ព័ត៌មានជាតិ

នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជ​នសង្ស័យ​០៣នាក់ ពាក់ព័ន្ធករណី​គ្រឿង​ញៀន

ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ ​ឈាង ផាន់ណារ៉ា ស្នងការនគ​របាលខេត្តតាកែវ លោ​កវរសេ​នីយ៍ឯក ​ឡេង ប៊ុនឡុង ​អធិការន​គរបាលស្រុក​ព្រៃកប្បាស បា​នដឹ​ក​នាំ​កម្លាំងជំ​នាញ សហ​ការជាមួយកម្លាំ​ងប៉ុស្តិ៍នគ​របាលរដ្ឋ​បាលចំប៉ា ចុះប​ង្ក្រា​បករណីរក្សាទុក និង​ប្រើ​ប្រា​ស់ដោយខុសច្បា​ប់នូវសា​រធាតុញៀនមួយ​ករណី នៅ​ចំណុ​ចផ្ទះ​រប​ស់​ឈ្មោះ អ៊ិ​ន វុត្ថា(ហៅតោ) ស្ថិតនៅភូមិជ​ម្ពូព្រឹក្ស ឃុំចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) នាថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវកម្លាំង​នគរបាល​ឃាត់​ខ្លួនរួមមាន៖

ឈ្មោះ ឡាំងគ្រឿន សុធាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុ​ខរបរមិ​នពិតប្រាកដ រស់នៅ​ភូមិអង្គក្រ​សាំង ឃុំព្រៃល្វា ស្រុកព្រៃ​កប្បាស។

ឈ្មោះ ឌឹប សំអឿន ​ភេទប្រុស ​អាយុ២១ឆ្នាំ មុខ​របរមិនពិតប្រាកដ នៅភូមិសំ​រោង ឃុំចំប៉ា ស្រុកព្រៃក​ប្បាស។

ឈ្មោះ កេង ផាត ភេ​ទប្រុស អាយុ២៤ឆ្នាំ មុខរបរមិ​នពិតប្រាកដ ​នៅភូមិភ្នំថ្នក់ ​ឃុំព្រៃស្លឹក ស្រុ​កទ្រាំង ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាសា​ធាតុញៀន​០៥កញ្ចប់(ធំ១កញ្ចប់) ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៍ទឹកប្រាក់ សេរីឆ្នាំ​២០១៨ ពាក់ផ្លាក​លេខ តាកែវ 1AA-2904 ខ្សែក០​១ខ្សែ ដែកកេះ០១ កែវសំរា​ប់ប្រើប្រាស់គ្រឿ​ងញៀន០១(វត្ថុតាង​ជារបស់ម្ចាស់ផ្ទះ​ឈ្មោះ អ៊ិ​ន វុត្ថា ហៅតោ)។ក្រោយពីឃាត់ខ្លួនកម្លាំង​បាននាំខ្លួ​នជនសង្ស័យខា​ងលើ រួមទាំងវត្ថុតាង​មកកា​ន់អធិការដ្ឋានន​គរបាលស្រុកព្រៃកប្បាស ដើម្បី​សាកសួរនិ​ងកសា​ងសំណុំរឿង​តាមនីតិវិធី៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button