សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តប៉ៃលិន ទទួលអំណោ​យមនុស្សធ​ម៌ ពីសប្បុរស​ជន​នានា

ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជាប្រធា​នគណៈ​កម្មាធិ​ការសាខាកាក​បាទក្រហមកម្ពុជាខេត្ត នា​ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធី​ទទួលអំ​ណោយ​មនុ​ស្សធម៌​ជា ថវិកា និងគ្រឿង​ឧបភោគបរិភោគមួយចំនួន ពីសប្បុរស​ជននានា ក្នុងឱកា​សខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មា​នសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

តាំងនាម​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគ​ណៈកម្មាធិការ​សាខា​កាកបា​ទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការចូ​ល​រួមការងារមនុស្សធ​ម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាឱកាសនេះ ហើយ​លោ​កជំ​ទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់​ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិ​សាស្ត្រខេត្តប៉ៃលិន។

ឆ្លៀតក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មា​ធិការសាខាកាកបា​ទក្រហមកម្ពុជា ខេត្ត ក៏បានអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា​ជាស​ប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបា​ទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហម​កម្ពុជាខាងមុខ​នេះ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធ​ន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរង​គ្រោះ​បំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយលោកជំទា​វបណ្ឌិតប្រធាន សង្ឃឹមយ៉ាងមុតមាំថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​សប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សា​ខាកា​កបាទក្រហមកម្ពុជាខេត្តប៉ៃលិន ពុំខានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *