Month: March 2024
-
ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករា ដែលកើតចេញពីការតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ខេត្តក្រចេះ៖ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យកម្សាន្តនៅវត្តព្រះវិហារធំសសរ ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា «គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ ធំធាត់ ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករា ដែលកើតចេញពីការតស៊ូ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម អុី ឈាន អញ្ជើញជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍(ទ្វារប្រាំបី)នៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត
(ប៉ៃលិន)៖នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍(ទ្វារប្រាំបី)នៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន និងព្រះវត្តមានដ៍ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ជាមួយនិងការអភិវឌ្ឍគ្រប់វិស័យនៅឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ក៏មិនភ្លេចអរគុណសន្តិភាពមានសន្តិភាពទើបមានការអភិវឌ្ឍពិសេសផ្នែកព្រះពុទ្ធសាសនា ហើយនៅតំបន់នេះ ពីមុនគឺជាសមរភូមិប្រយុទ្ធកន្លែងដាក់អាវុធតែឥឡូវក្លាយជាប្រាសាទ ដ៏ស្រស់ថូរថង់ជាកន្លែងទេសចរណ៍បែបសាសនាសំរាប់ភ្ញៀវទេសចរណ៍កម្សាន្តនិងគោរពបូរជា។…
Read More » -
ព័ត៌មានជាតិ
ជនសង្ស័យ ២នាក់ ប្រើប្រាស់សារធាតុញៀន និងលួចស្រាបៀរអ្នកស្រុក ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ១.ឈ្មោះ ខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់…
Read More » -
ព័ត៌មានជាតិ
សាយ សំអាល់ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយ នៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជន នៅខេត្តព្រះសីហនុ
នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣។ ឯកឧត្តម សាយ សំអាល់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ៕
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា មានតម្លៃជាង ៣៥ម៉ឺនដុល្លារ ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ក្នុងស្រុកកំពង់សៀម
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ស្ថិត នៅឃុំរអាង…
Read More » -
ព័ត៌មានជាតិ
សកម្មភាពផ្សព្វផ្សាយ តាមសហគមន៍ ស្តីពីការ គាំពារ មាតា ទារក និង កុមារ អនាម័យ បរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ
ខេត្តបន្ទាយមានជ័យ៖ដើម្បីស្វែងយល់ពីសុខភាព ការបម្រែបម្រួលអាកាសធាតុនិងគន្លឹះនៃការការពារ ក្រុមអន្តរាយធម្មជាតិផ្សេងៗ ដែលកំពុងកើតមានឡើងលើប្រទេសកម្ពុជាយើង នៅថ្ងៃទី២០–២១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ បានចុះអប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន ដើម្បីសហគមន៍មានសុខភាពល្អ ទាំងមានភាពធន់ ទៅនឹងអាកាសធាតុការកាត់បន្ថយថង់ប្លាស្ទិក…
Read More » -
ព័ត៌មានជាតិ
កងទ័ព អង្គភាពយោធភូមិភាគទី៥ រៀបចំបើកការប្រកួតក្បាច់គុនមិត្តភាព មានប្រភេទ៣ប្រភេទកីឡា ជាលើកទី១ ក្រោមកិច្ចសហការជាមួយសព័ន្ធគុនល្បុក្កតោកម្ពុជា
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ,ក្បាច់គុនល្បុក្កតោ និងក្បាច់គុនបញ្ចស៊ីឡាត់កម្ពុជា ។ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សេង…
Read More » -
ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីស្មុំកូនក្នុងប្រទេស ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីស្មុំកូនក្នុងប្រទេស ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ដី…
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨
ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣…
Read More » -
ព័ត៌មានជាតិ
សមាគមមិត្តនគរបាលជាតិកម្ពុជា ផ្តល់ថវិការចំនួន៣២លានរៀល (សាមសិបពីរលានរៀល)ជូនគ្រួសារសពនគរបាលចំនួន០៦នាក់
(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុមគ្រួសារសព និវត្តជនមរណៈ និងស្វាមីមរណៈ…
Read More » -
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ
នាថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ។ ក្រុមហ៊ុន China…
Read More » -
ព័ត៌មានជាតិ
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺជុំវិញរឿងលោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត យកលុយប្រជាពលរដ្ឋចំនួន ១៨០០០ដុល្លា ដោយសន្យាថារត់ការចូលបំរើក្របខណ្ឌនគរបាលជាតិ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួនជុំវិញរឿងលោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត យកលុយប្រជាពលរដ្ឋចំនួន ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនរបស់ខ្លួនចូលបំរើក្របខណ្ឌនគរបាលជាតិនោះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីបំភ្លឺ ដោយជម្រាបជូនដល់សាធារណៈជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង…
Read More » -
ព័ត៌មានជាតិ
ពិធីចាប់ឆ្នោត កំណត់យកលេខរៀង គណៈបក្យនយោបាយឈរឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ផ្អែកតាមបទពិសោធល្អៗ ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាឃុំសង្កាត់ រយៈកាលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងដើម្បីធានាបាននូវភាពយុត្តិធម៌ តម្លាភាព គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយជ័យនៅព្រឹកថ្ងៃទ១៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីចាប់ឆ្នោត កំណត់យកលេខរៀង គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ…
Read More » -
ព័ត៌មានជាតិ
លោក តុល សារិន មេឃុំអូបីជាន់ បានអំណាចពីការតែងតាំងពីរដ្ឋបាលខេត្ដបន្ទាយមានជ័យ ដែលមិនមែនជាមេឃុំជាប់ឆ្នោត ហ៊ានចុះហត្ថលេខា ផ្ទេរកម្មសិទ្ធិ លក់ទិញដី និងយកធ្វើកម្មសិទ្ធិខ្លួនឯង នៅលើដីក្រុមហ៊ុន ASK & KH គ្រុប បង្កើតវិវាទ បង្កើតជម្លោះដីធ្លី ដល់ប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ ៖ សូមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមើលលោក តុល សារិន មេឃុំអូរបីជាន់ផងទាន សព្វថ្ងៃនេះ កំពុងល្បីខ្លាំងរឿងអាស្រូវ ចេញផ្ទេរកម្មសិទ្ធិ រំលោភលើលិខិត ទប់ស្កាត់ លិខិតបដិសេធ លិខិតអន្តរាគមន៍ និងល្បីរឿងមេភូមិ អនុភូមិ…
Read More » -
ព័ត៌មានជាតិ
នគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលពេលរាត្រី បានឃាត់ខ្លួនអ្នកបើកបរ៨នាក់មានសារធាតុញៀន និងអ្នកបើកបរ១០នាក់មានជាតិស្រវឹង
បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលម៉ោង២២:០០នាទីយប់ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យក្រោមអធិបតីភាពឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជអភិបាល ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាល ស្រុក ក្រុង…
Read More » -
ព័ត៌មានជាតិ
នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ហេីយក៏ជាថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ #កអក #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Read More » -
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ អនុវត្តដីការឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀ
(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០២ច.ខ/ឆ ចុះថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០១៨ របស់លោក ញឹម…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ
(ព្រៃវែង)៖ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ…
Read More » -
ព័ត៌មានជាតិ
ពលរដ្ឋទីទាល់ក្រ ជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ១៦០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ មកពីភូមិចំនួន ១៦ ក្នុងឃុំស្ទឹងត្រង់…
Read More »