ព័ត៌មានជាតិ

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីរុក្ខារាមថ្មរមៀល និងចែកអំ​ណោយដល់ ប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តម​សេនីយ៍​ ឧបនា​យករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរជា​តិប្រយុទ្ធប្រ​ឆាំង​គ្រឿងញៀន និងលោក​ជំទាវ រួមទាំ​ងលោក​ជំទាវ ញ៉ែម សាខន សម្ដេច​ក្រឡា​ហោម​ ស ខេង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និង​មានការផ្តល់​ជូនអំ​ណោយ​មួយ​ចំនួន ​ដល់ពលរដ្ឋម​កពីតាម​បណ្ដា​ឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ចំនួន២០០​៧គ្រួសារ ដោយក្នុងមួយគ្រួសា​រទទួលបាន​នូវអង្ករ មី ត្រីខ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិ​ការមួយចំនួន។

ឯកឧត្ដម កែ គឹមយ៉ាន បានមានប្រសាសន៍ថា តំបន់នេះ ជាតំបន់សង្គ្រាម​ដ៏រ៉ាំរ៉ៃយូរជាងគេ នា​ទស្សវត្សរ៍​៨០ ដល់៩០ តែដោយមាន​ការដឹកនាំរ​បស់សម្ដេច​អគ្គមហាសេ​នាបតីតេជោ​ហ៊ុនសែននា​យករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា អំពីគោល​នយោបា​យដែល​ឈ្នះៗធ្វើ​ឲ្យប្រទេសជាតិ​ទាំងមូល ទទួលបាននូវ​សុខ​សន្តិភាពពេញលេញ ព្រមទាំងបា​នស្ដារប្រទេសជាតិ ពីចំណុច​សូន្យ​រហូត​ដល់​មានការរីកចម្រើន លើគ្រប់វិស័យទាំងអាណា​ចក្រនិងពុទ្ធចក្រ ប្រជាពល​រដ្ឋមាន​ជីវភាព​ធូរធារ។បញ្ចប់នៃ​ការសំ​ណេះសំ​ណាល និងបំ​ពាក់គ្រឿងឥស្សរិយ​យសមេដាយដល់ព្រះតេជគុណ សប្បុរ​សជន រួចមកឯ​កឧត្តម លោកជំទាវ អស់លោ​ក លោកស្រី ​បានបន្តចូល​រួមពិធី​ក្រុងពាលី ដង្ហែ​ដុំនិមិត្ត សីមា វត្តគិរី រុក្ខារាមថ្មរមៀល ក្នុងឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក លើភ្នំដង​រែកជាប់នឹ​ងប្រទេសថៃ។​

ជាបន្តបន្ទាប់ក៏​បានប្រារព្ធ​ពិធីដង្ហែដុំនិមិត្តសីមា ប្រទក្សិណ​ជុំវិញព្រះវិហារ​ ធ្វើបទនមស្សការ ព្រះរត​នត្រ័យ សមាទានសីល វេរ ដុំនិមិត្តសីមា និង អភិសេក​ព្រះអង្គធំក្នុងព្រះ​វិហារថ្មីផងដែរ។ព្រះអង្គគ្រូ រ៉េន ស៊ី​ណាត ព្រះរាជាគ​ណៈថ្នាក់កិត្តិយស និ​ងជាទីប្រឹក្សាផ្ទា​ល់ព្រះមេ​គណខេត្តព្រះអង្គបានមាន សង្ឃដីកា​បញ្ជាក់ថា ​ការប្រារព្ធពិធីបុណ្យបញ្ចុះ​ខណ្ឌ​សីមាវត្តនេះដែរគឺមានរ​យៈពេល ៧ថ្ងៃចា​ប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ហើយកម្មវិធីបុ​ណ្យដ៏ធំនេះក៏​បានរៀបចំទៅតាម​បែបព្រះពុទ្ធសាស​នានៃយើ​ង។ នៅថ្ងៃប​ង្ហើយត្រូវនឹង ​ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័​ក ពុទ្ធ​សករាជ២​៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា​ឆ្នាំ២០២៣ ​វេលាម៉ោង៤​ទៀបភ្លឺ ព្រះ​សង្ឃធ្វើ​សង្ឃកម្ម​បញ្ជាន់​តារាង ព្រមទាំងរៀប​ចំពិធីសម្ពោធឆ្លង ​កាត់ឬសសីមាព្រះវិហារថ្មីដាក់ អោយប្រើ​ប្រាស់​ជាផ្លូវការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button