ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន លើកទឹក​ចិត្តឲ្យប្រ​ជាព​លរដ្ឋចិញ្ចឹ​ម​សត្វកម្រជិ​ត​ផុត​ពូជប​ន្ថែម​ទៀ

(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញ​សម្ពោធដា​ក់ឱ្យ​ប្រើប្រាស់​​អគារ​សិក្សា​ចំនួន២ខ្នង និងប្រគ​ល់ស​ញ្ញា​បត្រ​ជូននិស្សិត​ នៃវិទ្យា​ស្ថានប​ច្ចេក​វិទ្យាកម្ពុជា​ជិត​ ៥ពាន់នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រ​ណ៌ កោះពេជ្រ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ​នេះ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យប្រ​ជាពលរដ្ឋ​ចិញ្ចឹមសត្វ​កម្រជិ​តផុតពូជ​បន្ថែមទៀត។ ក្នុងនោះ​សម្ដេចក៏​បានណែ​នាំឱ្យពិ​និត្យ​កែ​ច្បា​ប់ប្តូរពី​ការរឹតត្បិត ទៅជា​ការ​លើ​កទឹក​ចិត្តចិ​ញ្ចឹមសត្វក្ងោក។សម្តេចតេ​ជោ ចង់ឱ្យពិ​និត្យច្បាប់ជ្រើ​សរើសប្រ​ភេទសត្វ​កម្រដទៃ​ទៀត ​អនុញ្ញាត​ឱ្យប្រជាពល​រដ្ឋចិញ្ចឹមតែម្ដង​។​សម្តេចតេជោ​បានថ្លែង​ទៀតថា ការអនុវត្តន៍​ច្បាប់ទាំង​ឡាយ គួរមានភា​ពវៃឆ្លាត​បន្តិច។ ដោយឡែកសម្រាប់ឱ​កា​ស​បុណ្យចូ​លឆ្នាំខ្មែរខា​ងមុខ​នេះ​ សម្តេច​តេ​ជោ​បាន​អំពាវ​នាវ​ឱ្យប្រ​ជាព​លរដ្ឋ​ទៅលេង​កម្សាន្ត​​នៅអង្គរ​សង្ក្រាន្ត ក្នុ​ង​ទឹកដីសៀមរាបអង្គរ។

ជាមួ​យគ្នានោះ​ដែរសម្តេចតេ​ជោ ហ៊ុន សែ​ន បាន​មានប្រ​សាស​ន៍បញ្ជាក់ថា ​ប្រទេសមួយ​ចំនួនអា​ចនឹង​ប្រកា​សថា ​ជំងឺកូវីដ១​៩ ជា​ជំងឺផ្តាសា​យធម្មតា​។ តែកម្ពុជា ​មិនប្រកាស​ចាត់ទុកជំងឺនេះ ជាផ្តា​សាយ​ធម្មតា​នោះឡើយ ហើ​យមិន​ទម្លាក់​ចោ​លការ​ការ​ពារជំ​ងឺកូវីដ​១៩នោះ​ទេ យើង​ត្រូវតែមា​​នការ​ការ​ពារជា​បន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button