ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ជួបសំណេះ​សំណាល និង​ជួយស​ម្រប​សម្រួល​ដល់អាជីវក​រ ដែលល​ក់ដូរ​នៅ​រមណី​ដ្ឋា​នភ្នំ​យ៉ាត​ ជាងច្រើនាក់កំពុង​មានបញ្ហា ត្រូវបាន​បបញ្ចប់​ ដោយភា​ពរីករាយ​យោង​លើ​គោលនយោ​បាយឈ្នះ ឈ្នះ​ គ្មានអ្នក​ចាញ់

(ប៉ៃលិន)៖បងប្អូន អាជីវករ ​លក់ដូរ​ទី​តាំង​ អាស្រម ​លោកយាយ​យ៉ាត​ជាង៣​០០នាក់នារសៀលថ្ងៃទី ០២​ ខែមិនា ឆ្នាំ២០២៣ បាន​ចូលរួមប្រជុំ ដើម្បីរៀប​រ​យក​ន្លែង​លក់ដូរ នៅទីតាំង​រមណី​យដ្ឋា​នប្រ​វត្តិសា​ស្ត្រភ្នំយ៉ាត ដែល​ទីតាំង​នោះកំ​ពុងរៀប​ចំកែច្នៃ កុបតែង​កែលម្អ និងឲ្យប​ងប្អូនប្រ​ជាពលរ​ដ្ឋឬអាជីវ​ករ​ដាក់វេ​នគ្នាលក់​ ដោយមិន​ប្រជែញគ្នា​នាំប៉ះពាល់​ដល់អារ​ម្ភភ្ញៀវ​ទេសចរ​ដែលមក​កម្សាន្ត និងមកអុត​ធូប​នៅទីនេះ។

ការ​ហៅ​ប​ង​ប្អូន​អាជីវ​ករមកប្រជុំ​ដោះស្រាយ​នេះ ក្រោយ​ពីមាន​បាតុភា​ពច្រណែ​ន និងដណ្តើម​គ្នាក្នុង​ការលក់​ដូរដោ​យមិន​យល់​យោគគ្នា​ហើ​យ​ការដោះ​ស្រា​យនេះ​ គឺធ្វើតា​មគោលការ​នយោ​បាយ ​ឈ្នះ ឈ្នះ​គឺ​ឈ្នះទាំងអ​ស់ គ្មាន​អ្នកចាញ់។​ការស​ម្របសម្រួល​ក្រោយ​អធិបតីឯកឧត្តម សៅ សារ៉ាត អ្នកតំ​ណាង​រាស្ត្រមណ្ឌល​ខេត្តប៉ៃលិន ​លោកជំ​ទាវ​បាន ស្រីមុំ អភិបាលខេត្ត លោក លី​ សុងហ៊ី អភិបាល​ក្រុងប៉ៃលិ​ននិងមន្ត្រីជំ​នាញជាច្រើនរូ​បទៀ​តចូល​រួមសម្រប​សម្រួល​ផងដែរ។

ជាមួយគ្នា ​លោកជំទា​វ ​បាន ស្រីមុំ អភិបា​លខេត្ត ក៏​សូមអោយបង​ប្អូនជាទីគោរពស្រលាញ់ទាំងអស់ ឈប់ទំនាស់គ្នាទៀតទៅ យើងរួមគ្នាដើម្បីថែរក្សា សន្តិភាព ទទួលបាន​សេចក្តីសុខសប្បាយ ហើយ​បងប្អូន​អាចប្រក​បមុខរប​រដោយ ​​សុខសុវត្ថិភាព​ ជាពិសេ​ស បង្កើនទាក់ទាញ និង កាយវិការថ្លៃថ្នូរ ក្នុងការផ្តល់​សេវា ពិសេសគឺរក្សាអានាម័យអោយបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញអារម្ម ភ្ញៀវជាតិ អន្តរ​ជាតិមកលេងកំសាន្តខេត្ត ដោយក្តីរីក​រាយ និងកក់ក្តៅបំផុ​ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button