ព័ត៌មានជាតិ

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកចំការលើ ទទួលបានអំ​ណោយពីសម្តេចតេជោ និងស​ម្តេច​កិត្តិព្រឹ​ទ្ធបណ្ឌិត ព្រមទាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ខេត្តកំពង់​ចាម៖ឯកឧត្តម សេង ទៀង រដ្ឋលេខា​ធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោកជំទាវ អមដំ​ណើរ​ដោយ​ឯក​ឧត្តម អ៊ុន ចាន់ដា ​អភិបាលនៃ​គណៈ​អភិបាលខេត្តកំពង់ចាម និ​ងជាប្រធានគ​ណ:​កម្មាធិ​ការសាខាកា​ក​បាទក្រ​ហមក​ម្ពុជាខេត្តកំពង់ចាម ​និងក្រុម​កា​រងារគណៈ​កម្មាធិការសាខា អនុ​សាខា នារសៀល​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២២ ​បាន​នាំយ​កអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ អង្ករ ៥០គក្រ ,ស្ករស ៥គក្រ,​ទឹក​ដោះគោម្សៅ ២កេស,​សារ៉ុង ក្រមា២ និងថវិកា ចំនួន៥,០០០,០០០រៀល ផ្តល់ជូនប្អូនប្រុស យូ ហ៊ាត អាយុ ៣១ឆ្នាំ និងភរិយាឈ្មោះ ម៉ូត ណះម៉ះ អាយុ ២៥ឆ្នាំ ជាខ្មែរឥ​ស្លាម មានទីលំនៅ ភូមិ​អកម៉ូ​ក ឃុំជយោ ស្រុកចំកា​រលើ ដែលប្រសូតបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងមន្ទីរ​ពេទ្យបង្អែកខេត្តកំពង់ចាម ។

ទារក ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី៣៨៩ ដែលទទួល​បានអំណោយពីសម្តេចទាំងទ្វេ មានឈ្មោះ

, តហ៊ាត អៃនី ភេទស្រី ទម្ងន់ ១,៦០០ ក្រាម

, តហ៊ាត អៃណា ភេទស្រី ទម្ងន់ ២,១០០ ក្រាម

, តហ៊ាត មីស៊ៀន ភេទប្រុស ទម្ងន់ ២,៣០០ ក្រាម។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ឧបត្ថម្ភបន្ថែម នូវសំភារៈប្រើប្រាស់សម្រាប់​ទារក ៣ឈុត ,មី ,ទឹកសុទ្ធ ,ទឹកដោះគោឆៅ ,ស្ករស និង ថវិកាចំ​នួន ៥០០,០០០រៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!