Month: March 2023
-
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្ត បានចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស…
Read More » -
ព័ត៌មានជាតិ
ក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ជនសង្ស័យម្នាក់ក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះកោសជប់ម៉ាស្សា ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ ស៊ី កប អាយុ៣២ឆ្នាំ…
Read More » -
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន អញ្ជើញបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន
(ប៉ៃលិន) ៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានរៀបចំបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ឆ្នាំ២០២១–២០២២ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក តង់…
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត ដើម្បីពង្រឹងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា–វៀតណាម…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនក្បាច់គុនត្រៀមសម្តែងបង្ហាញទស្សនីយភាពព្រឹត្តការណ៍អង្គរសង្រ្កាន្ត
(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធីបើកវគ្គក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង…
Read More » -
ព័ត៌មានជាតិ
អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល “
(ព្រះសីហនុ)៖ថ្លែងក្នុងអង្គពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល “នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា…
Read More » -
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល និងជួយសម្របសម្រួលដល់អាជីវករ ដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាត ជាងច្រើនាក់កំពុងមានបញ្ហា ត្រូវបានបបញ្ចប់ ដោយភាពរីករាយយោងលើគោលនយោបាយឈ្នះ ឈ្នះ គ្មានអ្នកចាញ់
(ប៉ៃលិន)៖បងប្អូន អាជីវករ លក់ដូរទីតាំង អាស្រម លោកយាយយ៉ាតជាង៣០០នាក់នារសៀលថ្ងៃទី ០២ ខែមិនា ឆ្នាំ២០២៣ បានចូលរួមប្រជុំ ដើម្បីរៀបរយកន្លែងលក់ដូរ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត ដែលទីតាំងនោះកំពុងរៀបចំកែច្នៃ កុបតែងកែលម្អ និងឲ្យបងប្អូនប្រជាពលរដ្ឋឬអាជីវករដាក់វេនគ្នាលក់ ដោយមិនប្រជែញគ្នានាំប៉ះពាល់ដល់អារម្ភភ្ញៀវទេសចរដែលមកកម្សាន្ត និងមកអុតធូបនៅទីនេះ។ ការហៅបងប្អូនអាជីវករមកប្រជុំដោះស្រាយនេះ ក្រោយពីមានបាតុភាពច្រណែន និងដណ្តើមគ្នាក្នុងការលក់ដូរដោយមិនយល់យោគគ្នាហើយការដោះស្រាយនេះ គឺធ្វើតាមគោលការនយោបាយ…
Read More » -
ព័ត៌មានជាតិ
កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង បើកប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម
(បន្ទាយមានជ័យ)៖ដោយមានកិច្ចសហការល្អរវាង កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោក វរសេនីយ៍ត្រី…
Read More » -
ព័ត៌មានជាតិ
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញអមដំណើរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
រថយន្តម៉ាកព្រុសផ្ទុះកង់រ៉េចង្កូត ទៅប៉ះរថយន្តធុនធំមួយគ្រឿង និងបុកម៉ូតូ០២គ្រឿងទៀត បណ្ដាលឲ្យមន្ត្រីយោធា ២នាក់ស្លាប់ភ្លាមៗ រីឯសិស្សសាលា ២នាក់ទៀត រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀត រងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿនបានផ្ទុះកង់រ៉េចង្កូតទៅប៉ះរថយន្តធុនធំមួយគ្រឿង នឹងជ្រុលទៅបុកជាមួយម៉ូតូ ២គ្រឿងទៀតដែលបើកបរដោយមន្ត្រីយោធា និងសិស្សសាលា ។ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា…
Read More » -
ព័ត៌មានជាតិ
នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យ០២នាក់ ត្រូវនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ឃាត់ខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន…
Read More » -
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀ
(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ កោះពេជ្រ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ ក្នុងនោះសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។សម្តេចតេជោ ចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងទៀតថា…
Read More » -
ព័ត៌មានជាតិ
សិស្សានុសិស្ស រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួក ចំនួន១៥នាក់ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម
(បន្ទាយមានជ័យ)៖នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានសិស្សានុសិស្សចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ )៖ ជនសង្ស័យឈ្មោះ សួង ចាន់រ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុម PWG/RWSSH នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុម ការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្ត។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជា…
Read More »