ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាព​លរដ្ឋក្នុងខេត្តប៉ៃលិន កំពុងបង្ហាញ​ការគាំទ្រគ​ម្រោង​ព្រែក​ជីក​ហ្វូណ​នតេ​ជោ ក្នុង​បណ្តា​ញសង្គម

ប៉ៃលិន៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលនិយ​មប្រើប្រាស់បណ្តាញសង្គម កំពុង​នាំ​គ្នាផ្លាស់ប្តូររូបថត​ Profile រប​ស់ខ្លួននៅ​លើប​ណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់​ជាមួយ​ពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហា​ញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែ​កជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

ជាការកត់សម្គាល់កា​រផ្តាស់​ប្តូររូបថ​ត Profile គាំទ្រ​គម្រោងព្រែកជីកហ្វូណ​នតេជោ​នេះ គឺមានទាំ​ងឧត្តម​មន្ត្រី​ជា​ន់ខ្ពស់នៃរាជ​រដ្ឋភិ​បាល មន្ត្រីរាជការ ក​ងកម្លាំងប្រ​ដាប់អាវុធ និស្សិត បញ្ញវន្តបុគ្គលិក​ស្ថាប័ន​ឯកជន និងប្រជាពល​រដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកគម្រោងព្រែកជីកនេះ គឺជា «មោទកភា​ពជា​តិ» ខ្មែរ ដែលផ្តល់ផ​លប្រយោជន៍យ៉ាងធំធេងតកូនតទៅ។

ថ្លែងក្នុងឱកា​សអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអា​ហារសាមគ្គីម​ហាគ្រួសារឧ​កញ៉ាកម្ពុជា​នៅរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគ​ណបក្សប្រជា​ជនកម្ពុជា បានអំពាវនាវឲ្យបង្កើតចលនាជា​តិគាំទ្រគម្រោងព្រែក​ជីកហ្វូណនតេ​ជោដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេ​ញមកប្រឆាំងយ៉ាងណាក្ដី។

សម្ដេចតេជោ ហ៊ុន សែន បានទាត់ចោលនូវការលើកឡើងទាំ​ងឡាយអំពីផលប៉ះពាល់រ​បស់ប្រទេស​វៀតណា​ម និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់​បរិស្ថាន និងបម្រើឲ្យកងទ័ពចិន។ ដោយសម្តេចតេជោ បានបញ្ជាក់ច្បាស់ៗ​ជាថ្មីថា គម្រោងព្រែកជីកនេះ គឺបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាសុទ្ធសាធ។

ក្នុងឱកាសនោះ ស​ម្តេចតេជោ ក៏បានប្រកាស​ពីការប្តូរផ្តាច់ក្នុងការក៏សាងសា​ងព្រែកជីកហ្វូណនតេ​ជោឲ្យមានជោគជ័យដោយមិនរាថយឡើយ ព្រោះគម្រោងនេះ នឹងនាំមកនូវផលប្រយោ ជន៍ដ៏មហិ​មានាសម្រាប់ប្រជាជាតិខ្មែរនាពេលអនាគត ខណៈកម្ពុជាមិនអាចបន្តនៅពឹងដង្ហើម ឬច្រមុះគេដក​រហូតនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយ​ស្រួលលើ​ការដឹកជញ្ជូនទំនិញ ផ្ទាល់ទៅកាន់សមុទ្ររបស់កម្ពុជា ដោយមិនបាច់ឆ្លងកាត់វៀតណាម និងមិនបាច់បង់ថ្លៃបន្ថែម ពេលឆ្លងកាត់តាមប្រទេសវៀតណាម។ ហើយគម្រោងព្រែកជីកនេះ មិនត្រឹម​តែ​ធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាម​ខេត្តនានា នឹងអា​ចដឹកជញ្ជូនតាមព្រែកជីកនេះ។

តាមការសិក្សាបង្ហា​ញថា ផលចំណេញសេដ្ឋកិច្ចសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺចន្លោះពី ២១%ទៅ ៣០% ដែ​លជាអត្រាខ្ពស់មួយសម្រាប់គម្រោង ដែលផ្តល់ផលចំណេញសេដ្ឋ​កិច្ចក្នុងកម្រិត​នេះ។ ម៉្យាងទៀត គម្រោងនេះ ក៏នឹងផ្តល់ផល​ចំណេញផ្នែកដឹកជញ្ជូនសរុបចន្លោះពី ៨៨ទៅ ៥៧០​លានដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ។

កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សា​ជាថ្មីថា គម្រោងព្រែកជីក​ហ្វូណនតេជោត្រូវតែធ្វើឱ្យបាន ដែលត្រូវធ្វើយ៉ាងណាចាប់​អនុវត្តគម្រោង​នេះ​នៅឆ្នាំ ២០២៤នេះ ឬឆ្នាំ២០២៥យ៉ា​ងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិ​ច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។

សូមបញ្ជាក់ថា គ​ម្រោងព្រែ​កជីកហ្វូណនតេជោ គឺជា​គម្រោងតភ្ជាប់ផ្លូវទឹ​ករវាងទន្លេ ទៅកាន់​សមុទ្ររ​បស់​កម្ពុជា ដោយឆ្លង​កាត់ខេត្តកណ្តាល តា​កែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គី​ឡូម៉ែត្រ។គម្រោងនេះគ្រោងចាយ​ទុន ប្រមាណ ១.៧០០លានដុល្លារ​អាមេរិក ហើយត្រូវបា​នសិក្សា​គម្រោងល្អិតល្អន់រួច​ហើយ ជាមួយការត្រូវការកម្លាំងពលកម្មប្រមាណ ១ម៉ឺននាក់ ក្នុងរយៈពេល ៤ឆ្នាំនៃការសាងសង់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button