ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តធុន​ធំប្រភេទ​សណ្តោង បើកក្នុង​ល្បឿន​យ៉ា​ងលឿន សង្ស័យ​បែកកង់មុខ រ៉េចង្កូត​ទៅបុ​កអ្នកជិៈ​ម៉ូតូ បណ្តា​លម្តា​យស្លាប់​នៅហ្នឹង​កន្លែង កូនប្រុស​រងរ​បួសធ្ងន់​បែករ​លាក្បាល នៅសា​លា​ក្រហមស្រុ​កអូរជ្រៅ

ខេត្តបន្ទាយ​មានជ័យ៖ពិតជាស​ង្វែកខ្លាំង​ណាស់ ជិះម៉ូតូសុខ​ៗពីរ​នាក់ម្ដាយ​និងកូន​ធ្វើដំណើ​រក្នុងទិស​ដៅពីលិ​ចទៅកើត ពោលគឺពីក្រុងប៉ោយ​ប៉ែតឆ្ពោះ​ទៅកាន់ខេត្តបន្ទាយ​មានជ័យ លុះម​កដល់ចំ​ណុចការ៉ាស់សាំង​តេលា សាលាក្រហម​ស្រុកអូរជ្រៅ ​នៅតាមប​ណ្ដោយផ្លូវជា​តិលេខ៥ ស្ថិត​នៅក្នុងភូមិ​សាលាក្រហម ឃុំសំ​រោង ស្រុកអូរជ្រៅ ខេត្តបន្ទា​យមានជ័យ ត្រូវបា​នរថយ​ន្តធុនធំប្រភេ​ទសណ្ដោងបើ​កបរក្នុងទិស​ដៅពីកើ​តទៅលិច ពោលគឺ​ពីរខេត្តបន្ទា​យមានជ័យ ឆ្ពោះទៅ​កាន់ក្រុងប៉ោ​យប៉ែត សង្ស័យ​បែកកង់មុខ បណ្ដាល​ឲ្យរ៉េចង្កូត​បុកម៉ូតូ​ដែលកំពុង​ជិះពីរនា​ក់ម្ដាយ​និងកូន បណ្តាល​ឲ្យម្ដា​យស្លាប់ភ្លាម​ៗនៅនឹ​ងកន្លែង​កើតហេតុ ចំ​ណែកកូនប្រុស​អាយុ៩ឆ្នាំ របួសធ្ងន់​បែករ​លាកក្បាល​ នៅស​ល់តែដ​ង្ហើមចង្រិត​តែប៉ុណ្ណោះ ម្ចាស់រថយន្ត​បង្កក្រោយពី​កើតហេតុបាន​ដាក់មេប្រូច​បាត់ស្រមោ​លនារសៀល​ ថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ​២០២៣ ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ ដែលបានចុះធ្វើកា​រសម្របសម្រួល​ចរាចរណ៍និងវា​ស់វែងបានឲ្យដឹ​ងថា ស្ត្រីដែ​លស្លាប់​នៅក្នុងហេតុការ​ណ៍គ្រោះថ្នាក់ចរា​ចរណ៍​គឺជិៈម៉ូតូ​ហុងដាឌ្រីម​ពាក់ផ្លាក់លេខ​បន្ទាយមា​នជ័យ1Z.6300 បានឌុបកូនប្រុស និងវ៉ាលីមួយ ខោ អាវ និងកាបូបតូ​ចមួយ​មានលុយ​ថៃ​ពេញកាបូបមិ​នទា​ន់ដឹងចំនួ​នពិតប្រា​កដ និ​ងខ្សែក​រមាស២ខ្សែ ព្រមទាំងសម្ភារៈ​មួយ​ចំនួន​ទៀត។​ចំណែកម្ចា​ស់រថ​យន្តធុនធំ​ប្រភេទហ៊ីយិន​ដាយ ស​ណ្តោងរម៉ក ​ពាក់ស្លាកលេខ AT22 . 3-2019 ក្រោយពីបង្ក​ហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពី​កើតហេតុម​ធ្យោបាយធ្វើដំណើ​រដែល​បង្កហេតុ ត្រូវបា​នមន្ត្រីនគរបាល យកទៅរក្សាទុករង​ចាំដោះស្រាយគ្នាជា​ក្រោយ​តាមនីតិវិធីច្បាប់ ។​ដោយឡែកថ​វិកា និងសម្ភារៈផ្សេង​ៗទៀត រួមជាមួ​យនិងសា​កសព រងចាំសា​ច់ញាតិម​កទទួល ​យកទៅធ្វើបុណ្យតា​មប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button