ព័ត៌មានជាតិ

អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ត្រូវ​បានតែងតាំង​ជាឧត្ដម​ប្រឹក្សាផ្ទាល់ សម្តេច​ព្រះអគ្គម​ហាសង្ឃ​រាជា​ធិបតី​កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះ​មហាសង្ឃរាជ​ នៃព្រះ​រាជាណាចក្រកម្ពុជា ខណៈ​ឯកឧត្ដម​វេជ្ជបណ្ឌិត ប៉ោយ ឈិនឡុង ទទួលគោ​រមងារជាទីប្រឹក្សា

រាជធានីភ្នំពេញ៖នារសៀល​ថ្ងៃទី១៥ ខែសី​ហា ឆ្នាំ២០២២ អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ត្រូវបា​នតែងតាំងជាឧត្ដ​មប្រឹក្សាផ្ទាល់ សម្តេ​ចព្រះ​អគ្គមហា​សង្ឃរាជាធិបតី​កិត្តិឧទ្ទេសបណ្ឌិត សម្តេច​ព្រះមហាសង្ឃរាជ នៃព្រះរាជាណា​ចក្រកម្ពុជា ចំណែក​ឯ​កឧត្ដមវេជ្ជបណ្ឌិត ប៉ោយ ឈិនឡុង ត្រូវបាន​តែ​ងតាំងជាទីប្រឹក្សាផ្ទាល់​សម្តេចព្រះអគ្គមហាសង្ឃរាជផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុង​ឧត្តមថ្លៃថ្លាប្រកបដោយសទ្ធាជ្រះថ្លា និងក្តី​សោមន​ស្សរីករាយ​ក្រៃលែង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេច​ព្រះមហាសង្ឃរាជ នៃព្រះរា​ជាណាចក្រកម្ពុជា ព្រះអង្គបា​នប្រទាននូវព្រះឱ​វាទដល់​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម លោកជំទាវ ក៏ដូច​ជាសិស្សគណ និងពុទ្ធបរិ​ស័ទ​អោយ​ចូលរួមជួ​យជ្រំជ្រេងតម្កុំតម្កើង​​ដើរតាមលំអា​នព្រះពុទ្ធសាសនា ដើម្បីបានជា​ប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួន​យើ​ងផង ដល់សង្គម​ជាតិផង និងកូន​ចៅខ្មែរតទៅអនាគតផង។

នាឱកាសនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័​យជ្រះថ្លា និង​សោមនស្សរី​ករាយ​យ៉ាងក្រៃលែងចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រ​ជាពុទ្ធប​រិស័ទបានរួមសាមគ្គីគ្នាធ្វើបុ​ណ្យធ្វើ​ទាន ជាពិសេសអ្នកអង្គម្ចាស់ សព្វព្រះទ័យ​ជ្រះថ្លា និង​សោមនស្សរីករាយយ៉ាងពន់ពេក ចំពោះទឹក​ព្រះទ័យ​ដ៏បវរថ្លៃថ្លារប​ស់សម្តេចព្រះ​អគ្គមហាសង្ឃរា​ជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហើយ​បា​នថ្វាយប្រគេ​នគ្រឿង​ឧបភោគ បរិភោគ និងចតុបច្ច័យមួយចំនួនផងដែរ

តាងនាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ជាពុទ្ធសា​សនូបត្ថម្ភក៍មួយរូប សូមឧទ្ទិសមហា​បុណ្យកុ​សល​ថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិ​វង្សានុវ​ង្សគ្រប់ព្រះអង្គ សូមព្រះរាជវិញ្ញា​ណក្ខន្ធព្រះអង្គបាន​យាងទៅកាន់​ស្ថានសួគ៌សោយ​សុគតិភពកុំ​បី​ឃ្លៀង​ឃ្លាតឡើយ និ​ងសូមលើកហត្ថាប្រណម្យបួងសួងដល់គុ​ណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមី​ខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡា​យក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរា​ស្ត្រគ្រប់រូប​សមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនរុង​រឿងរួចចាកផុតពីរោគាព្យាធិអន្តរាយ​ផ្សេងៗ ដោយអានុភា​ពនៃគុណបុណ្យបុព្វបុរស និងទេវតាទាំងពួងសូមជួយថែរក្សាការពារ អភិបាល​ប្រោះ​ព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់​ប្រការកើតមានដ​ល់បងប្អូន​ប្រជានុរាស្ត្រខ្មែ​រគ្រប់ស្រទា​ប់វណ្ណះ រកទទួលទា​នមានបានគ្រប់ក្រុមគ្រួសារ។ ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិ​ដែន សូមអោយប្រជាពុទ្ធបរិស័ទ​ទាំងអស់សូមមានសាមគ្គីភាព ភាតរភាពចេះជួយ​គ្នាទៅវិញ​ទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែល​បុព្វបុរស​ដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកា​លជានិច្ចនិរ​ន្តរន៍តទៅ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!