ព័ត៌មានជាតិ

កិច្ចប្រជុំ សាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖នាថ្ងៃទី៧ ខែមេសាឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រ​ធាន​ក្រុម​ប្រឹក្សាខេត្ត លោក អោម ចន្ថា អភិបាលរងខេត្តនិងមានការអញ្ជើញចូលរួមពីលោក លោ​កស្រី ប្រធានអនុប្រធានមន្ទីរ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ។

ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះផងដែរ គឺមាន​សេចក្ដី​ព្រាង​របៀបវារៈ ចំនួន៥ ដែលត្រូវលើកយកមកដោះស្រាយ ពិនិត្យ ពិភាក្សានិងអនុម័ត។

 

លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាននិ​ងបន្តយកចិត្តទុ​កដាក់ចំពោះការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបា​នទាន់ពេលវេ​លាពិសេ​សច្រកចេញចូលតែមួយ។ជាងនេះទៀតរដ្ឋបាលខេត្ត សហការជាមួយអង្គភាពពាក់ព័ន្ធ បានជំរុញ​ការងារជួសជុលផ្លូវខូចខាតដោយទឹកជំនន់កន្លងមក និងបានសហការជាមួយកងកម្លាំងប្រដាប់អាវុធ ចុះជួយ ជួសជុលផ្ទះបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងបានឧបត្ថម្ភជាស្បៀង ម្ហូបអាហារ សម្ភារៈផ្សេងៗ ព្រមទាំងបានធ្វើការចុះអប់រំណែនាំអំពីបញ្ហាប្រឈមនានា ដល់ប្រជាពលរដ្ឋ​ដែល​ធ្វើចំ​ណា​កស្រុកដោយប្រថុយប្រថាននិងខុសច្បាប់។

 

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា នាពេលខាងមុខនេះគឺជាឱកាស​នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើងដោយរយៈពេល២ឆ្នាំកន្លងមកគឺ២០២០២០២១ យើងមិនបាន​ធ្វើពិ​ធី​សង្ក្រាន្តឆ្នាំថ្មីអ្វីនោះទេ ដោយសារជំងឺកូវីដ19 តែឆ្នាំ២០២២​នេះរាជរដ្ឋាភិបាល​បានសម្រេចឲ្យ​មា​នសង្ក្រានឆ្នាំថ្មីឡើងវិញ ប៉ុន្តែយើងទាំងអស់គ្នាក៏ត្រូវបង្ការការពារ ៣ការពារ ៣កុំ ជានិច្ច ហើយ​កង​កម្លាំងប្រដាប់អាវុធត្រូវត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសនៃបុណ្យ​ចូលឆ្នាំថ្មីខាង​មុខ​នេះឲ្យបានប្រសើរ។

 

ជាចុងក្រោយឯកឧត្តម ខេង ស៊ុម ក៏បានធ្វើការណែនាំក្រើនរំលឹកដល់ស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា បញ្ហាបរិស្ថាន ត្រូវយកចិត្តទុ​កដា​ក់​ពិសេ​សយើងសង្កេតឃើញនៅតាមសងខាងដងផ្លូវជាតិ សំបូរទៅដោយសំរាម​ធ្វើឲ្យបាត់​បង់នូវ សោភ័ណភាព អាប់អោនដល់កិត្តិយសខេត្តបន្ទាយមានជ័យ ខិតខំបន្តជំរុញភូមិឃុំ​មានសុវត្ថិ​ភាព ទប់ស្កាត់និងបង្រាបឱ្យបាន ក្មេងទំនើងសុំកុំឱ្យយកគ្រឿងស្រវឹងទៅផឹកស៊ីក្នុងទីវត្តអារាម បន្តជំរុញនិងធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបាន ៣ការពារ ៣កុំ ព្រមទាំងបន្តខិ​តខំបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋយើងឲ្យបានទាន់ពេលវេលា ទាំងសេវាតម្រូវកា​រក៏ដូចជាសេវាផ្សេងៗ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!