ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ តំប​ន់បឹង​ទន្លេ​សាប ចែកជា​ពី​រកត្តា​ចាំ​បា​ច់ កត្តាទី​១ ​ការ​អភិរក្ស​ និ​ងកត្តា​ទី២ គឺត្រូវ​តែ​គិត​ដល់​ផ​ល​ប្រ​យោ​ជន៍ប្រ​ជា​ពលរដ្ឋ​ដែ​លរ​ស់​នៅជុំវិញបឹងទន្លេសា​ប

(ភ្នំពេញ)៖សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០​២២ នេះ បានអញ្ជើញថ្លែង​សារពិសេ​សជូន​​ប្រ​ជាពលរដ្ឋទូទាំ​ងប្រ​ទេស​ ពិសេ​សប្រជា​ពលរដ្ឋ​ដែលរ​ស់នៅ​​ជុំវិញបឹងទន្លេសាប​តែម្តង​ឲ្យបានដឹងពី​​គោលនយោ​បាយ​របស់រាជរដ្ឋាភិបា​ល ទៅ​លើ​កា​រអភិរក្ស ​ការយកចិត្តទុក​ដាក់លើផល​ប្រយោជន៍​របស់ប្រជាពល​រដ្ឋ ។

 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍បន្តថា តំបន់បឹ​ងទន្លេសាប​ចែក​ចេញជា៤តំបន់ ហើយ​តំបន់ទី៤ ជាតំ​បន់​ដែល​ទាមទារឱ្យ​មា​នការអភិរក្សជា​ដាច់​ខាតតំប​ន់បឹង​ទន្លេ​សាបនេះ ចែកជា​ពី​រកត្តា​ចាំបា​ច់ ដែ​លកត្តាទី១ ការអភិរក្ស និ​ងកត្តាទី២ គឺត្រូវតែ​គិត​ដល់​ផ​លប្រយោ​ជន៍ប្រ​ជាពលរដ្ឋ​ដែលរស់នៅជុំវិញ​បឹងទន្លេសា​បនោះ។ បញ្ហាបឹងទន្លេ​សាប ត្រូវគិតលើ​គោលការ​ណ៍សំ​ខាន់៣ ហើ​យគោលការ​ណ៍ដែលត្រូវយ​កចិត្តទុកដាក់នោះ គឺគោលការណ៍​ថ្លឹងថ្លែងជាមួ​យការ​អភិរក្ស និងគោ​លការណ៍រស់នៅរបស់ប្រជា​ពលរដ្ឋជាក់ស្តែង

 

ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បាន ណែនាំទៅដល់​ខេត្តទាំង៦​ដែលស្ថិត​នៅជាប់នឹង​បឹង​ទន្លេសាប ត្រូវយកចិត្តទុក​ដាក់ទៅ​លើប្រជាព​លរដ្ឋដែ​ល​រស់នៅជុំវិញបឹងទន្លេសាប និងពិនិត្យពិចា​រណាស្ថានភា​ពជាក់ស្តែង ដោយកាត់ឆ្វៀល​ដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជា​ពលរដ្ឋដែល​រស់នៅ​ជាក់ស្តែង

ទន្ទឹមនោះសម្តេច ក៏បានណែនាំឱ្យ​កែសម្រួលព្រំប្រទល់​តំបន់២ និង​តំបន់៣ឡើងវិញ ទៅតា​មស្ថានភាព​ជាក់ស្តែងនៃការអាស្រ័​យផល​របស់ប្រជា​ពលរដ្ឋ ព្រមទាំង​បានណែនាំអោយឯ​កឧត្តមឧបនា​យករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំ​អាជ្ញាធរ​ពាក់ព័ន្ធក្នុងការកែ​សម្រួលព្រំប្រទល់តំបន់២ និងតំបន់​៣នេះ ជាពិសេស​បានណែនាំឱ្យរៀប​ចំជាបង្គោលធំៗ​ នៅតាមព្រំប្រទល់​ដែលត្រូវបែងចែ​កតំបន់បឹងទន្លេសា​បនេះសម្រាប់​ទីតាំងដែល​បងប្អូនប្រជាពលរដ្ឋ​អាស្រ័យផលរា​ប់សិបឆ្នាំម​កហើយនោះ គឺត្រូវរក្សា និងចេញ​កម្មសិទ្ធិជូន​ពួក​គាត់ ហើយរាជរដ្ឋាភិបាលក​ម្ពុជាប្រឆាំងដាច់ខា​តចំពោះអ្នកមាន​អំណាច និងអ្នកមានលុយ ហើ​យទៅជ្រក​ក្រោមរូបភាព ជាពលរដ្ឋ ហើយបាន​កាប់ទន្ទ្រានដីដែ​លត្រូវបាន​ហាម​ឃាត់នៅ​បឹងទន្លេសាប​។ ភូមិឋាន និងតាំងទីលំនៅ​របស់ប្រជាពលរដ្ឋ ដែលមាន​តាំងពីយូរ​លង់ណាស់​មកហើយនោះ មិនអាចរុះរើចេ​ញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួង​ធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើក​ន្លែងណា​គោករា​ក់ ហើយត្រូវ​បូបស្តា​ឡើងវិញផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!