ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធី បិទ-បើកវគ្គបំប៉នជំនាញ​លំហាត់​របៀប​នៅនឹងកន្លែង​ សិក្សារយៈពេល១ខែ

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ជាអធិបតីក្នុងពិធី បិទបើក វគ្គបំប៉នជំ​នាញលំ​ហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល០១ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជប់ និងបើកវគ្គបន្តចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ថា ការបើកបិទ វគ្គបំ​ប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន១១៤នាក់ ស្រីចំនួន​០៧នាក់ ក្នុងនោះ​បិទវគ្គចំនួន ៥៧នាក់ស្រី ០៥នាក់ និងបាន​បើកវគ្គបន្តដែ​លបានជ្រើស​រើសពី​បណ្តា​ផែនកាងារចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣០នាក់ វរសេនាតូច នគរបាលការពារ​ព្រំដែនគោក​ទាំង៤ ចំនួន១២នាក់ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ចំនួន ១៨នាក់ សិក្ខា​កាមដែ​លបានជ្រើសរើសមក​សិក្សាវត្តនេះ ជាមន្ត្រីន​គរបាលដែលពុំទាន់​បានឆ្លងកាត់វគ្គបំ​ប៉ន​ជំនាញ​លំហាត់របៀបចំនួន៤វគ្គកន្លងម​ក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​មានប្រសាសន៍ថា ការបង្កើត​ឲ្យមានវគ្គនេះ​ឡើងគឺ​ក្នុងគោ​លបំណង

គោរពអនុវត្តតាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរ​បាលជា​តិ ក្នុងការបើកវគ្គបណ្តុះបណ្តាលនឹងកន្លែង

ដើម្បីពង្រឹងវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ

ពង្រឹង និងជម្រុញ បង្កើតសមត្ថភាពបទពិសោធន៍ចំណេះ ជំនាញ ការងារជា​ប្រចាំរបស់​នគរបា​ល ឱ្យបានល្អ

ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោលសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើស​ដែលកើតឡើង​ជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានផ្តាំផ្ញើរដល់ប្អូនៗ និងកងកម្លាំ​ងទាំង​អស់​ត្រូវបិទនិងបើកត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវ​:នគរបាលទៅប្រើទាំងកន្លែងការងារ ទាំងជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពា​រប្រតិភូថ្នាក់ដឹ​កនាំ គ្រប់ជាន់ថ្នាក់ឲ្យមានប្រសិទ្ធភាពខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button