ព័ត៌មានជាតិ

ទុស្សេ​ខ្សែភ្លើង​សូ​ឡា បង្កជា​អគ្គិភ័យលេ​បត្របាក់ផ្ទះប្រជាព​លរដ្ឋអស់ ១ខ្នងទាំងស្រុង នៅខេត្ត​រតនគិរី

ខេត្តរតនគិរី៖ផ្ទះប្រជា​ពលរដ្ឋ១ខ្នង ធ្វើអំពីដំបូលប្រក់ស័ង្កសី និង​ជញ្ជាំងបាំងក្តា​រពាក់កណ្ដាល បាំង​ស័ង្កសីពា​ក់កណ្ដាល ត្រូវអគ្គីភ័យ​ឆាបឆេះអស់ទាំង​ស្រុង​ កាលពិថ្ងៃទី១៥ ខែមករា ឆ្នាំ២០​២៣ ត្រង់​ចំណុចភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី​។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ករណីអគ្គិភ័​យលេ​បត្របា​ក់ផ្ទះ​ប្រជា​ពលរដ្ឋ បណ្តា​លខូចខា​តអស់​ទាំងស្រុងនេះ​មា​នទំ​ហំទទឹង​ប្រ​វែង៥​ម៉ែត្រ បណ្តោយ​៧ម៉ែត្រ ដំបូល​ប្រក់ស័ង្កសី និងជ​ញ្ជាំង​បាំងក្តារពាក់កណ្ដា​ល បាំ​ងស័ង្កសី​ពាក់កណ្ដា​ល។ អគ្គិភ័យឆាបឆេះផ្ទះនោះ បណ្ដាលម​កពី​ទុ​ស្សេខ្សែ​ភ្លើងសូឡា ហើយនិង​មានសាំ​ងនៅក្បែរនោះ​ ១កាន ៣០លីត្រទៀត​ទើបបណ្ដាលឱ្យឆាប​ឆេះយ៉ាង​លឿនបែបនេះ ។

ប្រភពដែលបន្តថា ម្ចាស់ផ្ទះដែ​ល​ឆាប​ឆេះនោះប្ដីឈ្មោះ ប៉ែន ​គួរ អាយុ ៣៨ឆ្នាំ ​ជនជាតិខ្មែរ មុខរ​បរក​សិករមា​នប្រពន្ធឈ្មោះ ពូ​ ទីសី​ អាយុ ៣៥ឆ្នាំ ជ​នជាតិខ្មែរ មុខរបរកសិករ និងមានកូនចំ​នួនពីរ​នាក់ក្នុងបន្ទុក ។សម្ភារៈ​ដែលខូច​ខាតក្នុង​ហេតុការណ៍ភ្លើងផ្ទះ​នោះរួ​មមាន ផ្ទះទំហំ ៥ម៉ែត្រគុណ៧ ម៉ែត្រ ចំនួន​មួយខ្នង, ស្រូវចំ​នួន៤០បេ, ម៉ាស៊ី​នកាត់ស្មៅ​ចំនួន០១គ្រឿង, ប្លង់ដីចំនួន០៤ប្លង់, អត្តស​ញ្ញា​ណប័ណ្ណចំនួន០២សន្លឹក, កាតគ្រីម៉ូតូចំនួន០​១សន្លឹក, ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារ​ប្រើ​ប្រាស់​ក្នុងផ្ទះមួយចំនួន​ទៀតផងដែរ។ក្រោ​យកើតហេតុកង​កម្លាំងសមត្ថកិច្ច និងអាជ្ញា​ធរស្រុក​លំផាត់​បានចុះ​ទៅ​ដល់បានស្រង់តួ​លេខ នៃកា​រខូចខាត ដើម្បីជួយ​ផ្គត់ផ្គង់​នូវសម្ភារ​ចំពោះមុខ។ ស្ថាន​ភាពផ្លូវ​លំបាក​ហើយនៅ​ឆ្ងាយដាច់​ស្រយាលផងនោះ ទើបមិនអាច​នាំយករថ​យន្តពន្លត់​អគ្គិភ័យទៅ​ជួយ​ធ្វើអន្តរា​គមន៍ពន្លត់ភ្លើងបាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!