ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
(បន្ទាយមានជ័យ) ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ លេខ ៤២ ៤៣ ប្រក បានធ្វើពិធីប្រកាសស្តីពីការផ្កាស់ប្តូរ និងទទួលស្គាល់ សមាសភាព ប្រធានក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា នៃសង្កាត់ទឹកថ្លាថ្មី អាណត្តិទី៥ ក្នុងនោះត្រូវបានតែង ១,លោក សៀន ចាន់ ស ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ជំនួសលោក ខាំ សរ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លាចាស់ ដោយមូលហេតុទទួលមរណភាព ២,លោក ឌី ហៀង ជំនួសលោក សឿន ចាន់ស សមាជិកក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់រងទី១ នៃសង្កាត់ទឹកថ្លា ប្រការ២ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាសង្កាត់ទឹកថ្លា ១.លោកស្រី យ៉ាត សារ៉េត ជំនួសលោក ឌី ហៀង ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា ២.លោក វ៉ន ផល្លី ជំនួសលោក ខាំ មូន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា ក្នុងប្រការ១ និងប្រការ២ ខាងលើនេះ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន រយៈពេលនៃការបំពេញការងាររបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ក្នុងនោះលោក សៀន ចាន់ស បានមានប្រសាសន៍ថា ដោយសាតែប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថ្លា ស្រឡាញ់ពេញចិត្តលោក រយៈពេលកន្លងមកលោកបានខិតខំបំពេញការងារ អាណត្តិទី៥នេះជាមួយ លោក ខាំ ស ប្រជាពលរដ្ឋនៅតែមានការគាំទ្រយ៉ាងខ្លាំងទើប រដ្ឋាភិបាល ក្រសួងមហាផ្ទៃប្រកាស ទទួលស្គាល់និងប្រកាសលោកឲ្យឡើងជាចៅសង្កាត់ទឹកថ្លាអាណត្តិទី៥ ចាប់ពីថ្ងៃរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃប្រកាស ទទួលស្គាល់តទៅ។
លោក សៀន ចាន់ស បានប្តជ្ញាថានិង យកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។ ដើម្បីជាការឆ្លើយតបរបស់ប្រជាពលរដ្ឋ ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លាថ្មី និងត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួកគ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឲ្យស្រស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើរ ដល់ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា ដើម្បីអនុវត្តឲ្យបានសម្រេចបានជោគជ័យអាណត្តិទី៥ថ្មីនេះ ១/. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២/ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងបទល្មើស គ្រប់ប្រភេទ ៣/មានសណ្តាប់ធ្នាប់សាធារណៈល្អ ជា ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤/គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង៥/ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព៦/មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាពជាដើម៕