ព័ត៌មានជាតិ

បញ្ជូនខ្លួន​ជនសង្ស័យ​ប្រុសស្រីជា​ង២០​នាក់ ទៅតុលា​ការខេត្តព្រះ​សីហនុ ពាក់ព័​ន្ធករណី​គ្រឿង​ញៀន ក្រោ​យពីបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជាបន្តប​ន្ទាប់នៅ​តាម​ខា​រ៉ាអូ​ខេ

ខេត្តព្រះសីហនុ ៖ក្រោម​ការដឹក​នាំ​បញ្ជាពី​លោក​ឧត្ដមសេ​នីយ៍ឯ​ក រដ្ឋា អ​គ្គស្នង​ការ​រងន​គរបា​ល​ជា​តិ និង​​ជាស្នង​ការ​នគរបា​​ល ​ខេត្តព្រះ​សី​ហនុ និង​មានការសម្រប​សម្រួល​និតិវិធីពី​ព្រះរាជ​អាជ្ញា នៃ​អយ្យ​ការអ​មសាលាដំ​បូង​ខេត្ដព្រះសី​ហនុ​ នៅថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ កម្លាំងការិយា​ល័យន​គរ​បា​លប្រឆាំង ​បទល្មើស​គ្រឿង​ញៀន បា​នចុះ​ប្រតិប​ត្តិការណ៍​​បង្រ្កាប​ករ​ណីគ្រឿង​ញៀន ​ចំនួន​៥​គោល​ដៅ​ផ្សេងគ្នា ក្នុង​សង្កាត់​លេ​ខ​២ ​សង្កាត់​លេខ៣ និង​ស​ង្កាត់​លេ​ខ៤ ក្នុងភូមិសាស្ត្រក្រុងព្រះ​សីហនុ ​ដោយ​ធ្វើកា​រឃាត់​ខ្លួនបាន​ជនសង្ស័យ​ប្រុស ស្រី ជា​បន្តបន្ទាប់ដោយ

គោល​ដៅទី១: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង០០នាទី នៅចំណុច ភូមិ២ សង្កាត់​លេខ៣ ក្រុងព្រះសី​ហនុ ឃាត់ខ្លួនជ​នសង្ស័យ ០១ នាក់ ជនជាតិខ្មែរ។

គោល​ដៅទី​២: ថ្ងៃទី​២៩ ខែតុ​លា ឆ្នាំ២០​២៣ វេលាម៉ោង ២០និង៣០​នាទី នៅចំណុច ខារ៉ាអូខេ ស៊ីន​ហាយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ​៤ ក្រុងព្រះសី​ហនុ ខេត្ដព្រះសីហ​នុ ឃាត់ខ្លួន​ជនសង្ស័យចំនួន ២៤ នាក់(ស្រី ០​៩ នាក់) ជន​ជាតិខ្មែរ ក្រោ​យពីសាកសួរ និងធ្វើតេស្ដស្វែងរកសារ​ធាតុញៀន កម្លាំង​ជំនាញរ​កឃើញ​អ្នក​មិន​ពាក់ព័ន្ធចំ​នួន ០៨ នាក់ (ស្រី ០​៤ នាក់) ដែលជា​បុគ្គលិ​កបម្រើកា​រងារនៅក្នុ​ងខារ៉ាអូខេ ស៊ីន​ហាយ និ​ងដោយឯកភា​ពពីព្រះរាជអាជ្ញា នៃអយ្យការអ​មសាលាដំ​បូងខេត្ដព្រះសី​ហនុ បាន​អប់រំ​ណែនាំ ធ្វើកិច្ចស​ន្យាឲ្យត្រឡប់​ទៅផ្ទះវិញដោយឡែក​ជនសង្ស័យ​ចំនួន​ ១៦ នាក់ (ស្រី ០៥ នាក់) ត្រូវបាន​កម្លាំង​ជំនាញ​កសាងសំ​ណុំរឿងទៅសា​លាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្ដនីតិវិធី។

គោល​ដៅទី៣: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២​០២៣ វេលា​ម៉ោង ២១និង៣០​នាទី នៅចំណុច ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះ​សីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ជនជាតិខ្មែរ។

គោល​ដៅទី៤: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២២និង១០នាទី នៅចំណុច ភូមិ៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ជនជាតិខ្មែរ។

គោលដៅទី៥: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០នាទី នៅចំណុច ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនស​ង្ស័យ ចំនួន ០២ នាក់ (ស្រី ០១ នាក់)

ជនសង្ស័យ​ដែលត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដព្រះសី​ហនុ​នាថ្ងៃទី០៨ វិច្ឆិកា​ ឆ្នាំ២០២៣ ដើម្បី​ចាត់កា​របន្ត​តាមនិតិវិ​ធីមានចំនួន ២១ នាក់ (ស្រី ០៦ នាក់) រួមមា​ន៖

/ ឈ្មោះ ចូត អាឡិច ភេទប្រុស អា​យុ ២៣ ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

/ឈ្មោះ ហេង កញ្ចនា ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ

/ឈ្មោះ ភោ​គ គីមលាង ភេ​ទ ស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ

/ឈ្មោះ ឆាយ សុដានីតា ភេទ ស្រី អា​យុ ១៧ឆ្នាំ ជនជាតិ ខ្មែរ

/ឈ្មោះ អ៊ូ ស្រីពេជ្រ ភេទ ស្រី អាយុ ១​៧ឆ្នាំ ជនជាតិ ខ្មែរ

/ឈ្មោះ អ៊ុ នីហ្សា ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ

/ឈ្មោះ នៅ ផាន្នូ ភេទ ប្រុស អាយុ ២​៥ឆ្នាំ ជនជាតិ ខ្មែរ

/ឈ្មោះ សឿ វីរៈ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ

/​ឈ្មោះ ជា បញ្ញា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ

១០/ឈ្មោះ លន់ សម្បូរ​ណ៍ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ

១១/ឈ្មោះ វ៉ាន់ ផុង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ

១២/ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ

១៣/ឈ្មោះ ប្រាក់ សុភាព ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ

១៤/ឈ្មោះ ស៊យ ភក្ដី ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ

១៥/ឈ្មោះ នេន សំណាង ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ

១៦/ឈ្មោះ ផា ចាន់ដារី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ។

១៧/ឈ្មោះ ជូ ហ៊ួត ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ

១៨/ឈ្មោះ ប៉េង លីអឿង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ

១៩/ឈ្មោះ យាន លីយ៉ា ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ

២០/ឈ្មោះ ហឿន សឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ

២១/ឈ្មោះ ពេជ្រ សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សន្ដិសុខ ។ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ក្រាប​នេះកម្លាំងនគរបាល​ ដកហូតបានវត្ថុតាងរួមមាន៖

សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ)

ទូរស័ព្ទដៃ​ចំនួន ១៩ គ្រឿង

ថេប​ផ្លេតចំនួន ០១ គ្រឿង

ម៉ូតូចំ​នួន ០១ គ្រឿង

ឧបករណ៍ចាក់ភ្លេងចំនួន ០២ គ្រឿង

ជ្រុញសម្រាប់ប្រើប្រាស់​គ្រឿងញៀនចំនួន ០៩ ជ្រុញ

ជញ្ជីងថ្លឹង​គ្រឿងញៀនចំនួន ០​១ គ្រឿង

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button