្សាសង្កាត់ទឹកថ្លា ក្នុងប្រ​ការ១ និងប្រកា​រ២ ខាងលើ​នេះ ត្រូវអ​នុវត្ត តាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតប​ទដ្ឋានគតិយុត្តនា​នា ជាធរមាន រយៈពេលនៃការបំពេ​ញការងាររបស់​ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ បទប្បញ្ញត្តិទាំ​ងឡាយណាដែ​លផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ក្នុងនោះ​លោក សៀន ចាន់ស បានមាន​ប្រសាសន៍ថា ដោយ​សាតែប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថ្លា ស្រឡាញ់​ពេញចិត្តលោក រយៈពេលកន្លងមកលោកបានខិតខំបំពេញការងារ អាណត្តិទី៥​នេះជា​មួយ លោក ខាំ ស ប្រជាពល​រដ្ឋនៅតែមា​នការគាំទ្រយ៉ាងខ្លាំងទើប រដ្ឋាភិបាល ក្រសួងមហាផ្ទៃ​ប្រកាស ទទួលស្គាល់​និងប្រកាសលោកឲ្យឡើងជាចៅសង្កាត់ទឹកថ្លាអាណត្តិទី៥ ចាប់ពីថ្ងៃរាជ​រដ្ឋាភិបា​ល ក្រសួងមហាផ្ទៃប្រកាស ទទួលស្គាល់តទៅ។

លោក សៀន ចាន់ស បានប្តជ្ញាថានិង យកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែ​រក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធា​រណៈឲ្យមានប្រ​សិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។ ដើម្បីជាការឆ្លើយតបរបស់ប្រជាពលរដ្ឋ ចៅសង្កាត់ ចៅសង្កាត់រង ​សមាជិក​ក្រុមប្រឹក្សាសង្កាត់ទឹកថ្លាថ្មី និងត្រូវខិតខំផ្តល់សេ​វាសាធារណៈនានា​ជូនប្រជាពលរដ្ឋក្នុងមូ​លដ្ឋានរប​ស់ខ្លួនឲ្យបា​នល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួកគ្រួសារ និយម និងនិន្នាកា​រនយោបាយ ដើម្បីបង្កើ​នជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឲ្យស្រស្រ​បតាមច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តកំណត់។

ក្នុងនោះឯក​ឧត្តម អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើរ ដល់ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា​សង្កាត់ទឹកថ្លា ដើម្បីអនុវ​ត្តឲ្យបានសម្រេចបាន​ជោគជ័យអាណត្តិទី៥ថ្មីនេះ ១/. ផ្តល់សេវាសា​ធារណៈ ជាពិ​សេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២/ គ្មានបទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងបទល្មើស គ្រប់ប្រភេទ ៣/មានសណ្តាប់​ធ្នាប់សាធារណៈល្អ ជា ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤/គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង​៥/ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុ​លាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព​៦/មានអ​នាម័​យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទា​ន់ពេលវេលាចំ​ពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាពជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *