Month: March 2024
-
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤
(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ដំណើរអញ្ជើញមកដល់ទីស្ដីការក្រសួងមហាផ្ទៃ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ…
Read More » -
ព័ត៌មានជាតិ
ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ
ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ: ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូពីគ្រឿងបើកបរក្នុងទិសដៅស្របទិសគ្នាពីរោងចក្រហាត់ឌីស ឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្ដាល ពោលគឺពីខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូទ្រីមសង់…
Read More » -
ព័ត៌មានជាតិ
សិក្ខាកាមយោធាកម្ពុជាចំណុះយោធភូមិភាគទី៤ និងទី៥ ចូលរួមវគ្គបណ្តុះបណ្តាលហ្វឹកហាត់ការងារជួយសង្គ្រោះគ្រោះមហន្តរាយ ជាមួយកងទ័ពថៃ នៅខេត្តឆាក់ឆឺងសៅ ប្រទេសថៃ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អញ្ជើញដឹកនាំសិក្ខាកាមយោធាកម្ពុជា ដែលមានសមាសភាពមកពីអង្គភាពយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ សរុបចំនួន១០រូប ចូលរួមវគ្គបណ្តុះបណ្តាលជួយសង្គ្រោះគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ខេត្តឆាក់ឆឺងសៅ ព្រះរាជាណាចក្រថៃ។ វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី១០–១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍…
Read More » -
ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា
(ភ្នំពេញ)៖ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ…
Read More » -
ព័ត៌មានជាតិ
ជនឆបោក និងប្រើប្រាស់ឯកសារសារធារណ:ក្លែង ត្រូវឣាវុធហត្ថ នាំខ្លួនបញ្ជូនទៅកាន់តុលាការ
(បន្ទាយមានជ័យ)៖ ជនរងគ្រោះឈ្មោះ ចាន់ គឹមជា ភេទប្រុស ឣាយុ៣៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំឈ្មោះ មួយ បូរិន ភេទប្រុស ឣាយុ២៤ឆ្នាំ ទៅកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺ…
Read More » -
ព័ត៌មានជាតិ
ក្រុមក្មេងទំនើង ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២៦នាក់ ត្រូវឣាវុធហត្ថ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារ:មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។…
Read More » -
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការចាក់បេតុងបីជ្រុង នៃវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន
ប៉ៃលិន៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានមូលនីធិសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចប់ការចាក់បេតុងបីជ្រុង នៃវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម…
Read More » -
ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បេីកវគ្គផ្សព្វផ្សាយ ស្តីពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ
ខេត្តបន្ទាយមានជ័យ៖កាកបាទក្រហមកម្ពុជា មានឈ្មោះដើមថា សមាគមជាតិកាកបាទក្រហមខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងគោលបំណង ដើម្បីផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ មានប្រសាសន៍ថា ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា ។លោកស្រី សុខ លាភា នាយិការង ប្រតិបត្តិសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍បែបនេះ ក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម ដល់និស្សិត នៃសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបន្ទាយមានជ័យ…
Read More » -
ព័ត៌មានជាតិ
បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ស្វាយជ្រំ សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល
នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ស្វាយជ្រំ សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ #កអក #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញដល់កងកម្លាំងទាំង៣ប្រភេទ និងមន្ទីរ អង្គភាពជុំវិញខេត្ត រៀបចំតុបតែងកែលម្អនិងសន្តិសុខ ដើម្បីទទួលភ្ញៀវទេសចរណ៍នាឧកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ
(ប៉ៃលិន)៖រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង–ស្រុក, ឃុំ–សង្កាត់ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត…
Read More » -
ព័ត៌មានជាតិ
កេងប្រវ័ញយកប្រាក់របស់ក្រុមហ៊ុន រាប់ម៉ឺនដុល្លា ត្រូវម្ចាស់ក្រុមហ៊ុនប្តឹងឣាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ដីពីករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តដោយឈ្មោះ ឈុន ស៊ីណា ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានការឣនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី…
Read More » -
ព័ត៌មានជាតិ
ពិធីកាត់វិញ្ញាសារប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្តេចជាសុីម
ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀននៅពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ស្ថិតនៅក្នុងវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៤ ២០២៥ មន្ទីរធម្មការនិងសាសនាខេត្ត បានសហការជាមួយគណៈសង្ឃទាំងពីរគណៈ បានរៀបចំការប្រឡងជ្រើសរើសសម្រាប់សិស្សប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម មាន…
Read More » -
ព័ត៌មានជាតិ
គំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុនត្រូវជាប្រពន្ធលោក តុល សារិន មេឃុំអូរបីជាន់ រំលោភយកដីរបស់ក្រុមហ៊ុនASK & KH គ្រុប ពុះឡូតិ៍លក់អោយពលរដ្ឋ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់
ខេត្តបន្ទាយមានជ័យ ៖មិនដឹងជាប្រជាពលរដ្ឋប៉ុន្មាននាក់ទេ ដែលទិញដីរបស់ក្រុមហ៊ុនគំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុន ត្រូវជាប្រពន្ធរបស់លោក តុល សារិន ជាមេឃុំអូរបីជាន់ ដែលបានរំលោភយកដីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ដែលមានចំណាបញ្ចប់វិវាទពីសម្តេចតេជោ ស្ថិតនៅភូមិសិលាខ្មែរ…
Read More » -
ព័ត៌មានជាតិ
បងប្អូនក្រុមវាលទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី និងវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាលទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី និងវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ #កអក #ចះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត…
Read More » -
ព័ត៌មានជាតិ
ពិធីបង្សុកូលឧទ្ទិសថ្វាយព្រះរាជមហាកុសលថ្វាយ ចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស
ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងប៉ោយប៉ែត និងព្រះមន្ត្រីសង្ឃក្រុងប៉ោយប៉ែត ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនាចុងសប្តាហ៍កន្លងទៅនេះ បានប្រារព្ធពិធីបង្សុកូលឧទ្ទិសថ្វាយព្រះរាជមហាកុសលថ្វាយចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅវត្ត ឃោសត្ថារាម (ស្រះត្រាច) ក្នុងក្រុងប៉ោយប៉ែត។ កម្មវិធីបុណ្យបង្សុកូលថ្វាយ សម្ដេច ទេព វង្ស នាឱកាសនោះក៏បានរៀបចំទៅតាម…
Read More » -
ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០២៤
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ពិធ្វេីនេះបានឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង៩…
Read More » -
ព័ត៌មានជាតិ
អ្នកយកដីគេលក់អត់ប្ដឹង បែជាទៅប្តឹងអ្នកទិញដែលមានឯកសារទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង ទៅតុលាការ ទៅវិញ
ខេត្តបន្ទាយមានជ័យ៖លោកស្រី រស់ ពៅ អាជីវករផ្សាររោងក្លឿង ស្នើសុំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ ក្រោយពីតុលាការខេត្តបន្ទាយមានជ័យកាត់ឲ្យលោកស្រីចាញ់ក្តី រឿងដីធ្លី ជាងមួយហិចតានៅចំណុចផ្លូវ ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល…
Read More » -
ព័ត៌មានជាតិ
បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ) នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
ជិៈម៉ូតូឡើងវ៉ាខ្វះការប្រយ័ត្ន ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង
បន្ទាយមានជ័យ៖ពិតជារន្ធត់ខ្លាំងណាស់បុរសម្នាក់ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅចំណុចក្បែរដើមពោធិ៍យាយម៉ៅស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ករបានដាក់មេប្រូចបាត់ស្រមោល។ ប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ អាយុប្រមាណជាង ៣០ឆ្នាំ បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1AA.6852 ក្នុងទិសដៅកើតទៅលិចក្នុងល្បឿនលឿនឡើងវ៉ារថយន្ត១គ្រឿងដែលបើកបរស្របទិសគ្នា ភ្លាមនោះបានបុករថយន្តធុនធំម៉ាក់ហ៊ីយិនដាយពាក់ផ្លាកលេខកំពង់ចាម3A-6249 និងរម៉ក១ក្រោយពាក់ផ្លាកលេខត្បូងឃ្មុំ4A-0536 បុកពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ក្រោយកើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះសម្រួលចរាចរណ៍ពិនិត្យនិងធ្វើការវាស់វែងតាមជំនាញ។ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមមន្ត្រីនគរបាលទទួលផែនចរាចរណ៍បានឲ្យថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺផ្តើមចេញពីជនរងគ្រោះ ជិៈម៉ូតូក្នុងល្បឿនលឿនឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន ទើបទៅបុកនិងរថយន្តធុនធំសណ្តោងរម៉កដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលស្លាប់ភ្លាមៗតែងម្តង។…
Read More »