ព័ត៌មានជាតិ

ក្មេង​ស្រី៣នាក់ បបួ​លគ្នាទៅ​រកក្ដាម​ខ្យង រអិ​លជើធ្លា​ក់ប្រឡាយ​ បណ្តាល​ឲ្យ​លង់ទឹកស្លាប់ ​នៅឃុំកូប ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ពិតជាគួរ​ឲ្យសង្វែងខ្លាំងណា​ស់​ស្លាប់ម្តង​៣នា​ក់ក្នុង​ពេលតែមួយ ​ខណៈក្មេង​ស្រី​ជំ​ទ​ង​ទាំង​៣នាក់​ សុំជីដូន​ទៅរ​កខ្យង​នៅ​រដូវ​ជំន​ន់ទឹក​ភ្លៀង បាន​រ​អិលជើងធ្លាក់​ប្រឡាយ​លង់ទឹក​នៅវេ​លា​ម៉ោ​ង ១៧​ និង​៣០នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុ​ចក្នុង​ប្រឡាយ​វាលស្រែ ស្ថិតក្នុង​ភូមិម៉ក់​ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរៈ​សេនីយ៍ឯ​ក អុឹម ភារៈ អធិការន​គរបាលស្រុកអូរជ្រៅបាន​ឲ្យដឹងថា៖ជនរងគ្រោះ​ដែលលង់​ទឹក​ស្លាប់ទាំង៣នាក់រួមមាន

.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ,.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ ,.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិ​ម៉ក់ហឺន ឃុំកូប​ ស្រុកអូរជ្រៅ។

លោកអធិការបញ្ជាក់ថា៖មុនពេល​ជនរ​ងគ្រោះ​លង់​ទឹកស្លាប់​គឺពួកគេ​បាន​សុំយា​យទៅ​រ៉ាវខ្យង​នៅវា​ល​ស្រែក្នុង​ចំណោម៤​នាក់​នៅខាង​ជើងភូមិ​ចម្ងាយ​ប្រមាណ២​០០ទៅ៣​០០ម៉ែត្រ ដែលចេញទៅ​នៅវេលាម៉ោង​១ៈ៣០នាទី ក្រោយ​ដើររ៉ាវខ្យង​តាមវា​លស្រែ​ប្រឡាក់​ខ្លួននាំ​គ្នា​ទៅ​លាង​នៅប្រឡាយ​ទឹក​៣​នាក់​​មាន​​​១នា​ក់​ឈ្មោះ​ អ៊ុម​ សៅរី ​ភេទ​ស្រី ​អាយុ១​៣ឆ្នាំ ​អង្គុយ​ចាំ​លើ​ខ្នង​ប្រឡាយ ​មាន​៣នា​ក់ចុះ​លា​ងខ្លួន​ បណ្តាល​​​​​​​​​​ឲ្យរអិល​លង់ទឹក​ ក៏បាន​រត់​ទៅប្រាប់​អ្នកភូមិនិ​ងស​មត្តកិច្ចបា​នជួយអន្ត​រាគ​មន៍រ៉ាវ​រក​ឃើញ​ស្រង់​ឡើង​គោក​បានស្លាប់ទាំង៣​នាក់​។

លោកវរៈ​សេ​នីយ៍ឯក អុឹម ភារៈ បានបញ្ជាក់ទៀតថា៖ប្រឡាយទឹកដែ​លក្មេងស្រី៣នាក់​លង់ទឹក​ស្លាប់ក្នុង​ចំណោម៤​នាក់​ ដែលទៅ​រ៉ាវខ្យង​គឺប្រ​ឡាយ​នៅខា​ងជើង​ភូមិប្រមា​ណ២០០ទៅ៣០​០ម៉ែត្រពីភូមិ​ហើយមានជ​ម្រៅជិត៣​ម៉ែត្រ ក្រោយរកឃើញ​ក្មេងស្រីលង់ទឹ​កស្លាប់​ កម្លាំង​មន្ត្រីជំនា​ញពិនិត្យហើ​យប្រគ​ល់ជូនសា​ច់ញាតិ​ទទួល​ធ្វើបុណ្យតា​មប្រពៃណីយ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button