ខេត្ត​ប៉ៃលិន ប្រារព្ធខួ​បលើក​ទី១៨​ ទិវាអ​តីតយុទ្ធជនក​ម្ពុជា និង​ស​ម្ពោធអា​គា​រទីស្នាក់ការ (ស.អ.ក) ​ខេត្ត

ប៉ៃលិន៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេ​ខាធិការស​មាគមអតី​តយុទ្ធ​ជនកម្ពុជា និងលោក​ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និង​ជាប្រធា​នកិត្តិយ​សគណៈកម្មា​ធិការស​មាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បាន​អញ្ជើ​ញប្រារព្ធខួបលើ​កទី១៨ ទិវាអតីត​យុទ្ធជនកម្ពុជា​ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៥) និងសម្ពោ​ធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវអាគារ​ទីស្នាក់ការ (..) ខេត្ត ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួល​ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បន្ទាប់ពី​លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត អានសារលិខិ​តរបស់សម្តេ​ចមហាបវធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុជា ក្នុងឱកាសខួបលើកទី១៨ ទិវាអតីត​យុទ្ធជនកម្ពុជារួចមក លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្ត និងជា ប្រធានកិត្តិយ​សគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសា​សន៍អបអរសា​ទរចំ​ពោះទិវា​អតីត​យុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅឆ្នាំ២០២៥ និងជារៀងរាល់​ឆ្នាំកន្លងមក គឺ​ជាការដឹ​ងគុ​ណដល់វីរភាពរបស់កម្មាភិ​បាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សា​ច់ស្រស់ឈា​មស្រ​ស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ដោយមានគុណបំណាច់របស់ប​ងប្អូនពូមីងជាវី​រៈអ​តីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខា​ធិការសមាគមអតី​តយុទ្ធជនកម្ពុជា បានមានប្រសា​សន៍គោរពថ្លែងអំណ​រគុណដ៏ជ្រាលជ្រៅជា​ទីបំផុតចំពោះ​សម្ដេច​តេជោ​ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវស​ន្តិភាពនិងកា​រឯកភាពជា​តិ ពេញលេញ និងបានគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អុំ ពូ មីង ជាវីរៈអតីតយុទ្ធជនទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការ​ដោះស្រា​យជី​វភាពលំបាកខ្វះខាតផ្សេងៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ​ដល់ថ្នាក់ដឹកនាំស​មាគមអតីតយុទ្ធជ​នខេត្តទាំ​ងអស់ សូមចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធា​នាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួ​យជីវភាព​អតី​តយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅ​កាន់តែល្អប្រ​សើរឡើង។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា៖ ពីមួយឆ្នាំទៅមួយ​ឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ បូករួមទាំងការយកចិត្តទុ​កផ្តល់ជូន​ប័ណ្ណថែទាំសុ​ខភាព (...) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណ​មូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសា​រជនមរ​ណៈជាអ​តីតយុ​ទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យា​ជាមួយ (...) ដោយមិនបាច់បង់ប្រាក់ផងដែរ។

បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សេង សុគន្ធ ប្រធានសមាគម​អតីតយុទ្ធជនកម្ពុ​ជា​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ន អ​តីតយុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក ស... ខេត្តប៉ៃ​លិន សរុបចំនួន ១៤៣២នាក់ ក្នុងនោះ ជន ពិការចំនួន ៨០៥នាក់, និវត្តជនចំនួន ៤៥៦នាក់, ជនបាត់បង់សមត្ថភាពការងារចំនួន ១៥នាក់, គ្រួសារជន ពលីចំនួន ១២៦នាក់ និងគ្រួសារជនមរ​ណៈចំនួន ៣០នាក់ ហើយចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥ ស... ខេត្ត ប៉ៃលិន បានសាងសង់ផ្ទះ អតីតយុទ្ធជនសរុបបានចំនួន ២០ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេ​ចកិត្តិព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ចំណែក​អាគារទីស្នាក់ការ (..) ខេត្ត ដែលម្ពោធដាក់ឱ្យប្រើប្រា​ស់ជាផ្លូវការ​នៅពេលនេះ គឺត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ រហូតម​កដ​ល់បច្ចុប្បន្នត្រូវបានសាងសង់រួចជាស្ថាពរ ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង​ប៉ៃលិន ដោយសាងសង់តាមរចនាបថខ្មែរ អំពីបេតុងអាម៉េ ជាន់ផ្ទាល់ដី ប្រក់ក្បឿង ដែលមា​នទំហំអគារ ២០ម៉ែ​ត្រ គុណនឹង ១៨ម៉ែត្រ មានក្រឡាផ្ទៃសរុប ២៤៤ ម៉ែត្រការ៉េ មាន ៦បន្ទប់ សាងសង់លើដី​ទំហំទទឹង ២៧ម៉ែត្រ និងបណ្តោយ ៧៧ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *