Month: June 2023
-
ព័ត៌មានជាតិ
សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីបញ្ជីគណនេយ្យសាមញ្ញ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីបញ្ជីគណនេយ្យសាមញ្ញ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច ដោយមានម្ចាស់ឬតំណាងសហគ្រាសមកពីបណ្តាស្រុក ក្រុងក្នុងខេត្តបន្ទាយមានជ័យចូលរួមចំនួន៦៩នាក់ ។ នាឱកាសនោះលោក វៃ សារឿត មន្ត្រីពន្ធដា ទទួលបន្ទុកផ្នែកពន្ធតូច បានធ្វើបទបង្ហាញ ដោយលើកយកនូវចំណុចសំខាន់ៗរួមមាន៖ ១– គោលការណ៍នៃបញ្ជីគណនេយ្យសាមញ្ញ មាន…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី
ខេត្តបន្ទាយមានជ័យ៖ករណីឃាតកម្មទៅលើជនជាតិចិនម្នាក់ បណ្ដាលអោយស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងមានការសម្របសម្រូលនីតិវិធីពីលោក លឹម…
Read More » -
ព័ត៌មានជាតិ
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះជន្ម៨៧ យាងចូល៨៨ព្រះវស្សា ប្រារព្ធធ្វើនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖យោងលិខិតលេខ៦២/២៣ កាកបាទក្រហមកម្ពុជាចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កាកបាទក្រហមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្ត ដើម្បីថ្វាយព្រះសព្ទសាធុការពរជ័យ សម្ដេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៨៧ យាងចូល៨៨ ព្រះវស្សា។ ពិធីនេះប្រព្រឹត្តទៅនៅវត្តគិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបានរៀបចំតាមបែបកិច្ចសាសនាមានរបាំជូនពរ…
Read More » -
ព័ត៌មានជាតិ
ទណ្ឌិតនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន ១៩នាក់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស ពី៣ខែ ទៅ៦ខែ
ខេត្តបន្ទាយមានជ័យ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតជាប់ឃុំនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន ១៩នាក់(ប្រុស) ពី៣ខែ ទៅ៦ខែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមអត្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៩ ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមិថុនា
ខេត្តសៀមរាប៖កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី២៩ រវាងយោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១(ថៃ) បានបិទកិច្ចប្រជុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីបានប្រព្រឹត្តធ្វើឡើងអស់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តកណ្ដាល ៖ យុវជនម្នាក់ត្រូវមានជំនាញ មួយយ៉ាងតិចប្រចាំជីវិត
ខេត្តកណ្ដាល៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត”។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍បែបនេះ…
Read More » -
ព័ត៌មានជាតិ
ផលិតផលដើមដំណើតចេញពីសត្វ ទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស នៅក្នុងឃ្លាំងមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីចជំនាញចុះដកហូត យកទៅដុតកំទិចចោល
ខេត្តបន្ទាយមានជ័យ៖ក្រោយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំង និងដកហូតផលិតផលដើមដំណើតចេញពីសត្វ ទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស នៅក្បែរផ្សារត្រី ស្ថិតភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វ…
Read More » -
ព័ត៌មានជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បើកវគ្គបណ្ដុះបណ្ដាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានធ្វើការបើកវគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមប្រុសស្រីចំនួនជាង៨០នាក់។ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនៃការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រយៈពេលមួយថ្ងៃ។ លោក យ៉ង់ សក្កិ ជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោត និងលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៩
ខេត្តសៀមរាប៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា–ថៃ បានដឹកនាំគណៈប្រតិភូ ស្ថាប័ន…
Read More » -
ព័ត៌មានជាតិ
នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ិន វុត្ថា(ហៅតោ) ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) នាថ្ងៃទី១៤…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៩ អាណត្តិទី៣ នៅសាលាខេត្តកណ្ដាល
ខេត្តកណ្តាល៖ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៩ អាណត្តិទី៣ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ជំរុញនិងលើកទឹកចិត្ត ដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តខិតខំបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉តូនៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច(ម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ យ៉ុន វិសិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ…
Read More » -
ព័ត៌មានជាតិ
មានតែនៅក្រុងដូនកែវទេ ដែលព្រហើនជាងគេ ហ៊ានបើកល្បែងស៊ីសង ផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ ទោះជាខលទូរស័ព្ទរាយការជូនសមត្ថកិច្ច និងផ្សព្វផ្សាយជាច្រើនដងយ៉ាងណាក្តី រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការនៅឡើយ
ខេត្តតាកែវ៖ល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូមានច្រើនប្រភទ ដូចជា ឡូតូ ឡូតូខែឆ្នាំទាំង ១២ ឡូតូ៩០ ។ល។ និងជល់មាន់តាមលេបថប(កុំព្យូទ័រ) ជាច្រើនទីតាំងរួមមាន៖ នៅខាងមុខប៉ុស្តិ៍ផ្សារ និងខាងមុខផ្សារធំតាកែវមាន ៥ទីតាំង ,ក្នុងផ្សារ ៥ទីតាំង ,ខាងកើតផ្សារមានចំនួន ៤ទីតាំង, និងមួយទីតាំងទៀត ខាងត្បូងជ្រុងខាងលិចផ្សារធំតាកែវ ផ្ទះលក់កាហ្វេបើកមាន់ជល់អនឡាញ និងឡូតូ…
Read More » -
ព័ត៌មានជាតិ
ចូលលួចម៉ាស៊ីនបំលែងភ្លើងអគ្គិសនី(អាំងវ៉ូទ័រ)នៅក្នុងផ្ទះគេ ត្រូវម្ចាស់ប្តឹងអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១៤ និង០៤នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំ ស្តីពីការកាត់បន្ថយផលប៉ះពាល់ ភាពរាំងស្ងួត ទឹកជំនន់ ជូនដល់សេវាកម្ម ផ្គត់ផ្គង់ ទឹកស្អាត ខេត្ត ស្រុក ក្រុង
ខេត្តបន្ទាយមានជ័យ៖លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវិធានការកាត់បន្ថយដោយការប៉ះពាល់ពីគ្រោះរាំងស្ងួតនៅរដូវប្រាំង និងការកាត់បន្ថយនូវការប៉ះពាល់ពីគ្រោះទឹកជំនន់ នៅរដូវវស្សាដល់ សេវាករក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តនិងបណ្ដាស្រុក ក្រុង ។កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត។ លោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ វាមានសារសំខាន់ណាស់សម្រាប់អស់លោកលោកស្រី ម្ចាស់ក្រុមហ៊ុនដែលជាស្ថាប័នផ្គត់ផ្គង់ទឹកស្អាត…
Read More » -
ព័ត៌មានជាតិ
សត្វក្របីមួយក្បាល រត់ចូលទីប្រជុំជនដេញជល់(វ័ធ)ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យរងរបួសស្រាល ៣នាក់ និងធ្ងន់២នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅជុំវិញផ្សារអគ្គៈ និងផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោ រត់ចែកជើងគ្នា ដោយសារតែមានសត្វក្របីមួយក្បាលមិនដឹងជាមកពីខាងណានោះទេ បានរត់ចូលក្នុងទីប្រជុំជន ដេញជល់(វ័ធ)ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈ ដូចមានកំហឹងជាមួយអ្នកណាអញ្ចឹង បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៣នាក់ រងរបួសស្រាល និងធ្ងន់ ២នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំ ផ្សព្វផ្សាយ ជូនដល់ គណបក្សនយោបាយ សមាគមន៍ អង្ក ការមិនមែនរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតសភា ២០២៣
ខេត្តបន្ទាយមានជ័យ៖លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនដល់គណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធស្ដីពីកិច្ចសហការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ លោក យ៉ង់ សក្កិ ដែលជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ និងលោក លីសុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បចំពោះគណបក្សនយោបាយជ្រាបថា ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត…
Read More » -
ព័ត៌មានជាតិ
ចាស់ជរា ស្ត្រីមេម៉ាយ និងស្ត្រីមានផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមានសតិមិនប្រក្រតី ១៥គ្រួសារនៅស្រុកថ្មពួក ទទួលបានអំណោយពីសមាគមនារីកម្ពុជា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារនារីខេត្ត មានការចូលរួមពីលោក លោក អែម…
Read More » -
ព័ត៌មានជាតិ
សម្ពោធ និងឆ្លងសមិទ្ធិផលនានា ក្នុងបរិវេណវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភាជាតិ
ខេត្តកំពត៖ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ អមដំណើរដោយ ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្នុងជួររាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធ និងឆ្លងសមិទ្ធិផលនានា ក្នុងបរិវេណវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ស្ថិតក្នុងភូមិ…
Read More » -
ព័ត៌មានជាតិ
លោក លី សារី អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ថវិកាមួយចំនួនជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ទុកសម្រាប់ជួសជុលផ្ទះ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ៖ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ១គ្រួសារ កាលរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលស្រុកមង្គលបូរី អមដំណើរដោយលោក លោកស្រី អាជ្ញាធរភូមិ ឃុំ និងក្រុមយុវជនឃុំ…
Read More »