ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់​ព័ន្ធករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវ​រសេនី​យ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងនៅវេលាម៉ោង១០និង៥៦នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាប​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោ​យខុសច្បា​ប់នូវ​សារធាតុញៀន នៅចំណុចស្ពានទី៤ ស្ថិតក្នុងភូមិកំ​ពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១ឈ្មោះ ពៅ សៀង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់), ឈ្មោះ ណាត សុភ័ក្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរក​ម្មករ ទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(រក្សាទុក ប្រើប្រាស់),ឈ្មោះ ផេង រ៉ាវុធ ហៅ អាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន​ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។វត្ថុតាងដកហូតបានរួមមាន ៖ គ្រឿង​ញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៤ថង់កិប ទម្ងន់ ២២,៣៧ក្រាម, ម៉ូតូ ចំនួន ០៣គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍​ត្រី សុខ ឡេង បានឱ្យដឹងថា មុនពេលឈានដល់ការ​បង្រា្កបករ​ណីខាលើ​នេះកម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ទ​ទួលព័ត៌មានពីប្រជាពលរ​ដ្ឋថា មានករណីជួញដូរ និងប្រើប្រាស់​គ្រឿងញៀនយ៉ាងសកម្មនៅចំណុចខាងលេី។ ភ្លាមៗនោះលោ​កបានដឹកនាំកម្លាំងចុះទៅ​ដល់ចំណុច​កើតហេតុ ឃើញជន​សង្ស័យមា​នគ្នាចំនួន០៥នាក់កំពុង​តែលក់ដូរគ្រឿងញៀន ហើយកម្លាំង​ក៏បានចុះឃា​ត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ចំណែកជន​សង្ស័យចំនួន​០២នាក់ទៀ​តបានរត់គេ​ចខ្លួន​បាត់។ បន្ទាប់មកកម្លាំងបាននាំជនសង្ស័យទាំង៣នាក់ និងវត្ថុតាងដកហូត មកកាន់មូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៣នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបា​នជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសា​ងសំ​ណុំរឿងបញ្ជូន​មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូ​វបានកម្លាំងកា​រិយាល័យប្រ​ឆាំងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button