ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំព​ង់ចាម គ្រោងរៀបចំ​ពិធីអភិសេក រូប​សំណា​កព្រះឥន្ទ្រគង់​លើ​ដំរីឯ​រវ័ណ ដែល​តម្កល់​នៅ​លើ​សួន​ច្បារ​មាត់ទ​ន្លេ នាពេល​ឆាប់ៗខាងមុខ

(ខេត្តកំពង់ចាម)៖រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ដែលជា​កាផ្តួចផ្តើមកសាងឡើងដោយ ឯក​ឧត្តម អ៊ុន ​ចាន់ដា អភិបាលនៃគណៈអ​ភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សាខេត្ត នឹ​ងបានយ​កមកតម្កល់នៅ​លើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយ​រដ្ឋបា​លខេត្តគ្រោ​ងនឹងធ្វើពិធី​អភិសេក នាពេលឆាប់ៗខាងមុខ។

 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹក​នាំមន្ទីរ អង្គ​ភាពជុំវិញខេ​ត្ត អាជ្ញា​ធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិ​និត្យទីតាំង​ដោយ​ផ្ទាល់ ដើម្បីធ្វើការ​រៀបចំប្រារព្ធពិធីអភិ​សេករូបសំណាកខាងលើ ទៅតាមប្រ​ពៃណីដ៏ផូរ​ផង់របស់​ខ្មែរ​យើង។

តាម​ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែក​លើមូលដ្ឋាននៃរច​នាបថចម្លាក់​លោត នៃរចនាបថខ្មែរបុរាណ និង​បានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា () បថបាពួន () បថអង្គរ និង() បថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបាន​សិក្សាដោយកំណត់ទម្រង់ឥរិយាបថ សន្តិភាពឈ្នះចម្បាំង តំណា​ងឱ្យ​សេចក្តី​ដឹងគុណចំពោះសន្តិភាពគឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកា​រដឹក​នាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួល​បានសុខសន្តិភាពបរិបូណ៌៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button