Month: September 2023
-
ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទូទាំងខេត្តប៉ៃលិនបានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ។ គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ហើយនៅខេត្តប៉ៃលិន ការរៀបចំអបអរសាទរនេះមាន៥ទីតាំងគឺទី១.វិមានឯករាជ្យ ទី២.វត្តកោងកាង…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
រថយន្តធុនធំប្រភេទសណ្តោង បើកក្នុងល្បឿនយ៉ាងលឿន សង្ស័យបែកកង់មុខ រ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូ បណ្តាលម្តាយស្លាប់នៅហ្នឹងកន្លែង កូនប្រុសរងរបួសធ្ងន់បែករលាក្បាល នៅសាលាក្រហមស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ពិតជាសង្វែកខ្លាំងណាស់ ជិះម៉ូតូសុខៗពីរនាក់ម្ដាយនិងកូនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពោលគឺពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចការ៉ាស់សាំងតេលា សាលាក្រហមស្រុកអូរជ្រៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានរថយន្តធុនធំប្រភេទសណ្ដោងបើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីរខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត សង្ស័យបែកកង់មុខ បណ្ដាលឲ្យរ៉េចង្កូតបុកម៉ូតូដែលកំពុងជិះពីរនាក់ម្ដាយនិងកូន បណ្តាលឲ្យម្ដាយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសអាយុ៩ឆ្នាំ របួសធ្ងន់បែករលាកក្បាល នៅសល់តែដង្ហើមចង្រិតតែប៉ុណ្ណោះ ម្ចាស់រថយន្តបង្កក្រោយពីកើតហេតុបានដាក់មេប្រូចបាត់ស្រមោលនារសៀល…
Read More » -
ព័ត៌មានជាតិ
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងព្រះសង្ឃក្នុងវត្តគិរីជុំចំការខ្នុរ វាយជួង ទូងស្គរ ដើម្បីអបអរសាទរប្រាសាទកោះកេរ ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ខេត្តបន្ទាយមានជ័យ៖ ដើម្បីអបអរសាទរប្រាសាទកោះកេរ របស់ខ្មែរយើងទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សមណៈញ្ញាណ ណាប់ ម៉ីន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្ត គិរីជុំចំការខ្នុរ លោក ខៀវ សុនិមលន៍ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំពិធី វាយជួង ទូងស្គរ…
Read More » -
ព័ត៌មានជាតិ
ជយោ! ជយោ! ជយោ! អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ!!
ខេត្តបន្ទាយមានជ័យ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ អបអរសាទរ «រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO កាលពី ថ្ងៃទី១៧ ខែកញ្ញា ២០២៣ ។ ការប្រារព្ធពិធីមហាព្រឹត្តិការណ៍យ៉ាងឱឡារិកនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥១ នៅថ្ងៃទី២០ ខែកញ្ញា…
Read More » -
ព័ត៌មានជាតិ
ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត បង្ហាញពីមោទនៈភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយធ្វើការវាយជួង ទូងស្គរ នៅក្នុងបរិវេណវត្តរតនារាម ផ្សារកណ្តាល
ខេត្តបន្ទាយមានជ័យ៖នាវេលាម៉ោង៧ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ាន ហូរ ប្រធានក្រុមប្រឹក្សាក្រុង រួមនឹងមន្ត្រីរាជការជុំវិញសាលាក្រុង កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិក្សាមនុស្សសិស្ស បានបង្ហាញពីមោទនៈភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា…
Read More » -
ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងរៀបចំដែនដីទាំងអស់ បានប្រារព្ធពិធីអបអរសាទរចំពោះការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តាមការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត…
Read More » -
ព័ត៌មានជាតិ
អគ្គីភ័យឆាបឆេះផ្ទៈប្រជាពលរដ្ឋ ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម បណ្តាលឲ្យខូចខាតអស់ទាំងស្រុង នៅឃុំគំរូ ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋ ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិ.ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្រោយពីកើតហេតុភ្លាមគេសង្គេតឃើញវត្តមានលោក យ៉ុង យឺន អភិបាលរងស្រុកថ្មពួក កម្លាំងនគរបាល យោធា និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវ រថយន្តពន្លត់អគ្គីភ័យ១គ្រឿងចេញអន្តរាគមន៍ភ្លាមៗ…
Read More » -
ព័ត៌មានជាតិ
ពិធីប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារលើការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបឹងវែង.បន្ទាត់បោះ និងភូមិព្រីងកោង ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក…
Read More » -
ព័ត៌មានជាតិ
លោក គាត ហ៊ុល ដឹកនាំក្រុមការងារនិងមន្ត្រីជំនាញ ចុះពិនិត្យការលើកស្លាកលេខផ្លូវ ការកាត់សំយាប ស្លាកយីហោផ្សេងៗ និងចុះពិនិត្យមើលស្ថានភាពទឹក ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលការបោះបង្គោល លើកស្លាកលេខផ្លូវ តាមផ្លូវមេសំខាន់ៗ និងពិនិត្យមើលការកាត់សំយាប និងស្លាកយីហោផ្សេងៗ ព្រមទាំងសំណង់ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋផងដែរ ។ ជាមួយគ្នានោះដែរលោកអភិបាលក្រុង ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យ អធិការដ្ឋានដល់អាជីវករ ក្នុងផ្សារចំនួន២ ក្រុងសិរិសោភ័ណ
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញនិង អធិការដ្ឋាននគរបាលក្រុងស្រុក ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី ក្រុងសិរិសោភ័ណ និងបន្តបិទផ្សាយគ្រប់អអិការដ្ឋាននគរបាលក្រុងស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ…
Read More » -
ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង ដែលមានទីតាំងនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល…
Read More » -
ព័ត៌មានជាតិ
ផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រ ស្របមាត់ស្ទឹងរហាត់ទឹក និងបត់ត្រង់ ដែលរងការខូចខាតដោយទឹកជំនន់រយៈពេល២ឆ្នាំ ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើទៅមក ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមក ខណៈផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រ ស្របមាត់ស្ទឹងរហាត់ទឹក និងបត់ត្រង់ ស្ថិតនៅក្នុងឃុំរហាត់ទឹក និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងការខូចខាត ដោយទឹកជំនន់រយៈពេល២ឆ្នាំ កន្លងមកនេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា៖ផ្លូវ១ខ្សែដែលស្របមាត់ស្ទឹងត្រើយខាងកើត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ត្រូវបានរកការខូចខាតរយៈពេល២ឆ្នាំមកហើយ ក្រោយទឹកជំនន់បានបំផ្លាញ ប្រជាពលរដ្ឋពិតជាជួបការលំបាកក្នុងការធ្វើដំណើរទៅមកពិសេសនៅរដូវវស្សាសិស្សានុសិស្សទៅសិក្សា។ដូច្នេះពួកគាត់ស្នើសុំអោយអភិបាលស្រុក និងខេត្ត មន្ទីស្ថាប័នពាក់ព័ន្ធ…
Read More » -
ព័ត៌មានជាតិ
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ចុះធ្វើអធិការកិច្ច តាមសាលាធម្មវិន័យ និងសាលាបឋមសិក្សាក្នុង ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន ដ៏មានសក្ដានុពលនៅថ្ងៃអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ការសិក្សារបស់ សមណៈសិស្សត្រូវខិតខំឧស្សាហ៍រៀនសូត្រ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញបេសកម្ម ចុះធ្វើអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា តាមបណ្ដាវត្តអារាមនានា នៅក្នុងស្រុកមង្គលបុរី និងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំសិក្សា ២០២៣ –២០២៤នាចុងសប្ដាហ៍កន្លងទៅនេះ។ ក្នុងការចុះធ្វើកិច្ចត្រួតពិនិត្យនេះដែរក៏មានការនិមន្តអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្ត រួមមានព្រះឧត្តមសីលញ្ញាណ ធុល…
Read More » -
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន
(ភ្នំពេញ) ៖ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្សាស្តីពី « ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន » ដែលរៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដែលគាំទ្រដោយក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ…
Read More » -
ព័ត៌មានជាតិ
កូនសិស្សលោក កាប់ព្រះសង្ឃក្នុងវត្តស្ពឺជើង ស្រុកស្ទោង បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែរឿងទំនាស់ពាក្យសម្ដី
ខេត្តកំពង់ធំ៖ទំនាស់ពាក្យសម្ដី កូនសិស្សលោកកាប់ព្រះសង្ឃនៅក្នុងវត្តស្ពឺជើង បណ្តាលឲ្យរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ នៅវេលាម៉ោង ១២នឹង០០នាទី អាធ្រាត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ជនសង្ស័យដែលបង្កហិង្សាដោយចេតនា (មានស្ថានទំងន់ទោស) នៅចំណុចវត្តស្ពឺជើង មានឈ្មោះ មី ម៉ៃ ភេទប្រុស ជាកូនសិស្សលោក អាយុ…
Read More » -
ព័ត៌មានជាតិ
ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀតបុកពេញទំហឹង បណ្តាលរបួសធ្ងន់អាចបាក់ឆ្អឹងស្លាបប្រចៀវ នៅក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នៅយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹងបណ្តាលរបួសធ្ងន់ម្នាក់អាចបាក់ឆ្អឹងស្លាបប្រចៀវ នៅភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេបានឃើញម៉ូតូហុងដាឌ្រីមគ្មានផ្លាក់លេខ បើកបរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតខាងលើម៉ូតូគ្លិចពាក់ស្លាកលេខ បាត់ដំបង1D.9042បើកបរពីលិចទៅកើតបានបុកពេញទំហឹង បណ្តាលដួលរបួសធ្ងន់ម្នាក់ជាអ្នកបើកបរម៉ូតូគ្លិចអាចបាក់ឆ្អឹងដងកាំបិត ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ។ក្រោយកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះសម្រួលចរាចរណ៍ និងធ្វើការវាស់វែង។ នគរបាលបានឲ្យដឹងថា…
Read More » -
ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង ៧០គ្រួសារ រស់នៅជាប់អូរព្រំដែនរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរយកគ្រឿងចក្រ កាយរំដោះទឹក នៅសង្កាត់អូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាប់អូរព្រំដែនកម្ពុជា–ថៃ បណ្តាលឲ្យរងផលប៉ះពាល់ចំនួន៧៧គ្រួសារធ្វើឲ្យពួកគាត់ ជួបការលំបាក ជាពិសេសសិក្សានុសិស្ស ទៅសិក្សាពិបាកក្នុងការធ្វើដំណើរចេញ–ចូល។ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូររជ្រៅ បានប្រាប់ថា៖ ក្រោយពីទទួលបានព័ត៌មាន នេះភ្លាម និងមានការណែនាំពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរំលោភសេពសន្ថវៈ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងក៏ជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ…
Read More » -
ព័ត៌មានជាតិ
លួចម៉ូតូ សន្តិសុខយាមនៅផ្សារទឹកពុះក្រោយកាស៊ីណូផ្កាយប្រាំ ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារទឹកពុះ មុខកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីលួច ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ម៉ឹង…
Read More »