ផលិតផលដើមដំណើតចេញពីសត្វ ទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស នៅក្នុងឃ្លាំងមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីចជំនាញចុះដកហូត យកទៅដុតកំទិចចោល

ខេត្តបន្ទាយមានជ័យ៖ក្រោយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំង និងដកហូតផលិតផលដើមដំណើតចេញពីសត្វ ទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស នៅក្បែរផ្សារត្រី ស្ថិតភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វ បានសហករជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំងមួយកន្លែង ដែលនាំទំនិញប្រភេទផលិតផលដើមកំណើតចេញពីសត្វ ដែលនៅក្នុងឃ្លាំងជាង២០តោនហើយ ត្រូវបានដកហូត៧តោន ដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងខូចគុណភាណ។
លោកបានបញ្ចាក់ថា៖ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូតដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងខូចគុណភាពជាការព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។
លោក ហ៊ុយ ទូច បានបញ្ជាក់ទៀតថា៖ផលិតផលដែលដើមកំណើតចេញពីសត្វ ដែលត្រូវបានដកហូតចំនួន៧តោន និងម្ចាស់ឃ្លាំងបាននាំយកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តនិងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូត និងយកទៅដុតកំទិចចោល និងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅជាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕